ក្រុមហ៊ុន foodpanda បានរួមចំណែកសកម្មភាពមនុស្សធម៌ដើម្បីជួយដល់សហគមន៍វិញ ក្រុមហ៊ុន foodpanda មិនត្រឹមតែប្ដេជ្ញាផ្ដល់នូវសេវាកម្មដឹកជញ្ជូនចំណីអាហារដ៏ល្អបំផុតដល់សហគមន៍
Sopheak PichSEPTEMBER 18 2024

ភ្នំពេញ៖ ក្រុមហ៊ុន foodpanda ដែលជាវេទិកាសេវាកម្មដឹកជញ្ជូនឈានមុខគេនៅក្នុងប្រទេសកម្ពុជា នៅតែបន្ដកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមចំណែកបេសកកម្មសប្បុរសធម៌ដើម្បីជួយដល់សហគមន៍

របស់ខ្លួន។ កាលពីដើមខែកន្លងមកនេះ ក្រុមហ៊ុន foodpanda Cambodia បានចូលរួមបរិច្ចាគថវិកា​ និងសម្ភារៈប្រើប្រាស់មួយចំនួនជូនដល់អ៊ំៗអ្នករត់ស៊ីក្លូក្នុងរាជធានីភ្នំពេញ បន្ទាប់ពីដំណើរការយុទ្ធនាការ "បំពេញជាតិទឹកជាមួយ foodpanda" ត្រូវបានបញ្ចប់ទៅយ៉ាងរលូន ដែលជាសកម្មភាពចែកជូននូវ ភេសជ្ជៈបំពេញជាតិទឹកចំនួន ១៥,០០០ កំប៉ុងដោយឥតគិតថ្លៃដល់ដៃគូដឹកជញ្ជូនចំណីអាហារគ្រប់គ្នា ក្នុងរាជធានីភ្នំពេញ។​

Photo 2024 09 18 17 13 08ក្រុមហ៊ុន foodpanda បានរួមសហការជាមួយនឹងសមាគមន៍និស្សិតនៃវិទ្យាស្ថានខេមអេដ ដើម្បីធ្វើ សកម្មភាពសប្បុរសធម៌ដោយបរិច្ចាគទាំងថវិកា​ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលសរុបជាទឹកប្រាក់ជាង ១៦ លានរៀល ជូនដល់អ៊ុំអ្នករត់ស៊ីក្លូក្នុងទីក្រុងដែលកំពុងជួបបញ្ហាខ្វះខាត ដោយក្នុងនោះ foodpanda គឺជាម្ចាស់ឧបត្ថម្ភធំផ្ដាច់មុខសម្រាប់ព្រឹត្តិការណ៍សប្បុរសធម៌មួយនេះ ដែលត្រូវបានរៀបចំឡើងដោយ សមាគមន៍និស្សិតខេមអេដ ក្រោមប្រធានបទ "ចង្វាក់នៃក្ដីស្រលាញ់" ក្នុងគោលបំណងដើម្បីជួយ សម្រាលបញ្ហាហិរញ្ញវត្ថុមួយផ្នែក តាមរយៈការរៃអង្គាសថវិកាជូនដល់អ៊ុំដែលជាអ្នករត់ស៊ីក្លូ និងមនុស្ស ចាស់ៗជរាក្នុងរាជធានីភ្នំពេញដែលកំពុងមានជីវភាពលំបាកខ្វះខាត។

Photo 2024 09 18 17 13 03
ក្រៅពីការជួយជាថវិកាក្រុមហ៊ុន foodpanda ក៏បានចូលរួមបរិច្ចាគនូវសម្ភារៈប្រើប្រាស់មួយចំនួន ផងដែរ រួមមាន អាវយឺត ឆ័ត្រ កាតាបស្ពាយ និងម៉ាសការពារជាដើម។  វិភាគទានទាំងអស់នេះ គឺបាន មកពីឆន្ទៈស្មារតី និងទឹកចិត្តដ៏សប្បុរសនៃការចែករំលែក និងការផ្ដល់ជំនួយពីក្រុមហ៊ុន ការចូលរួមពី បុគ្គលិក និងការចូលរួមពីសប្បុរសជនជាសាធារណៈផងដែរ។ ក្នុងនោះដែរ យើងក៏បានអនុញ្ញាត ឱ្យអ្នកប្រើប្រាស់ទូទៅជាវនូវគម្រោងសេវាកម្ម pandapro របស់យើង ដើម្បីពាំនាំប្រាក់ចំណូលទាំងអស់ ដែលបានមកពីការចុះឈ្មោះរបស់ពួកគេ យកមកបរិច្ចាគទាំងស្រុងជូនទៅដល់សមាគមស៊ីក្លូកម្ពុជាដែល កំពុងត្រូវការជំនួយ។

យ៉ាងណាមិញ ក្រុមហ៊ុន foodpanda នៅតែបន្ដរក្សានូវគោលតម្លៃស្នូលក្នុងការពង្រឹង ចំណងទំនាក់ ទំនងរបស់ខ្លួនជាមួយដៃគូអាជីវកម្ម ដៃគូដឹកជញ្ជូន អតិថិជនគ្រប់រូប និងសហគមន៍ដែលជាដៃគូ ដើម្បីខ្នះខ្នែងបន្តប្រតិបត្តិការបេសកកម្មមនុស្សធម៌របស់យើងតាមរយៈការជួយកាត់បន្ថយភាពលំបាកដល់ទីកន្លែងណាដែលកំពុងត្រូវការជំនួយពិតប្រាកដ។ ​

 

អំពីក្រុមហ៊ុនfoodpanda

ក្រុមហ៊ុន foodpanda គឺជាវេទិកាសេវាកម្មដឹកជញ្ជូនឈានមុខគេនៅតំបន់អាស៊ីដែលបំពេញតម្រូវការដល់ អ្នកប្រើប្រាស់ដោយដឹកជូននូវម្ហូបអាហារគ្រឿងទេសនិងសម្ភារៈប្រើប្រាស់ផ្សេងៗយ៉ាងរហ័សទាន់ចិត្ត និងមានភាព ងាយស្រួល។ តាមរយៈដំណើរការ ដោយប្រើប្រាស់នូវបច្ចេកវិទ្យា និងប្រតិបត្តិការដ៏ល្អឥតខ្ចោះក្រុមហ៊ុន foodpanda បានរីកកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យពាណិជ្ជកម្ម (q-commerce) ទូទាំងតំបន់ជាមួយ នឹងបណ្តាញហាងដៃគូ អាជីវកម្ម ដើម្បីផ្តល់នូវជម្រើសតាមតម្រូវការលើសពីជម្រើស សេវាកម្មដឹកជញ្ជូនអាហាររាប់លាន។ ក្រុមហ៊ុន foodpanda បានប្រតិបត្តិការនៅក្នុងទីក្រុងជាង 400 នៅទូទាំង 11 ទីផ្សារក្នុង តំបន់អាស៊ីដូចជា សិង្ហបុរី ហុងកុង ថៃ ម៉ាឡេស៊ី ប៉ាគីស្ថាន តៃវ៉ាន់ ហ្វីលីពីន បង់ក្លាដែស ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា។ foodpanda គឺជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ Delivery Hero ដែលជាក្រុមហ៊ុនឈានមុខគេក្នុង ពិភពលោកក្នុងវិស័យដឹកជញ្ជូនអាហារ។  

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់គេហទំព័ររបស់ក្រុមហ៊ុន: https://www.foodpanda.com.kh ។

Media Contacts: saung.nwe@foodpanda.com.mm

Sopheak Pich

អត្ថបទសរុប៖ 672

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia