ត្រូវដឹង! នេះជាឯកសារត្រូវមានសម្រាប់ស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ទាំងប្លង់រឹង និងប្លង់ទន់
Bunthoeun KoemMAY 16 20241.3 K views

ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ កើតឡើងនៅពេលដែលមានការផ្ទេរកម្មសិទ្ធិ ដូចជាការដោះដូរ ការធ្វើ អំណោយ ការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន ការទទួលកម្មសិទ្ធិតាមរយៈសាលដីកាតុលាការ ឬភាគច្រើនកើតឡើងតាមរយៈ ការទិញលក់ជាដើម។ ពន្ធនេះជាកាតព្វកិច្ចរបស់អ្នកទទួលកម្មសិទ្ធិ ដែលយើងអាចនិយាយសាមញ្ញថា “អ្នកទិញ” តាមអត្រា ៤% នៃតម្លៃទីផ្សាររបស់អចលនទ្រព្យ។

2700

យោងតាមការដកស្រង់ពីអគ្គនាយកដ្ឋានពន្ធដារ បន្ទាប់ពីកាលបរិច្ឆេទនៃដីកាបញ្ជូនពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត សម្រាប់អចលនទ្រព្យដែលបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) ឬដីកាបញ្ជូនពីរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ សម្រាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជី (ពុំមានប័ណ្ណកម្មសិទ្ធិ) អ្នកជាប់ពន្ធមានរយៈពេល ៣ខែ សម្រាប់ការបំពេញកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ ដោយត្រូវរៀបចំសំណុំឯកសារស្នើសុំបង់ពន្ធប្រថាប់ត្រាមករដ្ឋបាលសារពើពន្ធ ដូចមានរាយនាមលម្អិតក្នុងបញ្ជីឯកសារតម្រូវ (Checklist) ខាងក្រោម៖

  • អចលនទ្រព្យបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ-ប្លង់រឹង)
  • សំណុំឯកសារពីរដ្ឋបាលសុរិយោដី

    ១. ដីកាបញ្ជូនរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ច្បាប់ដើម)

    ២. កំណត់បង្ហាញរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ច្បាប់ដើម)

    ៣. លិខិតលក់ផ្តាច់ (ករណីទិញលក់) ឬលិខិតអំណោយផ្តាច់ (ករណីប្រទានកម្ម) (ច្បាប់ដើម)

    ៤. សេចក្តីព្រមព្រៀងនិងអនុញ្ញាត ឬសំបុត្រអនុញ្ញាតពីក្រុមប្រឹក្សាញាតិ ឬសំបុត្រតំណវង្សត្រកូលខ្មោច ឬបណ្តាំមរតកជាលាយលក្ខណ៍អក្សរ (ករណីសន្តតិកម្ម) (ច្បាប់ដើម)

    ៥. វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដីធ្លី ឬប័ណ្ណសម្គាល់កម្មសិទ្ធិផ្សេងៗទៀត (ថតចម្លង)

    ៦. សលាកបត្រសម្រង់ប្លង់ជាក់ស្តែង (និយាមកា) និងរូបថតអចលនទ្រព្យ (ច្បាប់ដើម)

    ៧. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសំបុត្របញ្ជាក់មរណភាព (ថតចម្លង)

    ៨. សំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ (ករណីប្រទានកម្ម ឬសន្តតិកម្ម) (ថតចម្លង)

    ៩ ទម្រង់បែបបទប្រមូលទិន្នន័យក្បាលដី (ករណីចុះបញ្ជីលើកដំបូង) (ច្បាប់ដើម)

    ១០. សលាកបត្របង្រួមក្បាលដី ឬបំបែកក្បាលដី (ករណីបង្រួម ឬបំបែកក្បាលដី) (ថតចម្លង)

    ១១. សាលក្រម ឬសាលដីកា (ប្រសិនបើមាន) (ថតចម្លង)

    ១២. លិខិត សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី (ប្រសិនបើមាន) (ថតចម្លង)

    ១៣ ព័ត៌មានក្បាលដី (ប្រសិនបើមាន) (ថតចម្លង)

    ឯកសារតម្រូវបន្ថែមសម្រាប់រដ្ឋបាលសារពើពន្ធ

    ១. ពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាទម្រង់ FORM PT 02 (ច្បាប់ដើម)

    ២. បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ ឬប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ (ប្រសិនបើមាន) (ថតចម្លង)

    ៣. បណ្ណពន្ធប៉ាតង់ ឬវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីអាករលើតម្លៃបន្ថែម (ករណីអ្នកលក់ ឬអ្នកទិញជានីតិបុគ្គល) (ថតចម្លង)

    ៤. លក្ខន្តិកៈ ឬវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីក្រុមហ៊ុន (ករណីអ្នកលក់ ឬអ្នកទិញជានីតិបុគ្គល) (ថតចម្លង)

    ៥. កិច្ចសន្យាទិញលក់អចលនទ្រព្យ (ករណីអ្នកលក់ ឬអ្នកទិញជានីតិបុគ្គល) (ច្បាប់ដើម)

    ៦ លិខិតបញ្ជាក់ប្រវត្តិដី (ករណីមានប្រវត្តិផ្ទេរច្រើនតំណរ) (ច្បាប់ដើម)

    • អចលនទ្រព្យមិនទាន់បានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ-ប្លង់ទន់)

    សំណុំឯកសារពីរដ្ឋបាលសុរិយោដី

    ១. ដីកាបញ្ជូនរបស់អាជ្ញាធរដែនដី (ច្បាប់ដើម)

    ២. លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី (ច្បាប់ដើម)

    ៣. លិខិតអំណោយផ្តាច់ (ករណីប្រទានកម្ម) (ច្បាប់ដើម)

    ៤. លិខិតបញ្ជាក់ការធ្វើសន្តតិកម្ម ឬសេចក្តីព្រមព្រៀងនិងអនុញ្ញាត ឬសំបុត្រអនុញ្ញាតពីក្រុមប្រឹក្សា ញាតិ ឬសំបុត្រតំណវង្សត្រកូលខ្មោច ឬបណ្តាំមរតកជាលាយលក្ខណ៍អក្សរ (ករណីសន្តតិកម្ម) (ច្បាប់ដើម)

    ៥ គំនូសបង្ហាញទីតាំងអចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី (និយាមកា) និងរូបថតអចលទ្រព្យ (ច្បាប់ដើម)

    ៦. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសំបុត្របញ្ជាក់មរណភាព (ថតចម្លង)

    ៧. សំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ (ករណីប្រទានកម្ម ឬសន្តតិកម្ម) (ថតចម្លង)

    ៨. លិខិតបញ្ជាក់ប្រវត្តិដី (ករណីមានប្រវត្តិផ្ទេរច្រើនតំណរ) (ច្បាប់ដើម)

    ៩. សាលក្រម ឬសាលដីកា (ប្រសិនបើមាន) (ថតចម្លង)

    ឯកសារតម្រូវបន្ថែមសម្រាប់រដ្ឋបាលសារពើពន្ធ

    ១. ពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាទម្រង់ FORM PT 02 (ច្បាប់ដើម)

    ២. បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ ឬប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ (ប្រសិនបើមាន) (ថតចម្លង)

    ៣. បណ្ណពន្ធប៉ាតង់ ឬវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីអាករលើតម្លៃបន្ថែម (ករណីអ្នកលក់ ឬអ្នកទិញជានីតិបុគ្គល) (ថតចម្លង)

    ៤. លក្ខន្តិកៈ ឬវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីក្រុមហ៊ុន (ករណីអ្នកលក់ ឬអ្នកទិញជានីតិបុគ្គល) (ថតចម្លង)

    ៥. កិច្ចសន្យាទិញលក់អចលនទ្រព្យ (ករណីអ្នកលក់ ឬអ្នកទិញជានីតិបុគ្គល) (ច្បាប់ដើម)។

    អគ្គនាយករដ្ឋានពន្ធដារក៏បានបញ្ជាក់ផងដែរថា ក្នុងករណីទិញលក់អចលនទ្រព្យរបស់ប្រជាពលរដ្ឋ (មិនមែននីតិបុគ្គល) សំណុំឯកសារខាងលើនេះភាគច្រើន ត្រូវបានកសាងនិងរៀបចំរួចរាល់ដោយរដ្ឋបាលសុរិយោដី ឬអាជ្ញាធរមានសមត្ថកិច្ច នៅពេលប្រជាពលរដ្ឋចាប់ផ្តើមស្នើសុំផ្ទេរកម្មសិទ្ធិឬសិទ្ធិ កាន់កាប់អចលនទ្រព្យ ដូចនេះ អ្នកជាប់ពន្ធគ្រាន់តែយកសំណុំឯកសារដែលមានភ្ជាប់ជាមួយដីកាបញ្ជូនរបស់រដ្ឋបាលសុរិយោដី ឬរដ្ឋបាល ក្រុង-ស្រុក-ខណ្ឌ មកស្នើសុំបង់ពន្ធប្រថាប់ត្រានៅរដ្ឋបាលសារពើពន្ធជាការស្រេច៕

    434208272 398785636202403 8317701636030565130 N

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia