មេធំ Meta ប្រាប់ពីគម្រោងថា Facebook អនាគតនឹងដូច TikTok ខណៈTikTok  ឆ្លើយតបភ្លាមៗបែបនេះ
នៅ ហៀងJUNE 17 2022483 views

TikTok ដឹងច្បាស់ថានាយកប្រតិបត្តិ Meta លោក Mark Zuckerberg កំពុងរៀបចំកម្មវិធី Facebook និង Instagram ឡើងវិញដើម្បីឱ្យកាន់តែស្រដៀងជាមួយក្រុមហ៊ុនរបស់ខ្លួន ប៉ុន្តែ TikTok មិនមានចំណាប់អារម្មណ៍ក្នុងការផលិតកម្មវិធីតាម Facebook ឡើយ នេះបើយោងតាមសារព័ត៌មាន CNBC ដែលបានចុះផ្សាយកាលពីថ្មីៗនេះ ។

សាព័ត៌មានដដែលបានឱ្យដឹងថា អ្នកចាត់ចែងកម្មវិធីទូទៅរបស់ Facebook គឺលោក Tom Alison បានឱ្យដឹងថា នៅសប្តាហ៍នេះថា លោកមើលឃើញថា TikTok អាចទាញអ្នកយកអ្នកប្រើប្រាស់ជាច្រើនក្នុងបណ្តាញសង្គមដ៏ធំបំផុតរបស់ពិភពលោក។ ដោយបានបន្តទៀតថា Facebook គ្រោងនឹងកែប្រែមតិការព័ត៌មានចម្បងរបស់ខ្លួនឱ្យមើលទៅស្រដៀងនឹង TikTok ដែរ ដោយបូករួមមាតិកាខ្លះៗបន្ថែមទៀត។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឆ្លើយតបទៅក្រុមហ៊ុន Meta វិញ លោក Blake Chandlee ដែលជាប្រធានដំណោះស្រាយអាជីវកម្មសកលរបស់ TikTok បាននិយាយថាក្រុមហ៊ុនរបស់គាត់ជំនាញគឺ ការកម្សាន្ត មិនមែនប្រព័ន្ធផ្សព្វផ្សាយសង្គមទេ”។ លោកក៏លើកឡើងទៀតថា​ “យើងគឺជាវេទិកាកម្សាន្តមួយ ភាពខុសគ្នាគឺសំខាន់ ហើយវា​គឺជា​ភាព​ខុស​គ្នា​ដ៏​ធំ​មួយ

គួរជម្រាបផងដែរថា រឿងរ៉ាវខាងលើនេះក្រុមហ៊ុនហ្វេសប៊ុកគ្រាន់តែគិតប៉ុណ្ណោះ ពោលគឺមិនទាន់ បានផលិតចេញជាផ្លែផ្កាអ្វីឡើយ ខណៈដែលក្រុមហ៊ុនTikTok បានឆ្លើយតបលឿនៗទៅកាន់ហ្វេសប៊ុក ពីចំណុចខុសគ្នារវាងបណ្តាញសង្គមពីរនេះ ។

អត្ថបទដោយ៖​​ នៅ ថាត់សណា 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia