ក្រុមហ៊ុន General Tires Technology (Cambodia) ផលិតសំបកកង់ឡាន បានប្រកាសជ្រើសរើសបុគ្គលិកជាច្រើននាក់ មកកាន់តួនាទីចំនួន១១ ដែលទទួលបានប្រាក់ខែចាប់ពី ៦០០ដុល្លារ រហូតដល់ ១,៥០០ដុល្លារ។ នេះបើយោងតាមការឲ្យដឹងពី មជ្ឈមណ្ឌលការងារខេត្តព្រះសីហនុ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ ចុះនាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។
ក្រុមហ៊ុនត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖
១/. បុគ្គលិកទំនាក់ទំនងរដ្ឋបាល៖ ចំនួន១នាក់, ភេទប្រុស, មានជំនាញអក្សរសាស្រ្តអង់គ្លេស, អាយុ២៥-៣០ឆ្នាំ, ចេះភាសាចិន, រូបសម្បត្តិសមរម្យ, អត្តចរិតល្អ, ចេះបើកបរ, ប្រាក់ខែ ៨០០$-១៥០០$។
២/. ប្រធានគ្រប់គ្រងពន្ធ៖ ចំនួន១នាក់, មានជំនាញគណនេយ្យ, អាយុ២៥-៣៥ឆ្នាំ, មានបទពិសោធន៍ការងារចាប់ពី៣ឆ្នាំឡើង, ចេះភាសាចិន, ប្រាក់ខែ ១,២០០$ (សម្ភាសន៍ផ្ទាល់)។
៣/. ផ្នែកShipping៖ ត្រូវការជាច្រើននាក់, មានជំនាញពាណិជ្ជកម្មអន្តរជាតិ, មានបទពិសោធន៍១ឆ្នាំឡើង, ចេះភាសាចិន និងអង់គ្លេស, ប្រាក់ខែ ៨០០-១,០០០$។
៤/. បុគ្គលិកធនធានមនុស្ស៖ ចំនួន២នាក់, មានជំនាញគ្រប់គ្រងធនធានមនុស្ស, មានបទពិសោធន៍១ឆ្នាំឡើង, ចេះភាសាចិន, ប្រាក់ខែ ៨០០-១,០០០$។
៥ /. បុគ្គលិករដ្ឋបាល៖ ចំនួន២នាក់, មានជំនាញរដ្ឋបាល, អាយុ២៥-៣០ឆ្នាំ, បទពិសោធន៍ការងារចាប់ពី១ឆ្នាំឡើង, ចេះភាសាចិន និងអង់គ្លេស, រូបសម្បត្តិសមរម្យ, ប្រាក់ខែ ៨០០-១,០០០$។
៦/. បុគ្គលិកផ្នែកច្បាប់៖ ចំនួន១នាក់, មានជំនាញផ្នែកច្បាប់, អាយុ២៥-៣០ឆ្នាំ, មានបទពិសោធន៍ការងារចាប់ពី២ឆ្នាំឡើង, ចេះភាសាចិន និងអង់គ្លេស, រូបសម្បត្តិសមរម្យ, ប្រាក់ខែ ១,០០០$ (សម្ភាសន៍ផ្ទាល់)។
៧/. បុគ្គលិកគ្រប់គ្រងឃ្លាំង៖ ចំនួន៤នាក់, ជំនាញមិនកំណត់, អាយុ២០-៣០ឆ្នាំ, ចេះភាសាចិន និងកុំព្យូទ័រ, ប្រាក់ខែ ៦០០$-៨០០$។
៨/. បុគ្គលិកបញ្ជាទិញ៖ ចំនួន២នាក់, ជំនាញមិនកំណត់, អាយុ២៥-៣០ឆ្នាំ, មានបទពិសោធន៍ការងារចាប់ពី១ឆ្នាំឡើង, ចេះភាសាចិន និងកុំព្យូទ័រ, ប្រាក់ខែ ៦០០$-៨០០$។
៩ /. បុគ្គលិកសិ្ថតិ៖ ចំនួន៦នាក់, ជំនាញមិនកំណត់, អាយុ២៥-៣០ឆ្នាំ, មានបទពិសោធន៍ការងារចាប់ពី១ឆ្នាំឡើង, ចេះភាសាចិន និងកុំព្យូទ័រ, ប្រាក់ខែ ៦០០$-៨០០$។
១០/. បុគ្គលិកវិស្វករបរិក្ខា៖ ចំនួន៨នាក់, ភេទប្រុស, មានជំនាញមេកានិច អគ្គិសនី និងបច្ចេកវិទ្យា, អាយុ២៥-៣០ឆ្នាំ, មានបទពិសោធន៍ការងាចាប់ពី១ឆ្នាំឡើង, ចេះភាសាចិន, ប្រាក់ខែ ៨០០$-១,០០០$។
១១/. បុគ្គលិកត្រួតពិនិត្យ៖ ចំនួន៦នាក់, ជំនាញមិនកំណត់, អាយុ២៥-៣០ឆ្នាំ, មានបទពិសោធន៍ការងារចាប់ពី១ឆ្នាំឡើង, ចេះភាសាចិន និងកុំព្យូទ័រ, ប្រាក់ខែ ៦០០$-៨០០$។
គួរជម្រាបផងដែរថា ក្រុមហ៊ុន General Tires Technology (Cambodia) មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាង ខេត្តព្រះសីហនុ។ ប្រសិនបើបងប្អូនមានចំណាប់អាម្មរណ៍ សូមផ្ញើ CV និងទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌលការងារខេត្តព្រះសីហនុដោយផ្ទាល់ ឬតាមរយៈតេឡេក្រាម ០៨១៨៥៦៦៥៥៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)