កញ្ញា សុខ ខេង ធ្លាប់រកស៊ីបរាជ័យ រហូតបាក់ទឹកចិត្ត មុននឹងអាចបង្កើតអាជីវកម្ម៣ នៅក្នុងដៃ
ធី ស្រីល័ក្ខMAY 16 20225.2 K views

ជាការពិតណាស់ មានមនុស្សមិនតិចទេដែលបានក្លាយជាមនុស្សបាក់ទឹកចិត្ត មនុស្សអស់សង្ឃឹមក្រោយពីមុខរបររកស៊ីទទួលបានបរាជ័យ តែក៏មានមនុស្សមួយចំនួនទៀតបានច្នៃការបរាជ័យមកធ្វើជាកម្លាំងរហូតអាចពង្រីកអាជីវកម្មទៅមុខបន្ថែមទៀត។ តួយ៉ាង ដូចជាកញ្ញាសុខខេង បច្ចុប្បន្នគាត់គឺជាស្ថាបនិករបស់  The Street Cambodia ដែលធ្លាប់រកស៊ីបរាជ័យ តែកញ្ញាមិនខ្ចីអស់សង្ឃឹមខំប្រឹងងើបឡើងវិញរហូតមានអាជីវកម្ម៣នៅក្នុងដៃ។

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia កញ្ញា សុខ ខេងបាននិយាយថា ទម្រាំតែកញ្ញាអាចឈរជើងរឹងមាំនៅក្នុងការរកស៊ីដូចសព្វថ្ងៃនេះកញ្ញាឆ្លងកាត់បទពិសោធន៍ឈឺចាប់ច្រើនណាស់ ដោយកាលពីអំឡុងឆ្នាំ ២០១៥ កញ្ញាបានចាប់រកស៊ីមុខរបរ ២ តែជាអកុសលរកស៊ីកាន់តែយូរមុខរបរ១ទៀតបែរជាបរាជ័យរហូតធ្វើឳ្យកញ្ញាបិទទ្វារចោលតែម្តង។

ស្ថាបនិក The Street Cambodia បានបន្តទៀតថា បន្ទាប់ពីមុខរបរ១ត្រូវបរាជ័យរួចហើយនោះ កញ្ញាត្រូវបានគ្រួសារស្តីបន្ទោស នឹងអ្នកជុំវិញខ្លួនស្តីឱ្យជាខ្លាំងព្រោះតែខាតបង់ដើមទុនក៏ច្រើន ខាតបង់ទាំងពេលវេលាទៀត ព្រោះតែទទួលបានការស្តីឱ្យច្រើនបែបនេះហើយទើប ធ្វើឱ្យកញ្ញាខ្លាចជាមនុស្សបាក់ទឹកចិត្ត គ្មានជំនឿចិត្តក្នុងការរកស៊ី គ្មានជំនឿចិត្តក្នុងការចាប់ផ្តើមសារជាថ្មី ដោយខ្លាចរកស៊ីម្តងទៀតបរាជ័យត្រូវគ្រួសារស្តីឱ្យទៀត។

3

ហេតុតែមានឈាមជ័រជាអ្នករកស៊ីទោះជាបរាជ័យយ៉ាងណាក៏ដោយ តែកញ្ញានៅតែផ្តល់កម្លាំងចិត្តឱ្យខ្លួនឯងដោយងើបឡើងវិញមកពង្រឹងអាជីវកម្មមួយទៀតគឺប្រភេទអាជីវកម្មបែបលក់អាហារគ្រឿងសមុទ្រឡើងវិញដែលមានឈ្មោះថា The Street Cambodia រហូតធ្វើឱ្យកញ្ញាសម្រេចចិត្តខ្ចីទុនពីគ្រួសារខ្លះសល់ពីខ្លួនឯងខ្លះចំនួន ២ម៉ឺនដុល្លារមកពង្រីកទីតាំងបន្ថែមទៀត។

ក្រោយតាំងចិត្តជាថ្មីនៅក្នុងការរកស៊ី កញ្ញាក៏សម្រេចបើកហាង The Street Cambodia សាខាទី២ នៅអំឡុងពេលឆ្នាំ២០១៧ ដោយកញ្ញាទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនក្មេងចាស់ទាំងអស់ ហើយចំពោះមុខម្ហូបដែលល្បីខ្លាំងសម្រាប់ហាងរបស់កញ្ញាគឺកំពឹសលោត ហើយជារឿយៗអ្នកនាងតែងតែច្នៃប្រឌិតមុខម្ហូបថ្មីៗជានិច្ចដើម្បីឱ្យអតិថិជនបានភ្លក់និងទាក់ទាញអតិថិជនកាន់តែច្រើនផងដែរ។

4

កញ្ញាសុខ ខេង ជាស្ថាបនិក The Street Cambodia បានបញ្ជាក់ថា បច្ចុប្បន្ននេះអ្នកមានអាជីវកម្ម៣នៅក្នុងដៃហើយ ដោយរបរទី១បែបជាហាងលក់គ្រឿងសមុទ្រគឺ The Street Cambodia ចំណែកមុខរបរទី២ជាប្រភេទមុខរបរលក់គុយទាវទូកលើគោក ចំណែកមុខរបរទី៣ ជាប្រភេទអាជីវកម្មដឹកជញ្ជូនដែលមានឈ្មោះថា Quick Delivery។

5

ជាចុងក្រោយ កញ្ញាបានផ្តាំទៅដល់យុវជនជំនាន់ក្រោយថា នៅពេលដែលយើងចង់ចេញរកស៊ីកុំចាប់ច្រើនពេក ចាប់តែ១សិនបានហើយ ហើយខំប្រឹងឱ្យមុខរបរយើងរឹងមាំសិនចាំចាប់បន្ថែមទៀត មិនតែប៉ុណ្ណោះទោះបីជាការរកស៊ីជួបរឿងបរាជ័យ ជួបរឿងខកចិត្តយ៉ាងណាក៏ដោយសូមកុំអស់សង្ឃឹម កុំបាក់ទឹកចិត្តបើទោះបីជាគ្មានអ្នកណាឱ្យកម្លាំងចិត្ត យើងត្រូវតែចេះលើកទឹកចិត្តខ្លួនឯង ទើបមានកម្លាំងដើរទៅមុខបន្ថែមទៀត៕

678

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia