មាសប្រែប្រួលកាត់យប់! ហាងឆេងមាសប្រែប្រួលជាថ្មីនៅខែនេះក្រោយពីមានព័ត៌មានចេញពីអាមេរិក
Toeuy HongJULY 18 20238.9 K views

 កាលពីថ្ងៃទី១៣ខែកក្កដានេះតម្លៃហាងឆេងមាសបានចាប់ផ្ដើមប្រែប្រួលដោយតម្លៃកើនឡើងដោយសារតែប្រាក់ដុល្លាររបស់អាមេរិកមានការធ្លាក់ចុះ។ ចំណែកនៅយប់ថ្ងៃអង្គារនេះតម្លៃមាសក៏ចាប់ផ្ដើមប្រែប្រួលសាជារថ្មីដោយតម្លៃរបស់វាបានហក់ឡើងពី១៩៥៥ដុល្លារក្នុងមួយអោនដល់១៩៨០ដុល្លារក្នុងមួយអោន ពោលគឺកើនឡើងប្រមាណជាង១.២៤%។

បើយោងតាមវេបសាយKitco បានឲ្យដឹងថាហាងឆេងមាសលើទីផ្សារអន្តរជាតិបានចាប់ផ្ដើមហក់ឡើងជាថ្មីដោយសារប្រាក់ដុល្លាររបស់អាមេរិកចាប់ផ្ដើមចុះខ្សោយ។ លើសពីនេះប័ណ្ណបំណុលរតនាគារអាមេរិកចាប់ផ្ដើមធ្លាក់ចុះខ្លាំងក៏ជាកត្តារួមផ្សំធ្វើឲ្យតម្លៃចាប់ផ្ដើមហក់ឡើងផងដែរ។

ក្រៅពីប្រាក់ដុល្លារនិងប័ណ្ណរតនាគារអាមេរិកថយចុះក៏នៅមានកត្តាផ្សេងទៀតដែលធ្វើឲ្យតម្លៃមាសបន្តហក់ឡើងថែមទៀត។ ក្នុងនោះយើងសង្កេតឃើញថាទិន្នន័យនៃការលក់រាយរបស់អាមេរិកកើនឡើងយឺតលើសការរំពឹងទុកពោលគឺការលក់រាយនៅទីផ្សារអាមេរិកកើនឡើងត្រឹមតែ០.៥%ប៉ុណ្ណោះកាលពីខែមិថុនាឆ្នាំ២០២៣នេះ។

ទិន្នន័យនៃការលក់រាយនៅទីផ្សារអាមេរិកគឺបង្ហាញពីស្ថានភាពសេដ្ឋកិច្ចរបស់អាមេរិកផ្ទាល់។ អ៊ីចឹងបើការលក់រាយកើនឡើងយឺតមានន័យពលរដ្ឋអាមេរិកមិនទាន់មានទំនុកចិត្តក្នុងការចាយវាយដូច្នេះកំណើនសេដ្ឋកិច្ចអាមរិកក៏យឺតទៅតាមហ្នឹង។ ហើយទិន្នន័យនេះគឺជាសញ្ញាល្អសម្រាប់ទីផ្សារមាសដោយមាសបន្តហក់ឡើងបន្ថែមទៀត។

សម្រាប់ទីផ្សារមាសក្នុងស្រុកយើងមិនទាន់មានអ្វីប្រែប្រួលនៅឡើយទេព្រោះមាសទើបតែហក់ឡើងនៅពេលយប់ដោយសារព័ត៌មានពីអាមេរិក។ ហាងឆេងមាសក្នុងស្រុកថ្ងៃនេះមានតម្លៃ២៣០ដុល្លារក្នុងមួយជី។ រងចាំមើលថ្ងៃស្អែកហាងឆេងមាសក្នុងស្រុកប្រែប្រួលកម្រិតណា៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia