ក្នុងឆ្នាំ2024 គឺជាឆ្នាំដ៏អស្ចារ្យសម្រាប់ក្រុមហ៊ុនរថយន្ត MG ដែលបានអបអរនិងប្រារព្ធគម្រប់ខួប100ឆ្នាំនៃការកកើតម៉ាកយីហោរបស់ខ្លួនជាសាកលលោករហូតដល់ការពង្រីកខ្លួនក្នុងស្រុកយ៉ាងឆាប់រហ័ស ហើយ MG បានបង្កើតការចងចាំដ៏វិសេសវិសាលក្នុងឆ្នាំ2024នេះផងដែរ។ ខណៈដែល MG Cambodia បានរក្សាតំណែងរបស់ខ្លួនជាម៉ាកយីហោរថយន្តថ្មីដែលរីកលូតលាស់លឿនបំផុតនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងកំណត់ត្រាការលក់ដ៏អស្ចារ្យដែលកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយឡែកក្នុងឆ្នាំ2024នេះ MG ទទួលបានការលក់កើនឡើងរហូតដល់ 60% បើធៀបនឹងឆ្នាំ 2023។ ជាមួយនឹងកំណើន 60% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលកើនឡើងពីការលក់ចេញចំនួន 1,026 គ្រឿងក្នុងឆ្នាំ2023 រហូតដល់ជាង 1,600 ក្នុងឆ្នាំ2024 ហើយ MG ជឿជាក់ថានៅតែបន្តគ្រប់គ្រងតំណែងនៅលើទីផ្សាររថយន្តថ្មីនៅកម្ពុជា តាមរយៈការផ្តល់នូវរថយន្តថ្មីតាមតម្រូវការរបស់អ្នកប្រើប្រាស់ និងការផ្តល់ជូននូវរថយន្តដែលមានគុណភាពខ្ពស់ មានតម្លៃសមរម្យ និងផ្តល់សេវាកម្មល្អក្រោយពេលលក់ (service aftersales) ដល់អតិថិជនរបស់ខ្លួន។
ក្រុមហ៊ុន MG បានផ្តល់នូវរថយន្តជាច្រើនប្រភេទចាប់ពីប្រភេទ Sedan, SUV ខ្នាតតូច ខ្នាតកណ្តាល រហូតដល់ខ្នាតធំ ដែលបំពេញតម្រូវការយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន ដែលជាលក្ខណៈពិសេសខុសពីក្រុមហ៊ុនរថយន្តដទៃ និងជាចំណែកដ៏ធំដល់ការរីកចម្រើនរបស់ខ្លួន៖
- MG ZS ៖ ជារថយន្តប្រភេទ SUV ខ្នាតតូចដែលលក់ដាច់បំផុតជាមួយនឹងការលក់ចេញជាង 800 គ្រឿងក្នុងឆ្នាំ2024នេះ ហើយវាត្រូវរចនាឡើងទាន់សម័យនៃរូបរាងខាងក្រៅ មានភាពទំនើបនិងធំទូលាយសម្រាប់ផ្នែកខាងក្នុង ព្រមជាមួយលក្ខណៈពិសេសនៃមុខងារប្រើប្រាស់ជាច្រើន ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់ការប្រើប្រាស់គ្រប់ទម្រង់ទាំងលក្ខណៈគ្រួសារ ឬអ្នកប្រើប្រាស់ទូទៅ។ រថយន្ត MG ZS មានតម្លៃត្រឹមតែ $26,888 ប៉ុណ្ណោះ។
- MG RX5 ៖ រថយន្តប្រភេទ SUV នេះមាន២ម៉ូឌែលគឺ MG RX5 Reborn និង MG RX5 Sport ដែលទទួលបានការគាំទ្រជាខ្លាំងរហូតដល់ 500 គ្រឿងក្នុងឆ្នាំ 2024នេះ ហើយរថយន្តនេះបានដែលធ្វើទាក់ទាញចំណាប់អារម្មណ៍អតិថិជនជាច្រើនជាមួយនឹងការរចនារូបរាងដ៏មានអំំណាច សមត្ថភាពនៃការបើកបរមានកម្លាំងខ្លាំង បំពាក់ដោយបច្ចេកវិទ្យាទំនើប និងមានមុខងារប្រើប្រាស់ដ៏សំបូរបែប ហើយរថយន្ត MG RX5 មានតម្លៃសមរម្យចាប់ពី $35,999 ឡើងទៅ។
- មិនតែប៉ុណ្ណោះ MG ក៏មានម៉ូដែលសំខាន់ៗផ្សេងទៀតដូចជា MG GT, MG7, MG HS, MG RX8 Black Edition, និងរថយន្តប្រភេទអគ្គិសនី EVs ដែលជាផ្នែកមួយក្នុងកំណើនផ្នែកលក់ដ៏ឆាប់រហ័សពីមួយឆ្នាំទៅមួយឆ្នាំ និងទទួលបានការកោតសរសើរពីអតិថិជនរបស់ខ្លួនចំពោះរចនាបទនៃរូបរាងខាងក្រៅនិងផ្នែកខាងក្នុង មានតម្លៃសមរម្យ និងការច្នៃប្រឌិតដ៏ទាន់សម័យលើរថយន្តគ្រប់ម៉ូឌែលរបស់ពួកគេ។
ការពង្រីកវិសាលភាពបន្ថែមនៃអគារតាំងបង្ហាញរថយន្ត និងមជ្ឈមណ្ឌលសេវាកម្មថែទាំជួសជុលដ៏មានស្តង់ដារ
ក្រុមហ៊ុន MG Cambodia បានពង្រីកវត្តមានរបស់ខ្លួនជាបន្តបន្ទាប់ ហើយក្នុងឆ្នាំ2024នេះ ក្រុមហ៊ុនបានបើកសាខាបន្ថែមគឺ MG សាខាខេត្តបាត់ដំបង ដែលជាអគារតាំងបង្ហាញរថយន្តទីបួនរបស់ខ្លួន។ MG ក៏បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវភាពងាយស្រួល និងសេវាកម្មឆាប់រហ័សជូនអតិថិជនរបស់ខ្លួន ខណៈដែល MG ក៏បានបង្ហាញពីទំនុកចិត្តដល់អ្នកគាំទ្រតាមរយៈការផ្តល់សេវាកម្មល្អនិងការពង្រីកសាខាបន្ថែមជាបន្តបន្ទាប់។ បច្ចុប្បន្ន MG មានអគារតាំងបង្ហាញរថយន្ត និងមជ្ឈមណ្ឌលសេវាកម្មថែទាំចំនួន4សាខាដូចជា៖
- MG សាខាទឹកថ្លា
- MG សាខាផ្លូវ៦០ម៉ែត្រ
- MG សាខាខេត្តសៀមរាប
- MG សាខាខេត្តបាត់ដំបង និងពង្រីកបន្ថែមជាច្រើនទៀតក្នុងពេលអនាគត។
លើសពីនេះទៀត MG ក៏បានផ្តោតសំខាន់លើការពង្រឹងទំនុកចិត្តដល់អតិថិជនរបស់ខ្លួនតាមរយៈការពង្រឹងបណ្តាញមជ្ឈមណ្ឌលសេវាកម្មក្រោយពេលលក់របស់ខ្លួនផងដែរ។ ជាមួយនឹងមជ្ឈមណ្ឌលសេវាកម្មរបស់ MG បច្ចុប្បន្នមាននៅសាខទឹកថ្លា សាខាខេត្តសៀមរាប និងបើកដំណើរការឆាប់ៗនេះនៅទីក្រុងភ្នំពេញសាខាផ្លូវ៥០ម៉ែត្រ និងសាខាខេត្តបាត់ដំបង ដើម្បីធានាជូននូវភាពជឿជាក់រយៈពេលវែងដល់អតិថិជនរបស់ខ្លួន និងការធានាលើគុណភាពរហូតដល់ 5ឆ្នាំ ឬ 150,000Km ទៀតផង។
ចំពោះសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់របស់ MG នៅក្នុងឆ្នាំ2024នេះ ក្រុមហ៊ុនក៏នឹងគ្រោងបើកបង្ហាញនូវរថយន្តម៉ូដែលថ្មីដ៏គួរឱ្យចាប់អារម្មណ៏ដូចជា៖ MG RX9 និងរថយន្តអគ្គិសនីប្រណិត MG Cyberster រួមជាមួយនឹងផែនការពង្រីកបណ្តាញសេវាកម្មរបស់ខ្លួនបន្ថែមទៀត។ MG ក៏នៅតែប្តេជ្ញាចិត្តក្នុងការផ្តល់នូវរថយន្តដែលមានភាពច្នៃប្រឌិត ទាន់សម័យ មានគុណភាពខ្ពស់ ដើម្បីទទួលបានការពេញចិត្តកាន់តែខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន ដោយត្រៀមខ្លួនដើម្បីឈានមុខក្នុងវិស័យឧស្សាហកម្មយានយន្តឆ្ពោះទៅកាន់យុគសម័យថ្មី។ ជាមួយកំណើននៃការលក់កើនដល់ 60% ក្នុងឆ្នាំ2024នេះ គឺមិនមែនគ្រាន់តែជាតួរលេខប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពមួយចំពោះទំនុកចិត្ត និងភាពស្មោះត្រង់របស់អតិថិជន MG ដែលតែងតែគាំទ្រ និងណែនាំបន្តពីអ្នកប្រើប្រាស់រួមលើគុណភាព និងសេវាកម្ម ហើយនៅពេលដែល MG សម្លឹងមើលទៅអនាគត វានៅតែបន្តជំរុញវឌ្ឍនភាពក្នុងការនាំមកនូវភាពរំភើបរីករាយ និងផ្តល់នូវបទពិសោធន៏បើកបរដ៏ល្អដល់អតិថិជនក្នុងប្រទេសកម្ពុជា។