ដល់ហើយៗ! តស់មកដឹងតម្លៃរថយន្ត Ford Territory ស៊េរីឆ្នាំ២០២៥នៅខ្មែរ រូបរាងថ្មីស្អាត មាឌធំទៀត
នារី AUTOJUNE 13 20244.7 K views

សម្រាប់បងប្អូនដែលនិយមចូលចិត្តរថយន្ត លក្ខណៈគ្រួសារ មាឌធំ កម្លាំងមាំ មាឌឌាំង អាចជិះបានច្រើនគ្នា ជាពិសេសបងប្អូនដែលស្រលាញ់ឡានអាមេរិក ត្រូវប៉ាន់តែម្តង ខណៈនេះជារថយន្តខ្លាញ់គោ Ford Territory Dark Edition ឆ្នាំ២០២៥ មួយម៉ូដែល ចេញលក់នៅខ្មែរហើយ ជាមួយរូបរាងមាំទាំ ផ្គួបផ្សំជាមួយតម្លៃត្រឹមតែ ៤៩,៩០០ដុល្លារតែប៉ុណ្ណោះ។

4

Ford Territory Dark Edition ត្រូវបានរចនា​ម៉ូដថ្មីប្លែកបែបស្ព័រពណ៌ខ្មៅ ជាមួយនឹងចង្កៀងមុខដែលមានភ្លើងបំភ្លឺពេលថ្ងៃ អំពូលកាត់អ័ព្ទ និងចង្កៀងខាងមុខជាប្រភេទ LED បិទនិងបើកហ្វាកូដដោយស្វ័យប្រវត្ត ជាមួយមុខងារ (Follow Me Home) ចង្កៀងក្រោយជាប្រភេទ LED បែប 3D ដែលមានពន្លឺភ្លឺច្បាស់ល្អ។​

១

មិនតែប៉ុណ្ណោះ Ford Territory Dark Edition នេះ ក៏មានបំពាក់នូវ សែនសឺចំនួន ១២គ្រាប់ជុំវិញរថយន្ត ផ្លឹតទឹកអូតូ និង កញ្ចក់ក្តោបអូតូ​ ដែលជួយអោយការបើកបរកាន់តែមានភាពឆ្លាតវៃ និងចំណុចដែលពិសេសសម្រាប់រថយន្ត Ford Territory Dark Edition គឺមុខងារបញ្ឆះ និងពន្លត់ពីចម្ងាយ (Remote Start/Stop) ដែលបង្កភាពងាយស្រួលដល់អតិថិជន ក្នុងតម្រូវការអោយរថយន្តដំណើរការមុននឹងចូលក្នុងរថយន្ត។

ចំណែកឯផ្នែកខាងក្នុងនៃរថយន្តនេះវិញ ត្រូវបានរចនាម៉ូដប្រណិតលាយជាមួយនឹង Carbon Fiber ធំទូលាយ ប្រកបដោយផាសុខភាព ដែលមានដូចជា៖ កៅអីបែបប្រណិតរំលេចដោយថ្នេរពណ៌ទឹកក្រូច និងបំពាក់មកនូវមុខងារកៅអីត្រជាក់ផ្នែកខាងមុខ ដំបូលកញ្ចក់ធំអាច បិទ​និងបើកបាន និងពោងសុវត្ថិភាពជុំវិញរថយន្ត រថយន្តនេះក៏បានបំពាក់នូវកុងទ័រឌីជីថលទំនើបទាន់សម័យទំហំ 12.3​ អ៊ីញ រួមជាមួយអេក្រង់ Touch Screen កណ្តាលទំហំ 12 អ៊ីញ ជាមួយប្រព័ន្ធ Wireless Apple CarPlay និង Android Auto។

447975386 890208849812763 3680964451918235872 N

ចង្កឹះលេខអេឡិចត្រូនិច E-Shifter ដែលអាចធ្វើការដោយស្វ័យប្រវត្ត, ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិចស៊េរីថ្មី, ប្រព័ន្ធសាកទូរស័ព្ទឥតខ្សែ (Wireless Charging), ចង្កូតអេឡិចត្រូនិច (EPAS) ធូរងាយស្រួលពេលបើកបរ, ប្រព័ន្ធបន្សុទ្ធខ្យល់ PM 2.5 និងគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្ត, ប្រព័ន្ធចុចបញ្ឆេះរថយន្ត (Smart key), កញ្ចក់មើលក្រោយកាត់បន្ថយចំណាំងផ្លាត (Auto-Dimming) ។

447852411 890208936479421 3520731053439387865 N

ទន្ទឹមនឹងនេះដែរ Ford​ Territory Dark Edition បានបំពាក់នៅម៉ាស៊ីនជំនាន់ថ្មី ជាប្រភេទម៉ាស៊ីនសាំង 1.5L EcoBoost ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 163 PS និងកម្លាំងរមួលកង់រហូតដល់ទៅ 250Nm និងប្រអប់លេខស្វ័យប្រវត្ត 7 វគ្គ ដែលផ្តល់នូវសន្ទុះខ្លាំងក្នុងការបើកបរ។

២

គួរជម្រាបផងដែរថា ប្រសិនបើបងប្អូនចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖ សាខាព្រះមុនីវង្ស 078 999 773,​ សាខាទឹកថ្លា 095 939 939, សាខាទូលសង្កែ 078 935 935, សាខាជ្រោយចង្វារ 017 999 027, សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357, សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883, សាខាភ្នំពេញថ្មី 011 255 229 / 077 722 999 និងសាខាបឹងបៃតង 099 999 747។៕

447976452 890208889812759 5469065624529687200 N

 ​

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia