ឯកឧត្ដម ស៊ុន ចាន់ថុល  បង្ហាញចំនួនផ្ទះដែលត្រូវរើចេញ ពេលគម្រោងព្រែកជីកហ្វូណនតេជោចាប់ផ្ដើមសាងសង់
Bunthoeun KoemOCTOBER 11 202414 views

ចំនួនផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពេលគម្រោងព្រែកជីកហ្វូណនតេជោចាប់ផ្ដើមសាងសង់គឺមានចំនួនសរុបជាង ២ ពាន់ផ្ទះ។ ក្នុងនោះផ្ទះដែលត្រូវរើលចេញពីគម្រោងនេះគឺមានសរុបចំនួន ៤០០ ផ្ទះ។ នេះបើតាមការលើកឡើងពីឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាពេលថ្មីៗនេះ។ 

 

461511247 122216636678029244 3322135491010931323 N (1)

 

ថ្លែងនៅក្នុងដំណើរទស្សនៈកិច្ចនៅសហរដ្ឋអាមេរិកកាលពីពេលកន្លងទៅបានបញ្ជាក់ដូច្នេះថា «...ខ្ញុំបានសិក្សាត្រូនហោះទាំងអស់ ដឹងតាំងអស់ពីដើម ១៥៨៥ ផ្ទះ ឥឡូវឡើងដល់ ២៣០៥ ផ្ទះដោយសារអី ពីមុនយើងខ្ញុំអត់បានកន្លែងកាប៉ាល់បត់ ឥឡូវបត់មិនកើតអុីចឹងអូត្រូវបន្ថែមកន្លែងហ្នឹង។ យើងមិនបានគិតកន្លែងធ្វើផែទៀត យើងមិនបានគិតកន្លែងចាក់សាំង អុីចឹងកន្លែងខ្លះយើងពង្រីកទៅវាឡើងពី ១៥៨៥ ផ្ទះឡើងដល់ ២៣០៥ ផ្ទះ»

 

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីបន្ដថា «ក្នុង ២៣០៥ ផ្ទះហ្នឹងមិនមែនទាំងអស់ទៀតកន្លែងខ្លះប៉ះរបងគាត់បន្ដិចទៅ មែនទែន ៤០០ ផ្ទះទេដែលត្រូវរើចេញទាំងអស់ ក្រៅពីនោះតិចតូចប៉ះប៉ូវឲ្យគាត់បាន»

 

Photo 2024 04 26 22 03 58

 

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ មានប្រវែង ១៨០ គីឡូម៉ែត្រ ដោយចាប់ផ្ដើមពីចំណុចព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និង បន្តរហូត ដល់ សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្ត កែប។

 

តែទោះជាយ៉ាងណាគម្រោងដ៏ធំមួយនេះ នៅមិនទាន់ដំណើរការសាងសង់នៅឡើយនោះទេ ហើយបើតាមការលើកឡើងពីឯកឧត្ដម ស៊ុន ចាន់ថុល គម្រោងនេះនឹងចាប់ផ្ដើមដាក់គ្រឿងចក្រសាងសង់ នៅពេលដែលការដោះស្រាយផលប៉ះពាល់របស់ប្រជាពលរដ្ឋសម្រេចរួចរាល់សិន។ ខណៈការដោះស្រាយនេះអាចចាយពេលចន្លោះពី ៦ ខែ ទៅ ១ ឆ្នាំឯណោះទើបរួចរាល់៕

 

9b959233 101d 488f Bf50 8671c05ecc00

8c9653e4 Be30 478b Aaba B35b6dd5a67e

2d7ee991 E60b 42cf A052 1c590d2d3b9f

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia