គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍឲ្យចេញជារូបរាងនាពេលខាងមុខ ខណៈគម្រោងត្រូវបានរំពឹងថា នឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៤នេះដែរ បន្ទាប់ពីបានធ្វើការសិក្សាអស់រយៈពេល ២៦ រូចមក។ ដូច្នេះតើពេលគម្រោងផ្លូវទឹកដ៏ធំនេះ លេចជារូបរាងនឹងផ្ដល់ផលប្រយោជន៍អ្វីខ្លះ ហើយការសាងសង់នឹងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធណាខ្លះ?
យោងតាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាពិភាក្សាជាមួយក្លិបអ្នកកាសែតកម្ពុជា ស្តីអំពី "វឌ្ឍនភាពគម្រោងព្រែកជីកហ្វូណនតេជោ" កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ បានឲ្យឲ្យដឹងថា នៅពេលគម្រោងនេះលេចចេញជារូបរាងវានឹងផ្ដល់ផលប្រយោជន៍ជាច្រើនដូចជា៖
ដោយឡែកសម្រាប់ផលប៉ះពាល់វិញគឺមានខាងក្រោម៖
- ផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន ១៥៨៧ ខ្នង
- ស្ពានចំនួន ៣ កន្លែង
- រោងចក្រចំនួន ១ កន្លែង
- ដីលំនៅឋានចំនួន ១៤៩,៥ ហិកតា
- ផ្លូវជាតិចំនួន ១៨ ខ្សែប្រវែង (ប្រវែង ៤,១ គីឡូម៉ែត្រ)
- ផ្លូវលំ ៧០ ខ្សែ (ប្រវែង ៤៥,៤ គីឡូម៉ែត្រ)
- ទំបន់ទឹកចំនួន ២ ខ្សែ (ប្រវែង ៣៨៧,៦ ម៉ែត្រ)
- ប្រឡាយទឹក ១៣ ខ្សែ (ប្រវែង ៦១,៨ គីឡូម៉ែត្រ)
- បឹងចំនួន ១៥ (ទំហំ ១៣,៦ ហិកតា)
- ដីស្រែ និងចំការ (ចំនួន ២,៩ ពាន់ហិកតា)
ប៉ុន្ដែយ៉ាងណាក៏ដោយ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីបានលើកឡើងថា ផលប៉ះពាលនៃគម្រោងនេះគឺតិចជាង បើប្រៀបធៀបជាមួយនឹងផលប៉ះពាល់នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណននេះ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្ដរហូតដល់សមុទ្រខេត្ដកែប ដោយឆ្លងកាត់ខេត្ដចំនួន ៤ រួមមាន៖ ខេត្ដកណ្ដាល ខេត្ដតាកែវ ខេត្ដកំពត និងខេត្ដកែប។ ហើយគម្រោងនេះនឹងត្រូវចំណាយថវិកាសាងសង់ប្រមាណ ១.៧ ពាន់លានដុល្លារ។
ជាមួយគ្នានេះដែរបើតាមការបញ្ជាក់ពីឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលកន្លងទៅបានឲ្យដឹងថា គម្រោងព្រែកជីកហ្វូណននេះ អាចនឹងបើកការដ្ឋានសាងសង់នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤នេះ៕