ក្រសួងកសិកម្មត្រៀមបញ្ចេញលុយជាង ៤ម៉ឺនដុល្លារ សង់ឃ្លាំងស្តុកស្រូវពូជនៅខេត្តចំនួន២
ធី ស្រីល័ក្ខDECEMBER 1 2022397 views

យោងតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ថ្មីៗនេះ ភាគីជប៉ុនបានសម្រេចយល់ព្រមជាគោលការណ៍ឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចំណាយថវិកាគម្រោងដែលនៅសល់ចំនួន ៤១៥៦៨,៥៣ ដុល្លារ សម្រាប់នាយកដ្ឋានផ្សព្វផ្សាយកសិកម្មរុក្ខាប្រមាញ់និងនេសាទ សាងសង់ឃ្លាំងស្តុកស្រូវពូជចំនួន២ ជូនក្រុមផលិតពូជស្រូវ នៅខេត្តកំពង់ឆ្នាំង និង ខេត្តត្បូងឃ្មុំ។

សេចក្តីប្រកាសដដែលបានឱ្យដឹងថា ចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០១១ រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីអនុវត្តគម្រោង “សន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ Food Security for Underprivileged Farmers)” ដែលហៅកាត់ថាគម្រោង 2KR ។ជំនួយឥតសំណងនេះត្រូវបានផ្តល់ក្នុងទម្រង់ជាគ្រឿងយន្ត និងធាតុចូលកសិកម្ម ដូចជាម៉ាស៊ីនបូមទឹក និង ជីកកសិកម្ម  ដែលផលិតនៅប្រទេសជប៉ុន ហើយត្រូវបានលក់ជូលកសិករក្រីក្រ ក្នុងតម្លៃទាបជាងទីផ្សារ។

ហើយចំពោះថវិកាដែលប្រមូលបាន ពីការលក់គ្រឿងយន្ត និងធាតុចូលទាំងនោះ ត្រូវបានភាគីជប៉ុនយល់​ព្រមជាគោលការណ៍ឱ្យក្រសួងប្រើប្រាស់សម្រាប់សម្រាប់គាំទ្រការអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម សំដៅផ្តល់ផលប្រយោជន៍ជាបន្តជូនកសិករក្រីក្រនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា រហូតមកដល់បច្ចុប្បន្ននេះ ក្រសួងបានអនុវត្តន៍គម្រោងអភិវឌ្ឍន៍មួយចំនួនជាបន្តបន្ទាប់ ដោយផ្តោតលើផលិតកម្មដំណាំស្រូវ ផលិតកម្មដំណាំបន្លែ ការចិញ្ចឹមត្រី  និងការអភិរក្សជលផលការចិញ្ចឹមមាន់ ព្រមទាំងការការពារ និងការអភិវឌ្ឍព្រៃឈើ៕

317397396 533336242172347 266449904013624087 N

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia