អ្នកប្រើ ប.ស.ស ចង់បានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃការឈប់ពេលសម្រាលកូនរួច ត្រូវដាក់ឯកសារស្នើប៉ុន្មាននេះ
Sambat SokhlangNOVEMBER 19 2023147 views

សម្រាប់សមាជិក ប.ស.ស ដែលចង់ធ្វើការស្នើដើម្បីទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% (ប្រាក់ឈ្នូលជាប់ភាគទាន) នៃការឈប់សមា្រកលំហែមាតុភាព ក្រោយពេលសម្រាលកូនរួច សាមីខ្លួនត្រូវភ្ជាប់ឯកសារមក ប.ស.ស. រួមមានដូចខាងក្រោម ៖

 

- វេជ្ជបញ្ជាចេញពីមន្ទីរពេទ្យ លិខិតបញ្ជាក់ថាបានសម្រាលកូន ប័ណ្ណពិនិត្យសុខភាពកូន

-លិខិតបញ្ជាក់(សំបុត្រកំណើត ឬសេចក្តីចំលងសំបុត្រកំណើត)

- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

- ប័ណ្ណសមាជិក ប.ស.ស.

- លេខទូរស័ព្ទសម្រាប់ទំនាក់ទំនង

- លេខគណនីធនាគារអេស៊ីលីដា (ផ្ទាល់ខ្លួន)

- ទម្រង់លិខិតសុំច្បាប់ឈប់សម្រាក

- ទម្រង់បំពេញទាមទារប្រាក់បំណាច់ប្រចាំថ្ងៃ

- ប្រសិនបើការសម្រាលកូនធ្វើឡើងនៅមន្ទីរពេទ្យ ដែលមិនមែនជាដៃគូជាមួយ ប.ស.ស. សាមីខ្លួន ត្រូវទៅតាមដានសុខភាពក្រោយសម្រាលនៅមន្ទីរពេទ្យដៃគូជាមួយ ប.ស.ស. ។

 

ដោយឡែកសម្រាប់បងប្អូនដែលនៅមានចម្ងល់បន្ថែមទាក់ទងទៅនឹងប្រាក់បំណាច់ឬព័ត៌មានផ្សេងៗទៀតដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប័ណ្ណបសស បងប្អូនអាចធ្វើការសាកសួរព័ត៌មានលំអិតតាមរយៈលេខទំនាក់ទំនងទៅកាន់លេខ ១២៨៦។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia