អាហារូបករណ៍ចំនួន ៤៥២៦កន្លែង របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)នឹងផ្តល់ឱ្យសិស្សនិស្សិតដើម្បីសិក្សារៀនសូត្រដោយឥតបង់ថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ សម្រាប់ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។
ចំពោះអាហារូបករណ៍នេះនឹងផ្តល់តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សិស្សនិស្សិតអាចដាក់ពាក្យស្នើសុំបាន ដោយឆ្លងកាត់ការប្រឡង និងមិនឆ្លងកាត់ការប្រឡង។
ក្នុងនោះអាហារូបករណ៍ (អ.ម.ត) នេះមានសកលវិទ្យាល័យ មហាវិទ្យាល័យ និងមុខជំនាញជាច្រើនដែលសិស្សនិស្សិតអាចជ្រើសរើសសិក្សាបាន ដោយការទទួលពាក្យនឹងធ្វើឡើងចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ តាមរយៈ QR កូដ ដូចមាននៅក្នុងលិខិតខាងក្រោម៕