ចង់ឱ្យភ្ញៀវសម្រុកទិញ នេះជា៣ក្បាច់ធ្វើប្រូមូសិនបែប FOMO ឃើញហើយហាមចិត្តមិនទិញមិនបាន
នារី AUTOAPRIL 21 20241 K views

ការធ្វើការបញ្ចុះតម្លៃ ឬធ្វើប្រូមូសិន (Promotion) គឺជាវិធីសាស្រ្ដមួយដែលគេប្រើនៅក្នុងការជំរុញការលក់ឱ្យបានកាន់តែច្រើន។ ហើយថ្ងៃនេះផងដែរ Business Cambodia នឹងធ្វើការលើកយកនូវវិធីសាស្រ្ដធ្វើប្រូមូសិនបែប FOMO ចំនួន៣ វិធីសម្រាប់អ្នកលក់អនអឡាញ ដើម្បីជួយជំរុញការលក់របស់អ្នកឱ្យកាន់តែកើនឡើង។

មុននឹងលម្អិតដល់ចំណុចនីមួយៗ ជាដំបូង យើងទៅស្គាល់របៀបផ្សព្វផ្សាយបែប FOMO ជាមុនសិន។ FOMO មកពីពាក្យថា Fear of Missing Out ភ័យខ្លាចបាត់បង់ឱកាស ពោលគឺវាជារបៀបលេងនឹងអារម្មណ៍របស់អតិថិជន ធ្វើឱ្យអតិថិជនមានអារម្មណ៍ខ្លាចបាត់ឱកាសទិញបញ្ចុះតម្លៃ។

1

១.កំណត់ពេលវេលា៖ ការកំណត់ពេលវេលាច្បាស់ៗ ក្នុងការបញ្ចប់ប្រូមូសិន គឺជាវិធីសាស្រ្ដមួយដែលធ្វើឱ្យអតិថិជនមានអារម្មណ៍ថា ភ័យខ្លាចចំពោះការបាត់បង់ឱកាសក្នុងការទិញ បើមិនទិញឱ្យបានមុនម៉ោង៧យប់នេះទេ ប្រូមូសិន៣០% នឹងបិទបញ្ចប់ហើយ។

ចំណាំ៖ រឿងដែលត្រូវប្រយ័ត្នក្នុងការប្រើប្រាស់វិធីសាស្ដ្រ FOMO មួយនេះ គឺដាច់ខាតនៅពេលដល់ពេលបិទបញ្ចប់ប្រូមូសិននៅពេលវេលាណាមួយដែលអ្នកបានកំណត់ អ្នកត្រូវតែបញ្ចប់វាឱ្យដូចពាក្យដែលអ្នកនិយាយ។

២. ប្រើពាក្យជំរុញឱ្យអតិថិជនសម្រេចចិត្តទិញ៖  ការជ្រើសរើសពាក្យពេចសម្រាប់និយាយជាសារផ្សព្វផ្សាយទៅកាន់អតិថិជន គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ហើយពាក្យប្រភេទ FOMO មួយចំនួនដូចជា ប្រញ៉ាប់ឡើងចំនួនមានកំណត់ លក់លាងឃ្លាំងខ្នាតធំ បញ្ចុះតម្លៃខ្នាតធំ សល់តែមួយថ្ងៃចុងក្រោយ.... គឺសុទ្ធតែជាពាក្យដែលជំរុញធ្វើឱ្យអតិថិជនមានអារម្មណ៍ថាជិតអស់ពេល និងត្រូវប្រញ៉ាប់សម្រេចចិត្តទិញទាន់ឱកាសល្អ។

3

៣.ធ្វើប្រូមូសិន និងបង្ហើបឱ្យអតិថិជនដឹងថាជិតអស់ស្ដុក៖ ការបង្ហើបឱ្យអតិថិជនដឹងថាទំនិញ ជិតអស់ពីស្ដុក និងលក់ជាមួយតម្លៃពិសេស ឬការថែមជូនពិសេស ក៏ជាវិធីសាស្រ្ដមួយធ្វើឱ្យអតិថិជនមានអារម្មណ៍ថាជិតអស់ហើយត្រូវតែប្រញ៉ាប់ទិញ។

គួរជម្រាបផងដែរថា សម្រាប់វិធីសាស្រ្ដប្រូមូសិន ឬការបញ្ចុះតម្លៃតាមរបៀប FOMO នេះ អាចជួយឱ្យអ្នកជំរុញការលក់ផលិតផលពិបាកៗ ឬលក់ផលិតផលផ្សេងៗ បានកាន់តែលឿនដើម្បីប្រមូលលុយមកបង្វិលធ្វើអ្វីផ្សេង។ យ៉ាងណាក៏ដោយ អ្នកមិនគួរប្រើវិធីសាស្រ្ដ FOMO នេះញឹកញ៉ាប់ខ្លាំងពេកទេ ពីព្រោះថា​ប្រសិនបើអ្នកបញ្ចុះតម្លៃ និងជំរុញឱ្យមនុស្សទិញរាល់សប្ដាហ៍នោះ វានឹងលែងជាការភ័យខ្លាចបាត់បង់ឱកាសទៀតហើយ ពោលគឺអតិថិជននឹងមានអារម្មណ៍ធម្មតា​ ហើយគិតថាយ៉ាងយូរ សប្ដាហ៍ក្រោយគេនឹងបញ្ចុះតម្លៃទៀតហើយ មិនបាច់ប្រញ៉ាប់ទិញក៏បាន។ ហេតុនេះ កុំធ្វើប្រូមូសិនញឹកខ្លាំងពេក ហើយមុននឹងប្រើយុទ្ធសាស្រ្ដមួយនេះ គួរគិតឱ្យបានគ្រប់ជ្រុងជ្រោយ៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia