ចូលចាក់សាំងរាល់ថ្ងៃ! មកស្គាល់មេធំ ស្ថានីយ៍ប្រេងឥន្ធនៈយីហោយក្ស៣ ឈរជើងរកស៊ីក្នុងស្រុកខ្មែររាប់សិបឆ្នាំ
Kan DaraFEBRUARY 1 20241.5 K views

ជិះទៅណាក៏ឃើញ!! ស្ថានីយ៍ប្រេងឥន្ធនៈយីហោ TELA, Sokimex និង PTT ដុះស្ទើរគ្រប់កន្លុកកន្លៀតរះព្រៀតពេញស្រុកខ្មែរ ក្រោយឈរជើងរកស៊ីរឹងមាំ ក្រឡុកទីផ្សារប្រេងសាំងអស់រយៈពេលរាប់សិបឆ្នាំ ដាំកេរ្តិ៍ឈ្មោះ និងទំនុកចិត្តពីមហាជនគ្រប់ស្រទាប់មជ្ឈដ្ឋាន។ ចុះតើនរណាជាមេធំកាច់ចង្កូតនាវាជំនួញធំៗទាំង៣នេះ?

 

១/. ក្រុមហ៊ុន កម្ពុជា តេលា គ្រប់គ្រងដោយលោកឧកញ៉ា ឈុន អូន

 

Xxxxx

ក្រុមហ៊ុន កម្ពុជា តេលា ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៣ ជាក្រុមហ៊ុនអាហរ័ណនីហរ័ណ ដែល​មានឈ្មោះថា កាឌីម៉ិច (Kadimex) ស្ថិតក្រោមការដឹកនាំដ៏រឹងមាំរបស់លោកឧកញ៉ា ឈុន អូន ជាស្ថាបនិ​​ក និងជាប្រធាននាយកប្រតិបត្តិ។ ពីរឆ្នាំក្រោយមកក្រុមហ៊ុននេះបានសម្រេចប្តូរឈ្មោះទៅជាក្រុមហ៊ុន កម្ពុជា តេលា (Kampuchea Tela Co., Ltd) វិញក្នុងឆ្នាំ១៩៩៥ ដោយ​ផ្តោតសំខាន់លើអាជីវកម្មស្នូល​របស់ខ្លួន​ គឺការចែក​ចាយ​ប្រេងឥន្ធនៈដើម្បីបំពេញតម្រូវការក្នុងស្រុកដែលកំពុងកើនឡើងយ៉ាងគំហុក។ ក្នុងឆ្នាំ១៩៩៦ ក្រុមហ៊ុនមានស្ថានីយស្តុកប្រេងដំបូងរបស់ខ្លួនលើទឹកដី​រាជធានីភ្នំពេញ។

 

បច្ចុប្បន្នក្រុមហ៊ុន កម្ពុជា តេលា មានស្ថានីយផ្ដល់សេវាកម្មចំនួន ១.៨៩៩ ស្ថានីយ ដែលមាន​ទីតាំង​ជាយុទ្ធសាស្រ្ត​នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះស្ថានីយផ្ដល់សេវាកម្ម តេលា ជាង ១.៨០០ ត្រូវបានគ្រប់គ្រង និងដំណើរការដោយអតិថិជនប្រចាំរបស់តេលា តាមរយៈការទិញអាជ្ញាប័ណ្ណពាណិជ្ជកម្ម។ លើសពីនេះ ដោយមានការគាំទ្រដ៏មុះមុតរបស់មហាជន កម្ពុជា តេលា មានភាពរីកចម្រើនលូតលាស់ក្លាយជាងអ្នកចែកចាយ និងអ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈ ធំជាងគេរបស់ប្រទេសកម្ពុជា ដោយបានចូលរួមចំណែក បង្កើតការងារ និងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។

 

២/. ក្រុមហ៊ុន សូគីម៉ិច គ្រប់គ្រងដោយអ្នកឧកញ៉ា សុខ គង់

 

ថថងថថង

 

ក្រុមហ៊ុនប្រេងឥន្ធនៈ សូគីម៉ិច (Sokimex Investment Group CO.,LTD.) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ ដោយអ្នកឧកញ៉ា សុខ គង់ មានការិយាល័យធំៗលើទឹកដីរាជធានីភ្នំពេញ។ នៅក្នុងដំណើរការនេះ ក្រុមហ៊ុន សូគីម៉ិច មិនត្រឹមតែបង្កើតបណ្តាញចែកចាយឥន្ធនៈដ៏រឹងមាំនៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែបានវិនិយោគលើការសាងសង់កន្លែងស្តុកប្រេង ឃ្លាំង និង ស្ថានីយ៍ប្រេងឥន្ធនៈផងដែរ។

 

សព្វថ្ងៃ សូគីម៉ិច គឺជាក្រុមហ៊ុនប្រេងឥន្ធនៈធំជាងគេ ដែលមានជើងហោះហើរផ្ទាល់ខ្លួន មានសមត្ថភាពគ្រប់គ្រងនាវាដឹកប្រេងរហូតដល់ ៤៦,០០០តោន ស្ថានីយស្តុកប្រេងចំនួន ៥ ស្ថានីយ៍ប្រេងឥន្ធនៈចំនួន ១៨៤ និងប្រព័ន្ធដឹកជញ្ជូនប្រេងឥន្ធនៈដ៏ស្មុគស្មាញ ដើម្បីបំពេញតម្រូវការរបស់ប្រទេសជាតិ រួមទាំងបានកសាងខ្លួនក្លាយជាអ្នកលេងសាជីវកម្មឈានមុខគេមួយ ក្នុងការកសាងអនាគតសេដ្ឋកិច្ចរបស់កម្ពុជា។

 

៣/. ក្រុមហ៊ុន PTT គ្រប់គ្រងដោយដ្ឋថៃ

 

Image

 

ក្រុមហ៊ុន PTT Public Company Limited ឬហៅកាត់ថា PTT ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៨ ជាសហគ្រាសរដ្ឋ ក្រោមរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Kriangsak Chamanan ដែលបានគ្រប់គ្រងនិងចុះបញ្ជីដោយរដ្ឋថៃ។ ពីមុន PTT ត្រូវបានគេស្គាល់ថាជាអាជ្ញាធរប្រេងនៃប្រទេសថៃ វាមានបំពង់បង្ហូរឧស្ម័នក្រោមបាតសមុទ្រយ៉ាងទូលំទូលាយនៅក្នុងឈូងសមុទ្រថៃ ដែលជាបណ្តាញស្ថានីយឧស្ម័ន LPG ទូទាំងព្រះរាជាណាចក្រថៃ និងបានចូលរួមក្នុងការផលិតអគ្គិសនី ផលិតផលគីមីឥន្ធនៈ ការរុករក ផលិតប្រេង ឧស្ម័ន និងប្រេងសាំង។

 

ក្រោយពីឈរជើងរកស៊ីអស់រយៈពេលជាង៤ទសវត្ស PTT បានក្លាយជាសាជីវកម្មធំជាងគេ ហើយក៏ជាក្រុមហ៊ុនតែមួយគត់ពីប្រទេសថៃ ដែលបានចុះបញ្ជីនៅក្នុងក្រុមហ៊ុន Fortune Global 500។ ក្រុមហ៊ុនប្រេងនិងហ្គាសនេះ បានជាប់ចំណាត់ថ្នាក់ទី៨១ ក្នុងចំណោម ៥០០ កំពូលនៅលើ Fortune 500 និងដណ្តើមបានជើងឯកទី ១៨០ នៅលើទស្សនាវដ្តី Forbes 2000៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ)  តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។

កក់តាម👇  https://t.me/hangchhengH24

 

ាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia