សម្រាប់ប្រិយមិត្តដែលស្រលាញ់ចូលចិត្តរថយន្ត Pick Up ជាមួយការសន្សំសំចៃខ្ពស់ ត្រូវហើយ ខណៈពេលនេះ Ford បានបញ្ចេញនៅរថយន្ត Ford Ranger Plug-in Hybrid របស់ខ្លួនជាលើកដំបូងស៊េរីឆ្នាំ២០២៥ ដោយសាកភ្លើងមួយពេញជិះបានជិត៥០គីឡូម៉ែត្រ ហើយថែមទាំងអាចចាក់សាំងបានទៀត ប៉ុន្តែការមកដល់នេះសម្រាប់ទីផ្សារអឺរ៉ុប និងអូស្ត្រាលី។ នេះបើយោងតាមការចុះផ្សាយររបស់សារព័ត៌មាន YAHOO កាលពីពេលថ្មីនេះ។
រថយន្ត Plug-in Ranger ឆ្នាំ២០២៥ថ្មីបំពាក់នៅម៉ាស៊ីន turbocharged ចំណុះ ២.៣ លីត្រ មានស៊ីឡាំងចំនួន ៤ ភ្ជាប់ជាមួយម៉ូទ័រអេឡិចត្រិច និង obligatory battery pack។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏អះអាងផងដែរថារថយន្តជំនាន់ចុងក្រោយ Plug-in Ranger ថ្មីនេះនឹងផ្តល់កម្លាំងបង្វិលជុំច្រើនជាងម៉ូដែល Rangers ផ្សេងទៀតកាលពីស៊េរីមុនៗ។
បើនិយាយអំពីសម្ថភាពរបស់រថយន្ត Ford Ranger Plug-in Hybrid វិញ សាកថ្មមួយពេញវាអាចធ្វើដំណើរបានចម្ងាយ៤៥ គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះដែរក្រុមហ៊ុន Ford ក៏និយាយផងដែរថា រថយន្តដឹកទំនិញធុនមធ្យម ដែលបំពាក់ដោយថាមពលអគ្គិសនីនេះ ផ្តល់នូវដ្រាយកង់បួន ហើយអាចអូសបានច្រើនដូចទៅនឹងផ្នែកខាងក្នុងរបស់វា ដែលមានសមត្ថភាពផ្ទុកអតិបរមាប្រហែលក្បែរ៤តោន។
ទន្ទឹមនឹងនេះដែរ លោក Hans Schep អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Ford Pro Europe បាននិយាយថា “រថយន្ត Ranger Plug-in Hybrid នឹងជួយអតិថិជនបោះជំហានឆ្ពោះទៅមុខទៅកាន់អនាគតដ៏មានថាមពល ដោយមានទំនុកចិត្ត និងសមត្ថភាពច្រើនជាងពេលមុន ខណៈពេលដែលរក្សា Ranger នៅជួរមុខនៃការច្នៃប្រឌិត និងភាពជាអ្នកដឹកនាំនៅក្នុងផ្នែករថយន្ត Pickup ទំហំមធ្យម” ។
គួរជម្រាបផងដែរថា ការផលិតរថយន្ត Ranger Plug-in Hybrid នឹងចាប់ផ្តើមផលិតនៅចុងឆ្នាំ ២០២៤ ដោយគ្រោងដាក់លក់នៅឆ្នាំ ២០២៥៕