ដំបូងគេនៅខ្មែរ! យីហោភីហ្សាធំជាងគេលំដាប់ទី៣ លើពិភពលោក បានសម្រេចចិត្តមករកស៊ីនៅកម្ពុជាហើយ
ធី ស្រីល័ក្ខNOVEMBER 6 20242.2 K views

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ ហាងភីហ្សាធំជាងគេទី៣នៅលើពិភពលោក ដែលមានឈ្មោះថា Little Caesars® Pizza កំពុងតែត្រៀមខ្លួនបើកសម្ពោធជាផ្លូវការនូវហាងដំបូងបង្អស់នៅកោះពេជ្រខាងមុននេះហើយ។

 

ការបើកភោជនីយដ្ឋានភីហ្សានេះ គឺជាការសម្ពោធហាងនៃប្រទេសទី២៩ នៃប្រតិបត្តិការរបស់ ម៉ាកយីហោ Little Caesars® Pizza នៅទូទាំងពិភពលោក ដែលនឹងនាំមកនូវឱកាសវិនិយោគជាច្រើន ក៏ដូចជាការបង្កើតឱកាសការងារ និងការរួមចំណែកដល់វិស័យឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈនៅកម្ពុជាផងដែរ។

៩

លោក Paula Vissing នាយកផ្នែកលក់រាយសកល (Global Retail) នៃ Little Caesars បានមានប្រសាសន៍ថា ប្រទេសកម្ពុជា គឺជាទីផ្សារដែលមានភាពរស់រវើក និងរីកចម្រើនយ៉ាងឆាប់រហ័សស។ ជាមួយនឹងកំណើននៃប្រជាជន និងតម្រូវការនៃសេវាកម្មអាហារឆាប់រហ័សកាន់តែច្រើនឡើង យើងមានសេចក្តីរំភើបក្នុងការនាំយក ភីហ្សាដែលមានតំលៃសមរម្យ និងមានភាពងាយស្រួលក្នុងការទទួលទានរបស់ Little Caesars® Pizza មកកាន់ទីក្រុងភ្នំពេញ ស្របពេលដែលយើងកំពុងពង្រីកខ្លួនមកកាន់សាខាប្រទេសទី ២៩។

១១

ម៉ាកយីហោអន្តរជាតិដ៏ល្បីៗជាច្រើន បានចូលមកកាន់ប្រទេសកម្ពុជា ហើយតួលេខនេះបានកើនឡើងជាង ៣០% ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ កំណើនជាលំដាប់នេះបានឆ្លុះបញ្ចាំងពីភាពទាក់ទាញរបស់ប្រទេសកម្ពុជា ដែលជាទីផ្សារកំពុងរីកចម្រើនសម្រាប់ម៉ាកយីហោថ្នាក់ពិភពលោក។

 

លើសពីនេះទៅទៀត Little Caesars® Pizza នឹងផ្តល់ជូននូវឱកាសវិនិយោគដ៏ល្អ ដើម្បីចូលរួមជាចំណែកមួយនៃម៉ាកយីហោពិភពលោកដែលមានគំរូអាជីវកម្មដ៏ជោគជ័យមួយ។ វិនិយោគិនអាចទទួលបាននូវអត្ថប្រយោជន៍នៃតម្លៃសមរម្យ ប្រសិទ្ធភាពនៃប្រតិបត្តិការ និងប្រព័ន្ធផ្គត់ផ្គង់យ៉ាងទូលំទូលាយរបស់ម៉ាកយីហោ Little Caesars® Pizza ។

 

គួរបញ្ជាក់ថា ជាមួយនឹងទីតាំងជាច្រើនទៀតដែលបានគ្រោងទុកសម្រាប់ប្រទេសកម្ពុជា និងតំបន់ផ្សេងៗទៀត ក្រុមហ៊ុន Little Caesars® Pizza ប្តេជ្ញានឹងពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងផ្តល់ជូនអតិថិជននូវភីហ្សាដែលមានគុណភាពខ្ពស់ ហើយមានតម្លៃសមរម្យ៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia