ដាំក្បាលចុះទៀតហើយ! ថ្ងៃនេះតម្លៃរបស់មាសធ្លាក់ចុះ ដល់កម្រិតទាបបំផុត ប្រចាំឆ្នាំ២០២២
SOKLY SOOCTOBER 20 20224.8 K views

របាយការណ៍ពីគេហទំព័រ Gold Price បានឱ្យដឹងថា ថ្ងៃនេះតម្លៃរបស់មាសបានបំណែកកំណត់ត្រាទាបបំផុតប្រចាំឆ្នាំ២០២២ ម្ដងទៀតហើយ ខណៈតម្លៃមិនដល់ ២ពាន់ដុល្លារផង ក្នុងមួយតម្លឹង។

ប្រភពដដែលបានឱ្យដឹងថា នៅថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០២២នេះ មាសមានតម្លៃត្រឹម ១,៦២២ដុល្លារ ក្នុងមួយអោន (មួយតម្លឹង ១,៩៥៤ដុល្លារ) តែប៉ុណ្ណោះ

មាស

សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែកញ្ញា មាសមានតម្លៃ ១,៦២៧ដុល្លារ ក្នុងមួយអោន (មួយតម្លឹង ១,៩៦០ដុល្លារ) ធ្លាប់ត្រូវបានគេចាត់ទុកថាជាតម្លៃទាបបំផុតប្រចាំឆ្នាំ។ ក៏ប៉ុន្តែថ្ងៃនេះមាសបានបំបែកកំណត់ត្រាថ្មីហើយ ដូច្នេះតម្លៃទាបបំផុតសម្រាប់ឆ្នាំ២០២២នេះ គឺ ១,៩៥៤ដុល្លារក្នុងមួយតម្លឹងមាស

Meas1

គួរបញ្ជាក់ផងដែរថា បើទោះជាមាសធ្លាក់ថ្លៃបែបនេះក្ដីក៏ Business Cambodia សូមរំលឹកថា ប្រសិនបើលោកអ្នកមានបំណងចង់វិនិយោគ សូមគិតពិចារណា និងស្វែងយល់ឱ្យបានច្បាស់ជាមុនសិន ដើម្បីបង្កាការខាតបង់លុយកាក់៕ 

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia