ក្រុមហ៊ុន SY Bazzar Cambodia ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន SY Group នៃប្រទេសកូរ៉េ ដែលផ្ដល់ជូននូវសេវាកម្មទិញ លក់ទំនិញតាមទូស័ព្ទយ៉ាងងាយស្រួលនៅកម្ពុជា និងប្រទេស៥ ផ្សេងទៀតដូចជា ប្រទេសកូរ៉េ នេបាល់ ឥណ្ឌូនេស៊ី វៀតណាម និងជប៉ុន។
ត្បិតថា SY Bazzar Cambodia ទើបឈានជើងមកដល់កម្ពុជា តែទទួលបានការគាំទ្រ និងទំនុកចិត្ដយ៉ាងខ្លាំងពីអតិថិជន។ SY Bazzar Cambodia មានទំនិញគ្រប់ប្រភេទ និងរាប់ពាន់មុខ អតិថិជនមិនចាំបាច់ចំណាយពេលដើរផ្សារទិញទំនិញនាំឱ្យខាតពេលវេលា ដោយគ្រាន់តែចូលទៅកាន់លីង https://www.sybazzar.com.kh/ ដើម្បីរកទំនិញដែលលោកអ្នកចង់បញ្ជាទិញ និងមានសេវាដឹកជញ្ជូនទៅដល់កន្លែងលោកអ្នកយ៉ាងលឿន និងឆាប់រហ័ស។
លោក លី ក្យូ ហ៊ឹម ប្រធានចាត់ការទូទៅនៃក្រុមហ៊ុន SY Bazzar Cambodia មានប្រសាសន៍ថា ៖ ដោយយើងសំលឹងឃើញថាប្រទេសកម្ពុជាកំពុងលេចធ្លោក្នុងវិស័យបច្ចេកវិទ្យា និងទីផ្សារអនឡាញ ទើប SY Bazzar Cambodia សម្រេចចិត្តយកប្រទេសកម្ពុជាជាគោលដៅថ្មី។ យើងសង្ឃឹមយ៉ាងមុតមាំថា ការនាំយកបទពិសោធន៍និងបច្ចេកវិទ្យាមកពីប្រទេសកូរ៉េរបស់ SY Bazzar Cambodiaនេះ នឹងនាំមកនូវការរីកចម្រើនបន្ថែមលើវិស័យទីផ្សារអនឡាញ និងបង្កើនការងារដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ ។
មួយវិញទៀត សម្រាប់លោកអ្នកម្ចាស់អាជីវកម្មក៏អាចចូលទៅដាក់លក់ទំនិញនៅក្នុង SY Bazzar Cambodia បានដូចគ្នា ដោយមិនចំណាយការធ្វើទីផ្សារ ជំរុញការលក់របស់លោកអ្នកបានប្រសើរជាងមុន៕
https://play.google.com/store/apps/details?id=com.bazzar.sy
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
ទូរស័ព្ទលេខ៖ 017 232 555 /093 232 555
វេបសាយ៖ https://www.sybazzar.com.kh/
តេលេក្រាម៖ https://t.me/SYBAZZAR_KH