អបអរ! មកដឹងពីប្រាក់បៀវត្សថ្មី ដែលរាជរដ្ឋាភិបាល នឹងដំឡើងប្រាក់បំណាច់ជូនមន្រ្តីជាប់កិច្ចសន្យានិងកងកម្លាំងប្រដាប់អាវុធពីឆ្នាំថ្មីទៅ
ធី ស្រីល័ក្ខDECEMBER 28 2024427 views

បើតាមសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញផ្សាយនាពេលថ្មីៗនេះបានឱ្យដឹងថា​ រាជរដ្ឋាភិបាលកម្ពុជានឹងធ្វើការដំឡើងប្រាក់បំណាច់មុខងារជូនទៅដល់មន្រ្តីជាប់កិច្ចសន្យា និងកងកម្លាំងប្រដាប់អាវុធក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។ ប្រាក់បៀវត្សអប្បបរមារបស់មន្រ្តីជាប់កិច្ចសន្យា និងកងកម្លាំងប្រដាប់អាវុធមានដូចខាងក្រោមនេះ៖

 

១. បៀវត្សនគរបាលជាតិ (ពលបាលត្រី) នឹងត្រូវដំឡើងពិ ១ ៤៤៣ ៩២៧រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ) នៅឆ្នាំ២០២៤ ដល់ប្រមាណ ១ ៤៨៣ ៩២៧រៀល (ដោយគិតបញ្ចូលទាំងរបរអង្ករ) នៅឆ្នាំ២០២៥

 

២. បៀវត្សយោធិន (ពលទោ) នឹងត្រូវបានដំឡើងពី ១ ៣០៦ ៥៥០រៀល (ដោយមិនទាន់គិតបញ្ចូលអង្ករ) នៅឆ្នាំ២០២៤ ដល់ប្រមាណ ១ ៣៤៦ ៥៥០រៀល (ដោយមិនទាន់គិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលទាំងរបរអង្ករត្រូវជាប្រមាណ ១ ៤០៥ ០២៧ រៀល នៅឆ្នាំ២០២៥

 

៣. ចំពោះប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់មន្រ្តីជាប់កិច្ចសន្យា នឹងត្រូវបានដំឡើងពី ៧៧ម៉ឺនរៀល ទៅដល់ ៧៩ម៉ឺនរៀល ដោយអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ នេះតទៅ៕

៣២

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia