តម្លៃធូរខ្លាំង! GM ចេញកូនឡានអគ្គិសនីម៉ូឌែលថ្មីតម្លៃក្រោម១ម៉ឺន$សាកថ្មម្តងជិះបានជាង២០០គីឡូ
នារី AUTOMAY 5 20236.8 K views

ដំណឹងល្អសម្រាប់អ្នកដែលតែងតែចង់ទិញរថយន្តអគ្គិសនី ប៉ុន្តែមិនមានលុយគ្រប់គ្រាន់ ខណៈពេលនេះក្រុមហ៊ុន General Motors (GM) ដែលជាក្រុមហ៊ុនផលិតរថយន្តចម្រុះជាតិសាសន៍របស់សហរដ្ឋអាមេរិកបានបញ្ចេញនៅកូនឡានអគ្គិសនីម៉ូឌែលថ្មីរបស់ខ្លួនលក់ក្នុងតម្លៃក្រោម១ម៉ឺនដុល្លារ ដោយសាកថ្មម្តងអាចជិះបានជាង២០០គីឡូ។ ​

Wuling Bingo 2023 1188

យោងតាម​ការចុះផ្សាយរបស់សារព័ត៌មាន Car News China កាលពីពេលថ្មីនេះបានឱ្យដឹងថា​ កូនរថយន្តអគ្គិសនីរបស់ GM ម៉ូឌែល Wuling Bingo បានចេញលក់ក្នុងតម្លៃ ៨,៦០០ ដុល្លារនៅក្នុងប្រទេសចិនជាមួយសម្ថភាពមិនចាញ់រថយន្តដែលមានតម្លៃថ្លៃប៉ុន្មានទេ ពោលគឺសាកសមបំផុតសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ។​

Wuling Bingo 8

Wuling Bingo Mini EV គឺជារថយន្តអគ្គិសនីប្រភេទ hatchback មានកៅអីចំនួន៤ ដែលមាប្រវែង៣.៩ ម៉ែត្រ ទទឹង ១.៧ ម៉ែត្រ និងកំពស់ ១.៥៨ ម៉ែត្រ មានកម្លាំង ៤១ សេះ សាកមួយពេញ អាចធ្វើដំណើរម្តងបានរយៈចម្ងាយ២០៣ គីឡូម៉ែត្រ។ មួយវិញទៀតសម្រាប់ថ្មថាមពល ៣១.៩ kWh វិញមានកម្លាំងរហូតដល់ទៅ​ ៦៨ សេះ អាចរត់បាន ៣៣៣ គីឡូម៉ែត្រ ពោលរថយន្តប្រភេទនេះគឺល្អមែនទែនសម្រាប់ការជិះប្រចាំថ្ងៃ ងាយស្រួលធ្វើដំណើរជិតៗប្រចាំថ្ងៃ។

2023 Wuling Bingo Ev Hatchback China Press Photos Interior 007 Cargo Area Smart Storage 1024x576

Wuling Bingo Im G003

2023 Wuling Bingo Ev Hatchback China Press Photos Exterior 011 Front Three Quarters Milk Coffee White Color 1024x576

គួរជម្រាបផងដែរថា ទោះបីជាម៉ូដែលនេះមានទំហំតូចក៏ដោយ ប៉ុន្តែវាផ្ទៃខាងក្នុងធំទូលាយមានអេក្រង់ឌីជីថលចំនួនពីរ​ជាមួយនឹងអេក្រង់កម្សាន្ដទំហំ ១០.២៥ អិង។ លើសពីនេះ កៅអីខាងក្រោយអាចបត់សម្រាប់ធ្វើជាពូកសម្រាប់គេងក៏បាន៕

១

Wuling Bingo Interior 7 800x666 1

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia