ហ្វតតេ និង Huaxin Insurance Brokers ចុះកិច្ចសហប្រតិបត្តិការព្រមព្រៀងជាយុទ្ធសាស្ត្រ
Daneth MechNOVEMBER 15 2023

ពិធីចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនហ្វតតេ និងក្រុមហ៊ុន Huaxin Insurance Brokers

រាជធានីភ្នំពេញ៖ ហ្វតតេ ក្រុមហ៊ុនធានារ៉ាប់រងទូទៅធំជាងគេបំផុត និងជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការអភិវឌ្ឍន៍លឿនជាងគេក្នុងប្រទេសកម្ពុជា ជាមួយក្រុមហ៊ុន China Huadian Group បានធ្វើការចុះកិច្ចសហប្រតិបត្តិការព្រមព្រៀងជាយុទ្ធសាស្ត្រ ជាមួយគ្នា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉ូសវូដ ភ្នំពេញ ក្រោមការចូលរួមជាអធិបតីភាពពី លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ ហ្វតតេ គ្រុប និងលោក Zhao Yanlin ប្រធានក្រុមប្រឹក្សាភិបាល នៃ Huaxin Insurance Brokers ព្រមទាំងគណៈគ្រប់គ្រងទាំងទ្វេរភាគី និងភ្ញៀវកិត្តិយសជាច្រើនរូប។

ក្រុមហ៊ុន Huaxin Insurance Brokers មានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង និងជាក្រុមហ៊ុនធានារ៉ាប់រងដែលមានវិជ្ជា  ជីវៈតែមួយគត់ដែលបម្រើ​សេវាធានារ៉ាប់រង ជូនរាប់រយក្រុមហ៊ុនរបស់ Huadian Group (ក្រុមហ៊ុនផលិតថាមពលរដ្ឋដ៏ធំបំផុតមួយរបស់ប្រទេសចិន)។ ពិធីចុះកិច្ចព្រមព្រៀងនេះ គឺជាការបង្ហាញអោយឃើញពីភាពរីកចម្រើននៃការកសាងទំនាក់ទំនងដ៏ជិតស្និត ទំនុកចិត្ត និងអត្ថប្រយោជន៍ របស់ទ្វេរភាគី រវាងក្រុមហ៊ុន ហ្វតតេ និង ក្រុមហ៊ុន Huaxin Insurance Brokers ដែលមានជាងមួយទស្សវត្សមកនេះ។

កន្លងមក ហ្វតតេ បានសហការជាមួយក្រុមហ៊ុន Huaxin លើការផ្តល់ការការពារទៅលើគម្រោងផលិតថាមពលសំខាន់ៗដូចជា ការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីធំបំផុតក្នុងប្រទេស (គម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី ស្ទឹងឬស្សីជ្រុំក្រោម និងស្ថានីយ៍ថាមពលខេត្តព្រះសីហនុ ដែលបានរួមចំណែកសម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាយ៉ាងច្រើនបំផុត។

Photo 2023 11 15 15 43 19

 លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ

លោក យក់ ចំរើនឫទ្ធិ បានមានប្រសាសន៍ថា “យើងមានការប្តេជ្ញាបន្តសហការ និងកសាងទំនាក់ទំនងដ៏រឹងមាំជាមួយក្រុមហ៊ុន Huaxin Insurance Brokers ។ យើងក៏មានការជឿជាក់ផងដែរថា កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់នូវលទ្ធផលដ៏គាប់ប្រសើរ និងអត្ថប្រយោជន៍ជូនដល់ក្រុមហ៊ុនយើងទាំងពីរ ក៏ដូចជាសហគមន៍ទាំងមូល។"

Photo 2023 11 15 15 43 11

គណៈគ្រប់គ្រងហ្វតតេ និង ក្រុមហ៊ុន Huaxin Insurance Brokers អមជាមួយនឹងភ្ញៀវកិត្តិយស

លោក Zhao Yanlin ក៏មានប្រសាសន៍ផងដែរថា នេះគឺជាឆ្នាំទី១០ នៃកិច្ចសហប្រតិបត្តិរបស់ពួកយើង។ ជាមួយនឹងការខិតខំប្រឹងប្រែង គម្រោង Huadian Group ក្នុងប្រទេសកម្ពុជាទទួលបានការធានារ៉ាប់រងដ៏ទូលំទូលាយ សម្រាប់រយះពេលជាច្រើនឆ្នាំ។ ការចុះកិច្ចព្រមព្រៀងនេះ នឹងរឹតចំណងទំនាក់ទំនង ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៃការផ្គត់ផ្គង់ថាមពលនៅទីនេះ ក៏ដូចជារួមចំណែកការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

Photo 2023 11 15 15 43 05

លោក Zhao Yanlin, Executive Chairman of Huaxin Insurance Brokers

អំពី ហ្វតតេ

ហ្វតតេ គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយ ចក្ខុវិស័យ ផ្តល់ការការពារ និងសិទ្ធិអំណាចដល់បុគ្គលគ្រប់រូបក្នុងតំបន់ ដើម្បីអនាគតកាន់តែប្រសើរឡើង- បុគ្គលម្នាក់ អាជីវកម្ម មួយ ក្នុងពេល​តែ​មួយ ។ 

បង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ1999, ហ្វតតេ នៅតែផ្តោតសំខាន់ចំពោះបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ការកសាងសមត្ថភាពជូននិយោជិក និងរួមចំណែកអភិវឌ្ឍវិស័យធានារ៉ាប់រង ក្នុងទីផ្សារដែលយើងប្រតិបត្តិការ។ ផ្តល់ជូនទាំងសេវា ធានារ៉ាប់រងទូទៅ និងសេវាធានារ៉ាប់រង​អាយុ​​ជីវិតនៅក្នុង ប្រទេសកម្ពុជា និងធានារ៉ាប់រងទូទៅក្នុងប្រទេសឡាវ ហ្វតតេ គឺជាដៃគូគួរជាទីពេញចិត្តមួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​​ធានារ៉ាប់រងផ្សេងៗទៀត ។

ហ្វតតេ ក៏ជាជម្រើសដ៍ល្អសម្រាប់អាជីពការងារ ជាពិសេសផ្តល់ការលើកទឹកចិត្ត រង្វាន់​នូវ​រាល់ស្នាដៃបុគ្គលិក របស់យើង និងផ្តល់ឱកាសដល់បុគ្គលិក គ្រប់ៗអភិវឌ្ឍន៍អាជីពការងារ តាមរយៈវគ្គ​បណ្តុះ​បណ្តាល​​នានា​ទាំងក្នុង និង ក្រៅស្ថាប័ន ។ 

ថ្មីៗនេះ ហ្វតតេ​ ត្រូវបានដំឡើងចំណាត់ថ្នាក់ស្ថានភាពហិរញ្ញវត្ថុ AA+ ពី Global Credit Rating (GCR) និងពានរង្វាន់ក្រុមហ៊ុនបរិយាប័ន្នល្អជាងគេបំផុតក្នុងប្រទេសកម្ពុជា ដោយអាស៊ាន ដែលនេះបង្ហាញអោយឃើញពីភាពរឹងមាំនៃហិរញ្ញវត្ថុ និងកិត្តិនាមដ៏ល្បីល្បាញនៅក្នុងតំបន់។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ : www.forteinsurance.com

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia