ល្អណាស់! នេះជាមុខទំនិញទាំង ៦ប្រភេទ ដែលរដ្ឋនឹងមិនយកពន្ធអាករលើតម្លៃបន្ថែម រហូតដល់ដាច់ឆ្នាំ ២០២៨
ធី ស្រីល័ក្ខDECEMBER 13 2024154 views

នេះជាដំណឹងដ៏រីករាយមួយដោយមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចធ្វើការលើកលែងពន្ធអាករលើតម្លៃបន្ថែមរហូតដល់ដំណាច់ឆ្នាំ២០២៨ លើមុខទំនិញសំខាន់ៗចំនួន ៦ ប្រភេទរួមមាន ៖

 

១. សាច់សត្វចិញ្ចឹម មានជាអាទិ៍ សាច់គោ ក្របី ពពែ ចៀម ជ្រូក មាន់ ទា ទោះបីជាមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។

 

២. ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីជាមានលក្ខណៈជាស៊ុតស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។

 

៣. ត្រីទឹកសាបនិងទឹកប្រៃគ្រប់ប្រភេទ រួមទាំង បង្កង បង្គា កំពឹស ក្តាម និងសិប្បីជាតិគ្រប់ប្រភេទទោះបីជាមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃ តាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។

 

៤. ស្ករគ្រប់ប្រភេទដែលមិនមានលក្ខណៈជាស្ករគ្រាប់។

 

៥. អំបិលគ្រប់ប្រភេទ។

 

៦. ទឹកត្រីនិងទឹកស៊ីអីវគ្រប់ប្រភេទ។

9

សូមជម្រាបជូនថា ការចាត់ជាបន្ទុករដ្ឋនូវអាករលើតម្លៃបន្ថែមខាងលើនេះ មិនរាប់បញ្ចូលការផ្គត់ផ្គង់ម្ហូបអាហារដោយភោជនីយដ្ឋានឡើយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia