ចំពោះប្អូនៗដែលធ្លាក់បាក់ឌុបសូមកុំអស់សង្ឃឹម ព្រោះនាពេលនេះវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានប្រកាសដំណឹងដល់ប្អូនៗដែលបានប្រឡងបាក់ឌុបរួច (ទាំងជាប់ និងធ្លាក់) ឱ្យបានជ្រាបថា វិទ្យាស្ថានប្រកាសជ្រើសរើសអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (សិក្សារយៈពេល២ឆ្នាំ) លើមុខជំនាញវិស្វកម្មអគ្គិសនី ចូលរៀនក្នុងឆ្នាំសិក្សា ២០២៣-២០២៤ នេះ។
ចំពោះនិស្សិតដែលជាប់អាហារូបករណ៍ នឹងទទួលបាន៖
សូមបញ្ជាក់ថា សម្រាប់បេក្ខជនជានារី យុវជនក្រីក្រ ជនមានពិការភាពត្រូវបានផ្តល់អាទិភាព តែសម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមទាក់ទងមកវិទ្យាស្ថានដើម្បីដាក់ពាក្យស្នើសុំ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ ព័ត៌មានលម្អិតសូមទាក់ទងតាមទូរស័ព្ទលេខ៖ ០៨៧ ៥៥៧ ៧៧២ / ០១០ ៥៤៨ ៤២៦ / ០៩៣ ៨០៨ ០៥៧ / ០១០ ២៦៦ ២៩៦ / ០១០ ៧៤៤ ១៣២ / ០៧១ ៦៤ ៣៥ ៣៨៨។ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕