រោងចក្រដំឡើងរថយន្ត Ford ទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ ​កម្រិត ​ISO 9001:2015​ និង ISO 14001:2015 ដំបូងគេបង្អស់នៅប្រទេសកម្ពុជា!
Hang ChhenglyAUGUST 29 2024

កាលថ្មីៗនេះ រោងចក្រដំឡើងរថយន្ត Ford ដែលជា​បុត្រ​សម្ព័ន្ត​មួយរបស់ក្រុមហ៊ុន RMA Cambodia ដែលមានទីតាំងស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​​ពិសេស​ក្រគរ ស្ថិត​ក្នុង​ភូមិសារវ័ន ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់។​ 1.1.ford

រោងចក្រដំឡើងរថយន្ត​​ Ford គឺជារោងចក្រដំឡើងរថយន្តដំបូងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែល​ទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ កម្រិត ISO 9001:2015 និងកម្រិត ISO 14001:2015 ក្រោមការធ្វើសវនកម្មដ៏តឹងរឹង និង ល្អិតល្អន់ពីក្រុមអ្នកជំនាញ​បរទេស​វាយតម្លៃទៅលើកម្រិតស្តង់ដារបស់ Bureau Veritas Certification (Thailand) ដែលជាបុត្រ​សម្ព័ន្ត​មួយរបស់ក្រុមហ៊ុន BVC Holding SAS មកពីចក្រភពអង់គ្លេស។1.ford

2.ford3.fordដើម្បីសម្រេចបាននូវវិញ្ញាបនបត្រដ៏មានកិត្យានុភាពនេះ រោងចក្រដំឡើងរថយន្ត Ford បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ និងអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាពផ្ទៃក្នុង បរិស្ថាន និងគោលនយោបាយនិរន្តរភាព ដែលត្រូវបានវាយតម្លៃយ៉ាងម៉ត់ចត់ ដើម្បីផ្តល់ជូន​នូវផលិតផលមួយដែល​មានគុណ​ភាព​​ខ្ពស់ដល់​អតិថិជន​ជា​អ្នក​​ប្រើប្រាស់​ផ្ទាល់។4.ford5.ford6.ford

ស្តង់ដារកម្រិត ISO 9001:2015 គឺសំដៅទៅលើ

  • ប្រព័ន្ធគ្រប់គ្រងទៅលើគុណភាព៖ បង្ហាញពីការប្តេជ្ញាចិត្តចំពោះផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់
  • ការពេញចិត្តរបស់អតិថិជន៖ ផ្តោតសំខាន់ទៅលើទំនុកចិត្តរបស់អតិថិជន តាមរយៈគុណភាព​ផលិតផលដែល​ប្រើប្រាស់បានយូរអង្វែង
  • ការកែលម្អដំណើរការ៖ ពង្រឹងទៅលើការកែលម្អសង្វាក់ផលិតកម្មជានិរន្ត និងដំណើរការ​នៃ​ការ​គ្រប់​គ្រងប្រកប​ដោយប្រសិទ្ធភាព
  • ការទទួលស្គាល់ជាសកល៖ ស្របតាមស្តង់ដារអន្តរជាតិសម្រាប់ការគ្រប់គ្រងគុណភាព7.ford8.ford
  • ស្តង់ដារកម្រិត ISO 14001:2015 គឺសំដៅទៅលើ

    • ការគ្រប់គ្រងបរិស្ថាន៖ បញ្ជាក់ពីការយកចិត្តទុកដាក់ក្នុងការកាត់បន្ថយផលប៉ះពាល់​បរិស្ថាន
    • និរន្តរភាព៖ ការអនុវត្តគោលការណ៍ដែលលើកកម្ពស់និរន្តរភាពបរិស្ថាន និងទំនួលទទួលខុសត្រូវ
    • ការអនុលោមតាមបទប្បញ្ញត្តិ៖ ធានាការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិបរិស្ថាន
    • ប្រសិទ្ធភាពធនធាន៖ ផ្តោតលើការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងការកាត់បន្ថយកាកសំណល់9.ford10.ford

    ក្រោយការធ្វើសវនកម្មដ៏តឹងរឹងខាងលើនេះ ដោយគ្មានចន្លោះប្រហោងត្រង់ចំណុចណាមួយ​នៅ​ក្នុង​សង្វាក់ផលិតកម្មដ៏​ឥតខ្ចោះ​​របស់​​រោងចក្រ​ដំឡើង​រថយន្ត Ford ទើបធ្វើអោយរោងចក្រមួយនេះ ជា​រោងចក្រ​ដំបូងគេ ដែលទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ កម្រិត ISO 9001:2015 និងកម្រិត ISO 14001:2015 មុនគេបង្អស់សម្រាប់ប្រទេសកម្ពុជា ហើយនេះក៏ជាមោទនភាពដ៏វិសេស​វិសាល​មួយសម្រាប់ប្រទេសកម្ពុជា​ ដែលសង្វាក់ផលិតកម្មរបស់ជាតិ​យើងត្រូវ​បាន​ទទួល​ស្គាល់ពី​អន្តរជាតិ​ ដើម្បី​​បញ្ជាក់​ពីគុណភាពស្តង់ដារក្នុងការ​​ដំឡើងរថយន្ត​​​ ​​និង​រក្សា​នូវ​បទដ្ឋានខ្ពស់​សម្រាប់​អតិថិជន។11.ford

    Hang Chhengly

    អត្ថបទសរុប៖ 27

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia