G Gear ដាក់បង្ហាញផលិតផលអេឡលិចត្រូនិច LG ថ្មីៗ ប្រមូលផ្តុំដោយបច្ចេកវិទ្យាខ្ពស់សំរាប់ទីផ្សារកម្ពុជាឆ្នាំ២០២៤
Navasiri MormSEPTEMBER 28 2023

ក្រុមហ៊ុន ជីហ្គៀ គ្រុបបានដាក់តាំងបង្ហាញផលិតផល LG Electronics សំរាប់ឆ្នាំ ២០២៣ និង២០២៤ ដើម្បីបង្ហាញពីការរចនារូបរាងប្រកបដោយភាពច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មីសំរាប់ដៃគូអាជីវកម្ម ដែលនៅតាមបណ្តាខេត្តក្រុងហ៊ុំព័ទ្ធរាជធានីភ្នំពេញ។​BannerLg (7)

ផលិតផល LG ដែលនាំចូលមកប្រទេសកម្ពុជា និងបានដាក់តាំងបង្ហាញនៅឆ្នាំនេះ បានផ្តោតសំខាន់បច្ចេកវិទ្យាឆ្លាតវៃ ការច្នៃប្រឌិតលើរូបរាង គុណភាពខ្ពស់ ធន់ មានតម្លៃសមរម្យ ស័ក្តិសមសំរាប់អតិថិជនក្នុងស្រុក។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន ជីហ្គៀ គ្រុបបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាកម្មជិតបំផុតសំរាប់អតិថិជន ដោយមានកន្លែងផ្តល់សេវាដំឡើង ថែទាំ និងប្រឹក្សាយោបល់ជាង ១០ទីតាំងទូរទាំងប្រទេស។ 

លោក ហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថាក្រុមហ៊ុន ជីហ្គៀ គ្រុប និងក្រុមហ៊ុន LG Electronicsបានសហការនាំចូលផលិតផលអេឡិចត្រូនិចមកកាន់ទីផ្សារកម្ពុជាដោយបានគិតគូសំរាប់អ្នកប្រើប្រាស់ជាចម្បងលើកត្តាសុខភាព បរិស្ថាន ការសន្សំសំចៃភ្លើង ថវិការ និងមានបច្ចេកវិទ្យាខ្ពស់ប៉ុន្តែមានភាពងាយស្រួលប្រើប្រាស់។

លោកបន្ថែមថា «ផលិតផលLG មានការគាំទ្រខ្លាំង និងមានភាពល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ព្រោះក្រុមហ៊ុន​យើងមិនត្រឹមតែប្រឹងប្រែងលក់តែផលិតផលមួយមុខប៉ុណ្ណោះនោះទេ ប៉ុន្តែយើងបាន ផ្សព្វផ្សាយ និងជំរុញ​ឱ្យអ្នកប្រើប្រាស់ទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យានៃផលិតផលទាំងអស់នោះ តាមរយៈវគ្គបណ្តុះបណ្តាលទៅកាន់ដៃគូអាជីវកម្មចែកចាយគ្រប់ផ្នែក បុគ្គលិកផ្នែកលក់ ផ្នែកផ្តល់សេវាកម្ម និងមានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមផងដែរ»។

Lg (17)

          ជាមួយគ្នានេះលោកហេង សេងហ៊ាតប្រធានផ្នែកផលិតផល LG នៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថាក្រុមហ៊ុន LG Electronics ដែលជាដៃគូអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុបបានបង្កើនលើគុណភាព​ ប្រសិទ្ធភាព និងបច្ចេកវិទ្យាពិសេសលើផលិតផលរបស់ខ្លួនទាំងអស់ ក្នុងឆ្នាំ២០២៣ និង២០២៤នេះ ដើម្បី​​ជួយសម្រួលដល់អ្នកប្រើប្រាស់ចំណេញពេលវេលា ថវិការលើប្រតិបត្តិការនានា នៅក្នុងផ្ទះការិយាល័យ និងអាគារពាណិជ្ជកម្ម។

លោកបន្តថាផលិតផលដែលយើងកំពុងផ្តោតខ្លាំង និងជាតម្រូវការចាំបាច់សំរាប់អតិថិជននៅឆ្នាំនេះមានដូចជាម៉ាស៊ីនត្រជាក់ ទូរទស្សន៍ ទូរទឹកកក និងម៉ាស៊ីនបោកគក់។ សំរាប់ឆ្នាំនេះម៉ាស៊ីនត្រជាក់ LG បានផ្តោតសំខាន់ទៅលើបច្ចេកវិទ្យាទំនើបជួយកាត់បន្ថយការប្រើប្រាស់ភ្លើង អាចបញ្ជាគ្រប់គ្រងតាមរយៈទូរស័ព្ទដៃ មានប្រព័ន្ធការពារផ្លូវដង្ហើមដែលវាជាអង់ទិគ័រ។

Lg (2)

ទន្ទឹមនឹងគ្នានេះដែរលោកបានបញ្ជាក់ថាក្រុមហ៊ុន LG Electronics បានផលិតទូទឹកកក សេរីថ្មីនេះ​ឆ្លើយតបនឹងតម្រូវការអតិថិជនសម័យថ្មីដោយបានរចនាលើរូបរាងដ៏ប្រណិត ផ្ទៃខាងក្នុង ធំទូលាយ ក្លាសេបន្លែផ្លែឈើស្រស់បានយូរ ត្រជាក់សព្វ និងស៊ីភ្លើងតិច(ពីចន្លោះ៥ ខាំទៅ ១គីឡូ/ថ្ងៃ)។

រីឯម៉ាស៊ីនបោកវិញក្រុមហ៊ុន LG Electronics បានផ្តោតសំខាន់លើការថែទាំសាច់ក្រណាត់ មិនអោយ​តួក ខូច ជម្រះក្អែលបានស្អាត បោកគក់រហ័យទាន់ចិត្ត ហាលឆាប់ស្ងួត​ហើយចំណុចទាំងអស់ នេះតម្រូវការចាំបាច់របស់អតិថិជន។ លើសពីនេះទៀត LG Electronics បានបន្ថែមមុខងារខ្លីៗលើម៉ាស៊ីនបោក LG ដែលមានឈ្មោះថាមុខងារ LG Turbo wash, Turbo wash 3D, និង Turbo wash 3600 ហើយវាបានជំរុញឱ្យប្រតិបត្តិការបោកគក់កាន់តែមានប្រសិទ្ធភាព លឿនទាន់ចិត្ត និងស៊ីភ្លើងតិច។

Lg (11)

ដោយឡែកទូរទស្សន៍LG  សេរីចុងក្រោយនេះបានវិវឌ្ឍន៍ជាទូរទស្សន៍ឆ្លាតវៃ ដូចនឹងទូរស័ព្ទ Smart Phone ដែរ ព្រោះវាជួយឱ្យមនុស្សទូរទាំងសាកលអាចប្រើប្រាស់កម្មវិធីរបស់វាបានកាន់តែទូលំទូលាយ។ មួយវិញទៀតការរចនា Interface របស់ទូរទស្សន៍LG មិនស្មុគស្មាញច្រើនងាយស្រួលប្រើសំរាប់​កម្មវិធីកំសាន្ត មានសមត្ថភាពគ្រប់គ្រងឧបករណ៍អេឡិចត្រូនិចក្នុងផ្ទះ អាចប្រើ ជំនួសកុំព្យូទ័រសំរាប់ ការងារក្នុងការិយាល័យ និងមានមុខងារគ្រប់គ្រងប្រវត្តិប្រតិបត្តិការ លើកម្មវិធីដែលអ្នកធ្លាប់ប្រើ ហើយប្រមូលផ្តុំគ្នាដើម្បីផ្តល់ភាពងាយស្រួលស្វែងរកនៅថ្ងៃក្រោយ។

Lg (8)

ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថាអំឡុងឆ្នាំ ២០២៣នេះតម្រូវការផលិតផលអេឡិចត្រូនិចមានការកើនឡើងជាងឆ្នាំ២០២២បន្តិច​ ដោយសារមានការអភិវឌ្ឍចំពោះការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹក ភ្លើងសំរាប់ប្រើប្រាស់គ្រប់គ្រាន់ពីរាជរដ្ឋាភិបាលដែលជាកត្តាជំរុញឱ្យប្រជាពលរដ្ឋអាចមានលទ្ធភាពប្រើប្រាស់ឧបករណ៍ អេឡិចត្រូនិចដើម្បីជាដំណោះស្រាយសំរាប់ការរស់នៅ និងអាជីវកម្មរបស់ពួកគេប្រចាំថ្ងៃបាន។ ទោះជាយ៉ាងណាក៏ដោយអ្នកដែលធ្វើអាជីវកម្មលើវិស័យនេះនៅតែជួបផលប៉ះពាល់ពីការ​នាំចូលផលិតផលមិនស្របច្បាប់ ផលិតផលគេចពន្ធគយតាមច្រកព្រំដែននានា។ មិនតែប៉ុណ្ណោះការប្រកួតប្រជែង​តម្លៃនៅលើទីផ្សារក៏មិនទាន់អាចគ្រប់គ្រងបាន ដែលធ្វើអោយបងប្អូនអាជីវករពិបាកក្នុងបង្កើនប្រាក់ចំណេញលើថ្លៃដើមនៃផលិតផល។

Lg (5)

លោកបន្តថា គោលបំណងនៃកម្មវិធីនៅថ្ងៃនេះគឺចង់បង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និត និងរក្សាឱ្យបាន​នូវគោលដៅរួមមួយ ដើម្បីលើកកម្ពស់វិស័យអេឡិចត្រូនិចនៅកម្ពុជាមានភាពស្របច្បាប់ពេញលេញ មានការប្រកួតប្រជែងដោយតម្លាភាព និងផ្តល់គុណតម្លៃបន្ថែមសំរាប់អ្នកប្រើប្រាស់ រាប់ចាប់ពីការផ្តល់សេវាកម្ម និងផលិតផលឡើងទៅសំរាប់គ្រឿងអេឡិចត្រូនិចម៉ាក LG។

កម្មវិធីនេះរៀបចំឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសាន់ & មូនរីវើសាយរាជធានីភ្នំពេញ និងមានដៃគូអាជីវកម្មចូលរួមទស្សនាការតាំងបង្ហាញនេះជិត ២០០នាក់មកពីបណ្តាខេត្ត ក្រុងដែលនៅព័ន្ធជុំវិញរាជធានីភ្នំពេញ។  កម្មវិធីនេះបានរៀបចំឡើងដោយក្រុមហ៊ុន ជីហ្គៀ គ្រុបដែលជាក្រុមហ៊ុនចែកចាយផលិតផល LG Electronics ទាំងប្រភេទលំនៅឋាន និងអាជីវកម្ម៕

Lg (20)

Lg (14)

Lg (13)

Lg (20)Lg (1)Lg (9)Lg (10)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia