ប្រែប្រួលដល់ណាហើយ! ខណៈនេះជាតម្លៃដីនៅភាគខាងជើងភ្នំពេញ វាយតម្លៃដោយ CVEA
Bunthoeun KoemDECEMBER 29 20241.6 K views

កាលពីប៉ុន្មានថ្ងៃមុន យើងបាននាំប្រិយមិត្ដទៅដឹងពីតម្លៃដីធ្លីនៅភាគខាងត្បូងរាជធានីភ្នំពេញរួចមកហើយ ហើយថ្ងៃនេះវិញយើងនឹងនាំប្រិយមិត្ដមកដឹងអំពីតម្លៃដីធ្លីនៅតំបន់ភាគខាងជើងម្ដងថា តើបច្ចុប្បន្នមានការប្រែប្រួលដល់ណាហើយ?

ដោយក្នុងនោះយើងនឹងលើកយកដីធ្លីនៅខណ្ឌចំនួន ៣ រួមមាន៖ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។ យោងតាមវាយតម្លៃដកស្រង់ពីសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ តម្លៃដីនៅតំបន់ខាងលើមានដូចតទៅ៖

 

A73 Ccb E3 6 A5 a 4211 93 A1 6 A0 D673

 

១. ខណ្ឌឫស្សីកែវ

 

សង្កាត់ឫស្សីកែវ៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១១០០ ទៅ ២៩០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៤៥០ ទៅ ១២០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់ទួលសង្កែ១៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១១០០ ទៅ ៣១០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៦០០ ទៅដល់ ១៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់ទួលសង្កែ២៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៧៦០ ទៅ​ដល់ ២៣៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីស្ថិតនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៣៨០ ទៅ ៨៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់គីឡូម៉ែត្រលេខ៦៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៧០០ ទៅ ១៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៥៥០ ទៅ ៨០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់ច្រាំងចំរេះ១ និង២ ៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៧០០ ទៅដល់ ១៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៥៥០ ទៅ ៨០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។  

សង្កាត់ស្វាយប៉ាក៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤៥០ ទៅដល់ ១០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ចំពោះដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៣៥០ ទៅដល់ ៧០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

471322166 1024389816396022 6640364452554622277 N

 

២. ខណ្ឌជ្រោយចង្វារ

 

សង្កាត់ជ្រោយចង្វារ៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១៤០០ ទៅដល់ ៣១០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៧០០ ទៅដល់ ១៧០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់ព្រែកតាសេក៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣៨០ ទៅដល់ ៩០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១៦០ ទៅដល់ ៣២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់ព្រែកលៀប៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៨០០ ទៅដល់ ២៨០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៣៤០ ទៅដល់ ១២៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់កោះដាច់៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៦០ ទៅដល់ ៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២០ ទៅដល់ ៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់បាក់ខែង៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២៤០ ទៅដល់ ៨០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ចំពោះដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៦០ ទៅដល់ ២៩០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

471316329 1024389873062683 7170713068790184898 N

 

៣. ខណ្ឌព្រែកព្នៅ

 

សង្កាត់ពញាពន់៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤១ ទៅដល់ ២០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២៤ ទៅដល់ ៦៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់ព្រែកព្នៅ៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២៩០ ទៅ ១៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១០០ ទៅដល់ ៣៩០ ដុល្លារក្នុង ១ ម៉ែត្រការ៉។

សង្កាត់សំរោង៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១០៥​ ទៅដល់ ៣២៤ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២៤ ទៅដល់ ៩៧ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់គោករការ៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣១០ ទៅដល់ ១១០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១៤០ ទៅដល់ ៣៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់ពន្សាំង៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២៤ ទៅដល់ ២៨៤ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ សម្រាប់ពីស្ថិតនៅជាប់ផ្លូវតូចវិញតម្លៃចន្លោះពី ១៦ ទៅដល់ ១៦២ ដុល្លារក្នុង ១ ម៉ែត្រការ៉េ៕

 

471670445 1024389989729338 5323948235971860063 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia