ឧទ្យានដ៏ធំនៃស្ថានទូតបារាំងប្រចាំកម្ពុជា ដែលជាតំបន់បៃតងធំជាងគេមួយនៅរាជធានីភ្នំពេញបានបើកទ្វារឱ្យសិស្ស-និស្សិត និងសាធារណជនទូទៅ អាចចូលទៅទស្សនាលេងកម្សាន្តដោយសេរីនិងឥតគិតថ្លៃ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ចាប់ពីម៉ោង១០ព្រឹកដល់៦ល្ងាច។
ការបើកឱ្យចូលកម្សាន្តនេះដែរ ក្នុងឱកាសពិព័ណ៌ផ្សារបារាំងប្រចាំឆ្នាំដែលមាន កម្មវិធីកម្សាន្តផ្សេងៗសម្រាប់គ្រប់ចំណង់ចំណូលចិត្ត គ្រប់វ័យជាមួយទេសភាពបៃតងដ៏ស្រស់ត្រកាល ក្នុងការស្វែងយល់ពីផលិតផលនិង គំនិតផ្តួចផ្តើមបារាំងនៅកម្ពុជា តាមរយៈអ្នកតាំងពិព័រណ៍ចំនួន ៦០ ព្រមទាំងសេវាកម្មបារាំងដ៏សម្បូរបែបដូចជា វប្បធម៌ ហត្ថកម្ម អាហារបែបសិល្បៈនិង សុខុមាលភាពជាដើម។
ដូច្នេះដើម្បីកុំឱ្យខកខានក្នុងឱកាសដើរកម្សាន្តនៅជុំវិញឧទ្យានរបស់ស្ថានទូតបារាំងដែលជាសួនច្បារមួយដ៏ធំជាងគេនៅក្នុងទីក្រុង នៅថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣នេះ ដែលនឹងចាប់បើកនៅ ម៉ោង១០ព្រឹកដល់៦ល្ងាច (អនុញ្ញាតចូលចុងក្រោយម៉ោង៥:៣០ល្ងាច) ហើយកាបូប និងវត្ថុសំពីងសំពោងត្រូវបានហាមឃាត់។
សូមជម្រាបផងដែរថាស្ថានទូតបារាំងប្រចាំកម្ពុជា គឺមានឧទ្យានបៃតងខៀវខ្ចីលើផ្ទៃដីជាង៧ហិចតា ពោរពេញដោយជីវៈចម្រុះ មានដើមឈើជាង៥០ប្រភេទ ស្មើនឹង២០០ដើម និងសត្វមួយចំនួនផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង
ដំណឹងល្អៗ!! Business Cambodia នឹងចែកសៀវភៅ Free ៣០០០ក្បាលទាំងអស់នៅក្នុងពិព័រណ៍មុខរបរ Startup Expo 2023 ដែលនឹងធ្វើឡើងនៅថ្ងៃទី ២, ៣ ខែធ្នូ នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។
ឆ្នាំមុនយើងចែកសៀវភៅ៣០០០ក្បាល ឆ្នាំនេះចែក៣០០០ក្បាលទៀត កុំភ្លេច Mention បបួលគ្នាទៅចូលរួមពិព័រណ៍មុខរបររបស់ Baksey Media នៅថ្ងៃទី ០២-០៣ ខែធ្នូ ឆ្នាំ២០២៣ ផងណា។
ការចែកយើងនឹងបញ្ជាក់ជូនតាមឆានែលតេឡេក្រាម https://t.me/startupexpo2022 ក្នុងពេលឆាប់ៗខាងមុននេះ។