មុនជោគជ័យដូចសព្វថ្ងៃ Mark ធ្លាប់បរាជ័យរឿងធំៗទាំងនេះ ប៊ិះនឹងសម្រេចចិត្តខុសអត់ហ្វេសប៊ុកឱ្យយើងប្រើ
Kan DaraJANUARY 23 2023529 views

ជោគវាសនារបស់ Facebook ដូចសព្វថ្ងៃធ្លាប់ឆ្លងកាត់ភាពបរាជ័យ ការសម្រេចចិត្តទាំងប្រថុយប្រថានរបស់ស្ថានិកវ័យក្មេង លោក Mark Zuckerberg មុនក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធ Meta មានតម្លៃ ៣៦៩.៥៥ ពាន់លាន$​ នាពេលបច្ចុប្បន្ននេះ។

ផ្តើមចេញពីក្មេងប្រុសរៀននៅមហាវិទ្យាល័យ Harvard បន្ទាប់ពីបានប្រឈមមុខនឹងការសម្រេចចិត្តជាមួយឪពុករបស់ខ្លួនដែលផ្តល់ជម្រើស២ឱ្យខ្លួនថា រវាងការបន្តចូលរៀនមហាវិទ្យាល័យ Harvard សាកលវិទ្យាល័យដ៏ល្បីបំផុត ឬធ្វើចង់មករកស៊ីលក់អាហារ ក្រោមការទិញសិទ្ធពី McDonald មកបើកលក់បន្ត។

Istockphoto 1040399894 612x612

បន្ទាប់ពីជ្រើសយកការចូលរៀនហើយ Mark បានរកគោលដៅខ្លួនឯងឃើញហើយ គឺបង្កើតកម្មវិធីមួយឈ្មោះថា FaceMash  ដែលបានបង្កើតឡើងនាចុងឆ្នាំ២០០៣ ដើម្បីជាកម្មវិធីផ្គូរផ្គងបោះឆ្នោតស្វែងរកស្រីស្អាតប្រុសសង្ហា ថាតើមួយណាមានប្រជាប្រិយភាពជាងក្នុង Harvard នេះ។ មិនទាន់បានប៉ុន្មានផងកម្មវិធីនេះត្រូវបិទទៅវិញ ក្រោយគណៈគ្រប់គ្រងសាលារកឃើញថាមានភាពមិនប្រក្រតីនិងមិនសមរម្យ ហើយលោកប៊ិះតែនឹងត្រូវបណ្តេញចេញពីសាលាទៀតផង។

Di Mg1z Uya Azj G

ចិត្តរបស់លោក​មិនស្ងប់នោះទេវាប្រៀបដូចនឹងរលកសមុទ្រអ៊ឹចឹង ពុះពារធ្វើយ៉ាងណាបង្រួមពិភពលោកឱ្យតូចជាងមុនឱ្យបាន។ នាដើមឆ្នាំ២០០៤ ហ្វេសប៊ុកក៏បាន​កើតមកពិតមែន ក្រោយលោកបោះបង់ចោលការរៀននៅក្នុងថ្នាក់ សម្ងំនៅតែក្នុងបន្ទប់ដូមនិស្សិត រៀ​នពីកំព្យូរទ័រចាស់ៗជាមួយនឹងមិត្ត៣នាក់ទៀតដែលជាសហស្ថាបនិក។

ជាការពិតបើកាលនោះ Mark សម្រេចចិត្តដើរខុស១ជំហានជ្រើសចេញទៅរកស៊ីលក់អាហារ និងធ្វើ Facemash បរាជ័យហើយបោះបង់នោះ មនុស្សនៅទូទាំងពិភពលោកនេះ ប្រាកដជាគ្មានហ្វេសប៊ុកប្រើនោះទេ។

0 B1iidlk Qb Bxi M5 M

គួរបញ្ជាក់ផងដែរថា Mark Zuckerberg បានក្លាយជាមហាសេដ្ឋីទ្រព្យពាន់លានដុល្លារនៅអាយុ២៣ ដោយបង្កើត FACEBOOK ចាប់តាំងពីលោកបានអាយុ១៩ឆ្នាំមកម្ល៉េះ។​ នាពេលបច្ចុប្បន្ននេះកម្មវិធីមួយនេះមានអ្នកប្រើប្រាស់ជាង ២ពាន់លាននាក់នៅជុំវិញពិភពលោក៕

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia