ហាងឆេងមាសលើទីផ្សារអន្តរជាតិបានធ្លាក់ថ្លៃមកដល់កំណុចខណៈព័ត៌មានចេញពីទឹកដីសហរដ្ឋអាមេរិកបានបានដាក់សម្ពាធលើតម្លៃហាងឆេងមាសឲ្យដាំក្បាលចុះ។ គិតត្រឹមម៉ោងនេះហាងឆេងមាសលើទីផ្សារអន្តរជាតិបានធ្លាក់ពីខ្ទង់១៩៥០ដុល្លារក្នុងមួយអោនមកត្រឹម១៩២៦ដុល្លារក្នុងមួយអោន។
បើយោងតាមការចុះផ្សាយរបស់ Kitco បានឲ្យដឹងមូលហេតុដែលធ្វើឲ្យតម្លៃហាងឆេងមាសដាំក្បាលចុះគឺដោយសារធនាគារកណ្ដាលអាមេរិក( Federal Reserve) បានប្រកាសដំឡើងអត្រាការប្រាក់ដុល្លារបន្ថែមទៀតដើម្បីទម្លាក់អត្រាអតិផរណាមកដល់ត្រឹម២%។
Jerome Powell ទេសាភិបាលធនាគារកណ្ដាលរបស់អាមេរិកបានឲ្យដឹងបើទោះបីជាអត្រាអតិផរណាធ្លាក់ចុះពីចំណុចខ្ពស់បំផុតក្នុងរយៈពេល៤០ឆ្នាំចុងក្រោយពិតមែនប៉ុន្ដែអត្រាអតិផរណាក្នុងរង្វង់៤%នៅតែខ្ពស់ខណៈគោលដៅរបស់ធនាគារកណ្ដាលគឺចង់ទម្លាក់ឲ្យមកត្រឹម២%ប៉ុណ្ណោះ ដូច្នេះធនាគារកណ្ដាលត្រូវដំឡើងអត្រាការប្រាក់បន្ថែមដើម្បីទម្លាក់អតិផរណា។
ជាទូទៅកាលណាអាមេរិកដំឡើងការប្រាក់ដុល្លារ តែងតែដាក់សម្ពាធលើហាងឆេងមាសព្រោះប្រាក់ដុល្លារនិងមាសតែងតែដើរផ្ទុយជាពិសេសនៅលើទីផ្សារអន្តរជាតិមាសត្រូវធ្វើបានគេជួញដូរធៀបជាមួយនឹងប្រាក់ដុល្លារ ដូច្នេះបើដុល្លារខ្លាំងមាសនឹងចុះតែបើដុល្លារខ្សោយមាសនឹងឡើង។
ចំណែកមហាងឆេងមាសនៅទីផ្សារក្នុងស្រុកវិញមិនមានរប្រែប្រួលខ្លាំងគួរឲ្យកាត់សម្គាល់នោះទេពោលគឺប្រែប្រួលតិចតួចប៉ុណ្ណោះ។ ជាក់ស្ដែយោងតាមហាងឆេងមាសភូមិមាសថ្ងៃនេះបានធ្លាក់ត្រឹមមួយដុល្លារដោយធ្លាក់ពី២៣០ដុល្លារក្នុងមួយជីមកត្រឹម២២៩ដុល្លារក្នុងមួយជី។
ចង់តាមដានព័ត៌មានទាក់ទងនឹងហិរញ្ញវត្ថុក៏ដូចជាការប្រើលុយឲ្យចំណេញ និងវិនិយោគលុយដើម្បីបង្កើនទ្រព្យ អាចតាមដាន Facebook page Toeuy Hong-ទឿយ ហុង និងចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong៕