ធនាគារពាណិជ្ជក្រៅប្រទេស នៃកម្ពុជា និង PROPARCO សហការគ្នាក្នុងការផ្តល់ឥណទានដល់សេវាករផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនី
Daneth MechDECEMBER 17 2022

ភ្នំពេញ ប្រទេសកម្ពុជា ស្ថាប័នហិរញ្ញវត្ថុ PROPARCO របស់ប្រទេសបារាំង បានសហការជាមួយធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ដែលជាដៃគូយូរអង្វែងរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD Group) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ឥណទានចំនួន២០លានដុល្លារអាមេរិក និងជំនួយបច្ចេកទេសចំនួន១,៥លានអឺរ៉ូ ។ គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាននូវសេវាមូលដ្ឋានចាំបាច់៖ ទឹកស្អាត និងអគ្គិសនី សម្រាប់គ្រួសារកម្ពុជានៅតំបន់ជុំវិញទីប្រជុំជន និងជនបទ ។

រាជរដ្ឋាភិបាលកម្ពុជាមានគោលដៅជំរុញអោយគ្រប់ក្រុមគ្រួសារទាំងអស់ នៅទូទាំងប្រទេសត្រូវទទួលបាននូវសេវាទឹកស្អាត និងអគ្គិសនីប្រើប្រាស់ត្រឹមឆ្នាំ ២០២៥។ ដើម្បីសម្រេចបាននូវគោលដៅនេះគឺត្រូវពឹងផ្អែកលើប្រតិបត្តិករឯកជនជាច្រើន ដើម្បីជួយជំរុញលទ្ធភាពផ្គត់ផ្គង់នូវសេវាមូលដ្ឋានសំខាន់នេះសម្រាប់ប្រជាជននៅតាមតំបន់ជុំវិញទីក្រុង និងជនបទ។

Photo 2022 12 17 13 13 28

Photo 2022 12 17 13 13 32

វិស័យទឹកស្អាតនៅតាមបណ្តាទីក្រុងធំៗត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុនសាធារណៈ។ ប្រតិបត្តិករឯកជនតូចៗ "សហគ្រាសទឹកខ្នាតតូច" (SWEs) ទទួលខុសត្រូវចំពោះការចែកចាយទឹកនៅក្នុងតំបន់ដ៍ទៃទៀតនៃប្រទេស ។ សហគ្រាសទឹកខ្នាតតូចនីមួយៗផលិត និងចែកចាយទឹក ជូនប្រជាជនចន្លោះពី ៥០០ ទៅ ២០.០០០ គ្រួសារ ។ ប្រតិបត្តិករទាំងនេះមានសារៈសំខាន់ ប៉ុន្តែភាគច្រើននៅមានកង្វះខាតជំនាញបច្ចេកទេស និងការគ្រប់គ្រង ដូចជាកង្វះខាតក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងការគ្រប់គ្រងអាជីវកម្មនៅមានកម្រិត ជាកត្តាបានបណ្តាលឱ្យមានការបរាជ័យក្នុងដំណើរការប្រតិបត្តិការ (ដូចជាក្នុងករណីខ្លះអាចមានការបាត់បង់ទឹកជាមធ្យមពី ៣០% ទៅ ៤០% នៅលើបណ្តាញចែកចាយ) ដែលបង្កើតជាឧបសគ្គ ពិបាក ឬមិនអាចទទួលបាននូវឥណទានដើម្បីពង្រីកអាជីវកម្ម ។ តម្រូវការហិរញ្ញប្បទានរបស់ប្រតិបត្តិករឯកជនតូចៗទាំងនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួនជិត ២៨០លានដុល្លារសម្រាប់វិស័យទឹកស្អាត និង ១៣២,៥លានដុល្លារសម្រាប់វិស័យអគ្គិសនី។

គាំទ្រលទ្ធភាពទទួលបានសេវាសំខាន់ និងចាំបាច់

ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមក្នុងការទទួលបានសេវាសំខាន់ និងចាំបាច់ទាំងនេះ PROPARCO បានផ្តល់ និងចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ឥណទានចំនួន ២០ លានដុល្លារជូនដល់ធនាគារពាណិជ្ជកម្មក្រៅទេស នៃកម្ពុជា (FTB) និងជំនួយបច្ចេកទេសចំនួន ១,៥ លានអឺរ៉ូ ។ ការផ្តល់ឥណទានដល់ធនាគារ FTB នេះមានគោលបំណងជាចម្បងដើម្បីគាំទ្រដល់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ប្រតិបត្តិករទឹក និងអគ្គិសនីខ្នាតតូច ("សហគ្រាសផ្គត់ផ្គង់ទឹក និងអគ្គិសនីជនបទ") ដែលមានទីតាំងនៅជនបទ និងតំបន់ជុំវិញទីប្រជុំជននៅទូទាំងប្រទេសកម្ពុជា ។ ហិរញ្ញប្បទាននេះក៏នឹងគាំទ្រដល់ធនាគារ FTB ក្នុងបំណងចង់ផ្តល់ហិរញ្ញប្បទានដល់ គម្រោង "អាកាសធាតុ" ផ្សេងទៀត ។

គម្រោងនេះគឺជាដំណើរការបន្តពីគម្រោង នៃដំណាក់កាលទីមួយ របស់AFD ដើម្បីគាំទ្រដល់ប្រតិបត្តិករទឹក និងអគ្គិសនីខ្នាតតូចនៅកម្ពុជាចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ ដែលបានជួយឱ្យប្រជាជនប្រមាណជិត ៣៦.០០០គ្រួសារ មានទឹកស្អាតប្រើប្រាស់ និងជាង ២៦.០០០ គ្រួសារ មានអគ្គិសនីប្រើប្រាស់នៅតាមផ្ទះ  ។

ដំណាក់កាលទីពីរនៃគម្រោងជាមួយដៃគូ AFD Group

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ ដែលជានាយកដ្ឋានមួយរបស់ធនាគារជាតិនៃកម្ពុជា (NBC) ហើយបានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមកសាងឡើងវិញនូវសេដ្ឋកិច្ចកម្ពុជាអស់រយៈពេលប្រមាណ២០ឆ្នាំ ។ ធនាគារ FTB ត្រូវបានផ្លាស់ប្តូរមកជាពាណិជ្ជនៅឆ្នាំ១៩៩៩ និងត្រូវបានធ្វើឯកជនភាវូបនីយកម្មនៅក្នុងឆ្នាំ២០០៥។ ធនាគារ FTB គឺជាធនាគារក្នុងស្រុកឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា និងមានយុទ្ធសាស្ត្រប្រកបដោយមហិច្ឆតាក្នុងការអភិវឌ្ឍន៍បណ្តាញចែកចាយរបស់ខ្លួន និងការពន្លឿនការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។

ដោយសារចំពោះភាពជាដៃគូរវាងPROPARCO និង ធនាគារFTB គម្រោងនេះនឹងមានផលជាវិជ្ជមាន និងយ៉ាងសំខាន់ដល់សេដ្ឋកិច្ច សង្គម និងបរិស្ថាន ។ ក្នុងកំឡុងពេល៥ឆ្នាំនេះ គម្រោងនេះនឹងផ្តល់ការងារជិត ១,៨០០ នៅក្នុងធនាគារ និងសហគ្រាសធុនតូច និងមធ្យម ដែលនឹងទទួលបានអត្ថប្រយោជន៍ពីហិរញ្ញប្បទាននេះ ។ ធនាគារ FTB មានបុគ្គលិកស្រី្តចំនួន ៥៦% និងមានគោលនយោបាយយេនឌ័រស្របទៅតាមបទប្បញ្ញត្តិជាតិ គម្រោងនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ ៣០% នៃគំនិតផ្តួចផ្តើមលើបញ្ហាប្រឈម 2X (2X Challenge Initiative) ដើម្បីគាំទ្រដល់ការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី និងការកាត់បន្ថយវិសមភាពយេនឌ័រ ។

ជាសរុប ប្រជាជនប្រមាណជិត ៥៤៤.០០០នាក់ត្រូវបានរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីការទទួលបានសេវាទឹកស្អាត និងអគ្គិសនី។​​ ​ជាចុងក្រោយ គម្រោងនេះមានគោលបំណងផ្តល់ហិរញ្ញប្បទានដល់គម្រោងដែលផ្តល់អត្ថប្រយោជន៍ជារួមដល់អាកាសធាតុ (៦០%) និងការកាត់បន្ថយការឡើងកំដៅអាកាសធាតុ (២៩%) ដែលធ្វើឱ្យប្រាក់កម្ចី៨៩% ដែលទទួលបានពីPROPARCO គឺផ្តោតលើ "អាកាសធាតុ" ។

លោកស្រី Sandrine Boucher អគ្គនាយក AFD ប្រចាំប្រទេសកម្ពុជា៖AFD Group មានសេចក្តីសោមនស្សរីករាយក្នុងការបន្តការគាំទ្ររបស់ខ្លួនដល់ក្រុមហ៊ុនផលិតទឹក និងអគ្គិសនីខ្នាតតូច តាមរយៈការផ្តល់ហិរញ្ញប្បទានដល់ធនាគារ FTB ។ យើងទន្ទឹងរង់ចាំក្នុងការរួមសហការ និងធ្វើការរួមគ្នាសម្រាប់សហគ្រិនខ្នាតតូចនៅកម្ពុជា ។ គម្រោងនេះគឺជាការបន្តនៃការគាំទ្រដំបូងដែលបានផ្តល់ដោយ AFD នៅក្នុងឆ្នាំ ២០១៤ ។ ឥឡូវនេះត្រូវបានអនុវត្តដោយក្រុមការងាររបស់ PROPARCO ហើយដំណាក់កាលទីពីរនេះបង្ហាញពីកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យរវាង AFD, PROPARCO និងធនាគារ FTBAFD មានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់នូវឧបករណ៍ប្រកបដោយភាពច្នៃប្រឌិតនៅក្នុងវិស័យឯកជន ។ ដំណាក់កាលទី ១ បានអនុញ្ញាតឱ្យប្រជាជនចំនួន ៣៦.០០០ គ្រួសារអាចទទួលបានសេវាទឹកស្អាតប្រកបដោយគុណភាពប្រសើរជាងមុន និងផ្ទះជាង ២៦.០០០ ខ្នងមានអគ្គិសនីប្រើប្រាស់ ។ ដំណាក់កាលទី ២ ក្រុមការងារនឹងពង្រីកបន្ថែម ព្រមទាំងធ្វើពិពិធកម្មលើផលប៉ះពាល់ ។

តាមរយៈផលប៉ះពាល់ជាវិជ្ជមាន នៃការអភិវឌ្ឍន៍ផ្សេងៗដែលរំពឹងទុក គម្រោងនេះនឹងចូលរួមចំណែកដល់ សមភាពយេនឌ័រ ទឹកស្អាត និងអនាម័យ ថាមពលស្អាត និងតម្លៃសមរម្យ ការកាត់បន្ថយវិសមភាព ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព និង វិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ

អំពី PROPARCO

PROPARCO គឺជាផ្នែកហិរញ្ញប្បទានឯកជនរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD Group)។ PROPARCO បាននិងកំពុងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថានប្រកបដោយចីរភាពអស់រយៈពេល ៤៥ ឆ្នាំមកហើយ ។ PROPARCO ផ្តល់មូលនិធិ និងការគាំទ្រដល់អាជីវកម្ម និងស្ថាប័នហិរញ្ញវត្ថុនៅទ្វីបអាហ្វ្រិក អាស៊ី អាមេរិកឡាទីន និងមជ្ឈិមបូព៌ា ។ សកម្មភាពរបស់ PROPARCO ផ្តោតលើវិស័យអភិវឌ្ឍន៍សំខាន់ៗដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ កសិ-ពាណិជ្ជកម្ម ស្ថាប័នហិរញ្ញវត្ថុ សុខភាព និងវិស័យអប់រំ ។

ប្រតិបត្តិការរបស់ PROPARCO មានគោលបំណងពង្រឹងការចូលរួមចំណែករបស់វិស័យឯកជនដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលបានការទទួលស្គាល់ពីសហគមន៍អន្តរជាតិនៅឆ្នាំ ២០១៥ ។ ជាទីបញ្ចប់ PROPARCO បានចូលរួមចំណែកដល់ការបង្កើតការងារ និងប្រាក់ចំណូលសមរម្យ ការផ្តល់ទំនិញ និងសេវាកម្មដែលចាំបាច់ និងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ។

អំពីធនាគារ FTB

ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារFTB បានដើរតួនាទី យ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ សេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។ ផ្អែកលើមូលដ្ឋានគ្រឹះ និងប្រវត្តិអាជីវកម្មដ៍រឹងមាំ ធនាគារFTB នឹងបន្តជួយគាំទ្រអតិថិជនអោយកាន់តែរីកចម្រើន និងមានវិបុលភាពបន្ថែមទៀត ក្រោមចង្ខុវិស័យរយៈពេលវែងរបស់ខ្លួន ដើម្បីក្លាយជាធនាគារពាណិជ្ជ ដែលទទួលបា

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia