ឆ្នាំថ្មីមិនទាន់ហ៊ានចេញរកស៊ី នេះជារឿងសំខាន់៤អ្នកគួរធ្វើជាមួយលុយរបស់អ្នក បើចង់ឲ្យលុយកើន
Toeuy HongJANUARY 3 2024720 views

ឈានដល់ឆ្នាំ២០២៤ ស្ថានភាពសេដ្ឋកិច្ចសកលនៅមិនទាន់ល្អប្រសើរនៅឡើយដូច្នេះមនុស្សមួយចំនួនមិនសូវហ៊ានយកលុយចេញរកស៊ីឡើយព្រោះខ្លាចប្រឈមនឹងហានិភ័យ។ យ៉ាងណាមិញបើបងប្អូនមិនទាន់ហ៊ានយកលុយទៅរកស៊ី ខាងក្រោមនេះគឺជារឿងចំនួន៤ ដែលអ្នកអាចគិតគូធ្វើជាមួយលុយរបស់អ្នកបើចង់ឲ្យលុយកើនឡើង។

 

. វិនិយោគលើចំណេះដឹង

 នៅក្នុងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះពិបាករកលុយជាងមុន ការវិនិយោគលើចំណេះដឹងគឺពិតជាសំខាន់ដែលអ្នកមិនគួរមើលរំលងឡើយ។ ការវិនិយោគលើចំណេះដឹងគឺសំដៅដល់ការដុសខាត់ចំណេះជំនាញដែលមានស្រាប់ឬរៀនជំនាញថ្មីៗដើម្បីបង្កើនឥទ្ធិពលក្នុងការរកចំណូលឲ្យបានកាន់តែច្រើនឡើង។

 

 ឧទាហរណ៍បើអ្នកមិនសូវចេះភាសាអង់គ្លេស អ្នកគួរយកលុយមួយផ្នែកនៃចំណូលប្រចាំខែទៅរៀនភាសាអង់គ្លេសនោះ អ្នកនឹងមានជំនាញអង់គ្លេសសម្រាប់ប្រើប្រាស់ក្នុងអាជីពការងារ និងរកចំណូលក្រៅម៉ោងទៀតផង។ អ៊ីចឹងត្រូវចាយលុយវិនិយោគលើចំណេះដឹងព្រោះចំណេះធ្វើឲ្យអ្នកចំណេញលុយកាន់តែច្រើន

 

. ដាក់លុយនៅធនាគារ

 ឆ្នាំ២០២៤ បើអ្នកមានលុយតែមិនទាន់ហ៊ានចេញរកស៊ីទេនោះ អ្នកក៏អាចគិតគូដាក់សន្សំនៅធនាគារយកការប្រាក់ព្រោះវាសុវត្ថិភាព។ បច្ចុប្បន្នមានធនាគារក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនហ៊ានឲ្យការប្រាក់សន្សំខ្ពស់ពី៧%ទៅ៨% ហើយគ្រឹះស្ថានខ្លះអាចឲ្យដល់ទៅ៩%ទៀតផង។

 

. វិនិយោគអចលនទ្រព្យ

 ឆ្នាំ២០២៣ធ្លាយដល់ឆ្នាំ២០២៤សេដ្ឋកិច្ចសកលមិនទាន់ល្អប្រសើរហើយទីផ្សារអចលនទ្រព្យក៏មិនទាន់មានភាពល្អប្រសើរផងដែរ ពោលគឺស្ថានភាពទីផ្សារអចលនទ្រព្យជាប់គាំងវាគឺជាឱកាសសម្រាប់អ្នកសល់លុយអាចចាប់ឱកាសទិញអចលនទ្រព្យបានក្នុងតម្លៃធូថ្លៃក្រោមទីផ្សារ។ អាចនិយាយបានថាបើមានលុយចាប់ឱកាសវិនិយោគអចលនទ្រព្យប្រើថ្លៃដើមទុន ហើយអ្នកអាចនឹងមានឱកាសចំណេញច្រើនពេលសេដ្ឋកិច្ចចាប់ផ្ដើមងើបឡើងវិញ។

 

. ទិញភាគហ៊ុនក្រុមហ៊ុននឹងដែលរឹងនាំ

នៅប្រទេសកម្ពុជាយើងក៏មានផ្សារភាគហ៊ុនដែរដែលមានឈ្មោះថាផ្សារមូលបត្រកម្ពុជា។ ផ្សារភាគហ៊ុនគឺជាកន្លែងមួយដែលអនុញ្ញាតឲ្យប្រជាជនទូទៅអាចយកលុយរបស់ពួកគាត់វិនិយោគទិញភាគហ៊ុនក្រុមហ៊ុនធំៗក្នុងស្រុកដែលចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈនៅលើផ្សារហ៊ុន។ បច្ចុប្បន្នមានក្រុមហ៊ុនធំៗជាច្រើនដែលបងប្អូនអាចវិនិយោគទិញភាគហ៊ុនរបស់គាត់មានដូចជា ធនាគារ អេស៊ីលីដា រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ ក្រុមហ៊ុន អ្នកឧកញ៉ា គួច ម៉េងលី ក្រុមហ៊ុន Cellcard  កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តក្រុងភ្នំពេញជាដើម។

 

ការវិនិយោគភាគហ៊ុនគឺទទួលបានចំណូលចំនួន២ផ្លូវគឺចំណូលពីចំណេញមូលធនដែលមានន័យហ៊ុនឡើងថ្លៃឃើញចំណេញ អ្នកអាចលក់យកប្រាក់ចំណេញវាប្រៀបដូចជាបងប្អូនទិញដីទុកយកចំណេញអ៊ីចឹង។ ឧទាហរណ៍ បើអ្នកទិញហ៊ុន ធនាគារ អេស៊ីលីដាតម្លៃ១,០០០០រៀលក្នុងមួយហ៊ុន ពេលវាឡើងថ្លៃដល់១២,០០០រៀល នោះអ្នកចំណេញ២ពាន់រៀល អាចលក់យកប្រាក់ចំណេញបាន។  

 

 ចំណែកចំណូលមួយផ្លូវទៀតគឺភាគលាភ។ ជាក់ស្ដែងបើអ្នកវិនិយោគទិញហ៊ុន ធនាគារ អេស៊ីលីដានោះពេលធនាគារ អេស៊ីលីដារកស៊ីចំណេញ គេនឹងចែកភាគលាភទៅតាមចំនួនហ៊ុន។  ឧទាហរណ៍បើអេស៊ីលីដាចែកភាគលាភចំនួន៧០០រៀលក្នុងមួយហ៊ុន ហើយអ្នកកាន់ហ៊ុនចំនួន៥,០០០ហ៊ុននោះពេលគេចែកភាគលាភ អ្នកនឹងបានភាគលាភសរុបចំនួន៣.៥លានរៀល។ មួយវិញទៀតបើអ្នកវិនិយោគទិញហ៊ុន អេស៊ីលីដាទទួលបានចំណូលភាគលាភប្រចាំឆ្នាំ៣ពាន់ដុល្លារ មានន័យថាមួយខែអ្នកអាចរកចំណូលពីភាគហ៊ុនចំនួន២៥០ដុល្លារ ដោយមិនចាំបាច់ធ្វើអ្វីសោះ។

 

យ៉ាងណាមិញការវិនិយោគលើផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាដូច្នេះបងប្អូនភាគច្រើនមិនទាន់ដឹងថាតើចង់វិនិយោគលើផ្សារហ៊ុនគេចាប់ផ្ដើមពីណា ហើយទិញហ៊ុនគេទិញដោយរបៀបណា។ ដូច្នេះបើចង់រកផ្លូវរៀនវិនិយោគលើផ្សារហ៊ុនអាចតាមដានហ្វេសប៊ុកផេក Toeuy Hong-ទឿយ ហុង និង ចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia