មានបងប្អូនមួយចំនួន ដែលបានប្រើប្រាស់ប័ណ្ណ ប.ស.ស តែងតែមានចម្ងល់ថា នៅពេលដែលគាត់ចង់សុំទូទាត់ថ្លៃសេវាសង្រ្គោះបន្ទាន់ត្រូវធ្វើដូចម្តេច ហើយនៅពេលដែលទៅស្នើត្រូវភ្ជាប់ឯកសារអ្វីខ្លះ? ដូច្នេះដើម្បីស្នើសុំទូទាត់ថ្លៃសេវាសង្គ្រោះបន្ទាន់ សមាជិកត្រូវមានឯកសារដូចជា៖
១. ទម្រង់ ”តាវកាលិកព្យាបាល និងថែទាំវេជ្ជសាស្រ្ត ផ្នែកថែទាំសុខភាព”
៣. វិក្កយបត្រចំណាយវេជ្ជសាស្រ្ត
៤. ប័ណ្ណសមាជិក ប.ស.ស. និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស
៥. លេខគណនីធនាគារអេស៊ីលីដា
៦. ឯកសារពាក់ព័ន្ធផ្សេងៗ។
គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានលម្អិតបន្ថែមបងប្អូនអាចធ្វើការសាកសួរព័ត៌មានបន្ថែម ផ្ទាល់នៅទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់បេឡាជាតិសន្តិសុខសង្គម ៕