ទិញ១ បាន៤? កម្មវិធីពិសេសប្រចាំខែសីហាពីគម្រោងបុរី Golden Park ចំនេញណាស់
Daneth MechAUGUST 15 2023

ទិញ១បានដល់ទៅ៤!!! បុរី ហ្គោលដេន ផាក សូមផ្តល់ជូននូវកម្មវិធីពិសេសប្រចាំខែសីហា​នេះជូនដល់អតិថិជនគ្រប់រូបដែលអញ្ជើញមកទិញផ្ទះនៅបុរីហ្គោលដេន ផាក គម្រោងដឹណេតឆឺរ៉ល លោកអ្នកនឹងទទួលបានផ្ទះដ៏ស្រស់ប្រណិតជាមួយនឹងលក្ខខណ្ឌបង់ប្រាក់តិចនិងងាយស្រួលបង់ត្រឹមតែ 20%​ គ្មានប្រាក់កក់ និង គ្មានការប្រាក់រយៈពេលដល់ទៅ30ខែ រួមជាមួយនឹងការបញ្ចុះតម្លៃ 3% បន្ថែម កាន់តែពិសេសជាងនេះទៅទៀតគឺមានការថែមជូនម៉ាស៊ីនត្រជាក់គ្រប់បន្ទប់គេងផងដែរ។

មិនត្រឹមតែប៉ុណ្ណោះលោកអ្នកគ្រាន់តែអញ្ជើញមកសាកសួរព័ត៌មាននៅបុរី ហ្គោលដេន ផាក លោកអ្នកនឹងទទួលបានដបទឹកហ្គោលដេន ផាកដ៏ស្រស់ស្អាត ការកំសាន្តសប្បាយ ហើយរៀងរាល់ចុងសប្តាហ៍យើងក៏មានរៀបចំទទួលអាហារសម្រន់ឆ្ងាញ់ៗជូនអតិថិជន រួមជាមួយការផ្តល់កាដូអនុស្សាវរីយ៍ផ្សេងៗជាច្រើនទៀត។

នេះជាឱកាសដ៏ពិសេសសម្រាប់លោកអ្នកចាប់ផ្តើមក្តីស្រមៃជាមួយមនុស្សជាទីស្រឡាញ់ ឆ្ពោះទៅរកសុភមង្គលក្នុងទីទូលាយមួយហ៊ុមព័ទ្ធដោយធម្មជាតិបៃតងប្រៀបបាននឹងតំបន់រីសត ដែលលោកអ្នកមិនត្រឹមតែហៅថាផ្ទះ តែក៏ជាទីកន្លែងដែលបង្កើតការចងចាំល្អៗជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ងាយស្រួលទាំងការរស់នៅ​ និងល្អសម្រាប់ប្រកបអាជីវកម្ម។

រួសរាន់ឡើងដើម្បីកុំឱ្យឱកាសពិសេសនេះកន្លងផុតទៅ ព្រោះកម្មវិធីពិសេសនេះមានផ្តល់ជូនត្រឹមដំណាច់ខែសីហានេះតែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ការិយាល័យលក់ទាំងពីរទីតាំងដែលនៅជិតលោកអ្នកជាងគេ ឬលោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ 060 777 998 / 070 777 998 / 095 777 998

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia