ព្រះរាជាណាចក្រកម្ពុជា ជាប្រជាជាតិមួយដែលពោរពេញដោយប្រពៃណីដ៏សម្បូរបែប មានដើមកំណើតយូរលុងណាស់មកហើយ ជាមួយនឹងរឿងរ៉ាវ និងស្មារតីដ៏រឹងមាំ ដែលជម្រុញនាំឱ្យសម្រេចបានសមិទ្ធិផលឆ្ពោះទៅរកភាពជោគជ័យ ខណៈពេលដែលបានក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី ៣២ បន្ទាប់ពីកម្ពុជាបានរង់ចាំអស់រយៈពេល ៦៤ ឆ្នាំមកហើយ ចាប់តាំងពីកីឡានេះបានចាប់ផ្តើម។ ជាមួយនឹង បេសកកម្មដែលមានពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» កម្ពុជាបានរៀបចំការប្រកួតដ៏អស្ចារ្យនេះចំនួន ៥៨៤ ប្រកួត ដែលមានកីឡាទាំងអស់ចំនួន ៣៧ ប្រភេទ ជាមួយនឹងសមិទ្ធិផលដ៏ធំបំផុតរបស់កម្ពុជាគឺឈ្នះរហូតទៅដល់ ២៨២មេដាយ ដែលនេះជាការប្រែមុខមាត់ថ្មីជាមួយលទ្ធផលដ៏ត្រចេះត្រចង់ជាងមុនប្រមាណ ៧ដង បើធៀបនឹងលទ្ធផលលើកមុនៗ។
នៅខណៈពេលនេះមិនមែនគ្រាន់តែជាកីឡានោះទេ តែជាប្រវត្តិសាស្ត្រនៃដំណើររបស់កម្ពុជាពីឫសគល់អរិយធម៌ខ្មែរបុរាណ ក្លាយជាប្រទេសជឿនលឿនដែលត្រៀមខ្លួនជាស្រេចក្នុងឆាកពិភពលោក។ នេះក៏ជាតំណាងឱ្យប្រទេសដែលឈរយ៉ាងរឹងមាំ បង្ហាញពីការវិវត្តន៍ដ៏ក្លៀវក្លា មហិច្ឆតាសេដ្ឋកិច្ច និងស្មារតីនៃការចូលរួមដោយមិនអាចកាត់ថ្លៃបាន។ ក្នុងបរិយាកាសនៃការទន្ទឹងរង់ចាំ និងការអបអរសាទរនេះ ក្រុមហ៊ុន Ezecom ត្រូវបានលើកទឹកចិត្តឱ្យទទួលខុសត្រូវក្នុងការផ្គត់ផ្គង់ មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិ (IBC) សម្រាប់ការផ្សាយកីឡាស៊ីហ្គេមទៅកាន់ពិភពលោក។
មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិ (IBC) ត្រូវបានបង្កើតឡើងជាលើកដំបូង សម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅនៅទីក្រុងតូក្យូឆ្នាំ ១៩៦៤ ដែលបានចាក់ផ្សាយជុំវិញពិភពលោកដើម្បី ផ្តល់សិទ្ធិផ្សព្វផ្សាយនៃវីដេអូ និងសំឡេងជាមួយរូបភាពច្បាស់ល្អពីគ្រប់កន្លែងនីមួយៗ និងធ្វើការបញ្ជូន និងការតភ្ជាប់បណ្តាញ។ ចាប់តាំងពីពេលនោះមក IBC បានមានវត្តមាននៅគ្រប់ការប្រកួតកីឡាអូឡាំពិក ការប្រកួតកីឡាអន្តរជាតិ និងកីឡានានា ហើយការផ្សាយទាំងនេះគឺមានស្តង់ដារខ្ពស់ មិនថាជាកីឡាក្នុងតំបន់ ឬកីឡាខ្នាតអន្តរជាតិនោះទេ។
Ezecom បានធ្វើការយ៉ាងមមាញឹក និងសម្រេចបាននូវការផ្តត់ផ្តង់ជូន IBC សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា ហើយពួកគេមិនត្រឹមតែជាដៃគូបច្ចេកវិទ្យាប៉ុណ្ណោះទេ ពួកគេបានរួមគ្នាក្លាយទៅជាគ្រឹះដែលភ្ជាប់អតីតកាលដ៏មានមោទកភាពរបស់កម្ពុជាជាមួយនឹងចក្ខុវិស័យរបស់ខ្លួន ទៅកាន់ឌីជីថលនាពេលអនាគត។
ឧបសគ្គដំបូង
ការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០២២។ មិនយូរប៉ុន្មានក៏បានលេចចេញជារូបរាង ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេម ដែលមានលក្ខណៈដូចនឹងកីឡា Commonwealth Games ឬអូឡាំពិក ដែលនឹងមិនមែនជារឿងងាយស្រួលនោះទេ។ ភាពស្មុគស្មាញនៃការសហការជាមួយ IBC ភាគីពាក់ព័ន្ធផ្សេងៗ និងបញ្ហាប្រឈមជាច្រើន។
ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែល Ezecom ត្រូវបានប្រគល់ភារកិច្ចជាផ្លូវការឱ្យទទួលខុសត្រូវលើ IBC ក្នុងខែធ្នូ ឆ្នាំ២០២២ ពួកគេបាននាំមុខយ៉ាងឆាប់រហ័ស និងសកម្មក្នុងការប្រមូលធនធានចាំបាច់ និងអ្នកជំនាញ។ ក្រុមការងារដែលប្រមូលផ្តុំទៅដោយអ្នកជំនាញបរទេស និងក្នុងស្រុក ខណៈពេលដែលមានអារម្មណ៍ស្ងើចសរសើរចំពោះព្រឹត្តិការណ៍នេះ គ្រប់គ្នាក៏មានអារម្មណ៍លើសលុបចំពោះបញ្ហាប្រឈមមុខក្នុងការឆ្លើយតបនឹងការរំពឹងទុកខ្ពស់បែបនេះ ជាមួយនឹងពេលវេលា និងធនធានមានកម្រិត។
ការប្រឈមមុខនឹងបញ្ហា
នៅសល់ត្រឹមតែពីរខែទៀតទេដល់ខែមីនាហើយ សម្ពាធក៏ចាប់ផ្តើមកើនឡើង។ ហានិភ័យមានលក្ខណៈកាន់តែច្បាស់លាស់ ដោយសារតែមានចំណុចខ្វះខាតជាច្រើនដែលត្រូវបំពេញ។ ឧបសគ្គផ្នែកដឹកជញ្ជូន រាប់ចាប់ពីការដឹកជញ្ជូនឧបករណ៍សំខាន់ៗដោយសុវត្ថិភាព រហូតដល់ការបាត់ទំនាក់ទំនងដោយសារកត្តាភាសាផ្សេងគ្នា។ បញ្ហាប្រឈមដែលមិនអាចទាយទុកមុនបាន ដូចជា ទីតាំង និងបរិក្ខារនានា បានសាកល្បងភាពរហ័សរហួន និងភាពបត់បែន ភាពជាអ្នកដឹកនាំ និងភាពជាដៃគូរបស់ក្រុមការងារ។ ទោះជាយ៉ាងណា Ezecom អាចយកឈ្នះលើបញ្ហាប្រឈមទាំងនេះក្នុងរយៈពេលត្រឹមតែ ២៩ថ្ងៃ ដោយផ្តល់នូវដំណោះស្រាយ ការផ្សាយតាមប្រព័ន្ធឌីជីថលពេញលេញ ដែលជាភស្តុតាងនៃភាពរហ័សរហួន ការប្តេជ្ញាចិត្ត និងធនធានរបស់ពួកគេ។
ការជម្រុញមហិច្ឆតាឌីជីថលរបស់កម្ពុជា
ក្នុងភាពរស់រវើកនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម Ezecom បានក្លាយជាក្រុមហ៊ុនដែលលេចធ្លោ ក្នុងការសម្រេចបានជោគជ័យក្នុងវិស័យឌីជីថល ដោយបានប្តេជ្ញាក្នុងដំណើរនៃការរីកចម្រើនរបស់កម្ពុជា។
ការរួមបញ្ចូលអត្តសញ្ញាណជាតិ៖ រាល់ការផ្សាយពី IBC គឺជារឿងរ៉ាវដែលប្រកបដោយមោទកភាពសម្រាប់កម្ពុជា។ នេះជារឿងរ៉ាវនៃប្រទេសមួយដែលមានភាពរីកចម្រើន វិវត្តន៍ និងជោគជ័យ។ Ezecom មានភាពច្បាស់លាស់ និងភាពម៉ត់ចត់ បានធានាថារឿងរ៉ាវទាំងអស់នេះ ត្រូវបានផ្សព្វផ្សាយដោយមានភាពច្បាស់លាស់ និងនាំមកជាមួយនូវស្មារតីនៃប្រទេសជាតិកម្ពុជា។
ការប្តេជ្ញាចិត្តចំពោះការផ្លាស់ប្តូរឌីជីថលរបស់កម្ពុជា៖ លើសពីព្រឹត្តិការណ៍នេះ ការខិតខំប្រឹងប្រែងរបស់ Ezecom បានបង្ហាញពីមហិច្ឆតាធំជាងនេះគឺ ការផ្លាស់ប្តូរប្រទេសកម្ពុជាទៅជាមហាអំណាចឌីជីថល។ ស៊ីហ្គេមគឺជាជំហានមួយ ដែលបង្ហាញពីរបៀបសហការគ្នានៃភាពប៉ិនប្រសប់របស់កម្ពុជា និងបច្ចេកវិទ្យាលំដាប់ពិភពលោកអាចបង្កើតភាពអស្ចារ្យបាន។
ជម្រុញការរួបរួម និងកិច្ចសហប្រតិបត្តិការ៖ តាមរយៈការភ្ជាប់ស្តង់ដារអន្តរជាតិ ជាមួយនឹងភាពលេចធ្លោរបស់កម្ពុជា Ezecom បានបង្ហាញពីការរួបរួមរបស់ប្រទេសក្នុងភាពចម្រុះ។ កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ បានបង្ហាញដល់រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធអន្តរជាតិ ដែលបង្ហាញពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការដឹកនាំគម្រោងឌីជីថលជាសកល។
បង្កើតកេរដំណែលយូរអង្វែង៖ ស៊ីហ្គេមគឺជាការលើកទឹកចិត្តដល់ប្រជាជនកម្ពុជាជាច្រើន ដែលជាសក្ខីភាពមួយចំពោះភាពរីកចម្រើនរបស់ប្រទេសជាតិរបស់យើង។ Ezecom ក្នុងតួនាទីរបស់ខ្លួនបានក្លាយជារូបភាពនៃក្តីសង្ឃឹម និងមហិច្ឆតា។ ការងាររបស់ពួកគេតំណាងឱ្យនវានុវត្តន៍ ការជម្រុញ និងការជឿជាក់ដែលមិនផ្លាស់ប្តូរចំពោះសក្តានុពលរបស់កម្ពុជា។
ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច-សង្គមកម្ពុជា
ក្រុមការងារគំរូរបស់ Ezecom បានទទួលខុសត្រូវទាំងស្រុងចំពោះ IBC ដែលសម្រេចលើសពីសមិទ្ធិផលបច្ចេកទេស។ នេះជាតំណាងនៃគោលដៅដែលកម្ពុជាចង់បាន។ សម្រាប់ប្រជាជនកម្ពុជាជាច្រើន ព្រឹត្តិការណ៍នេះបានក្លាយជានិមិត្តរូបនៃវឌ្ឍនភាព ដែលជាសញ្ញាមួយបង្ហាញថា ប្រទេសរបស់យើងមានសមត្ថភាពប្រកួតប្រជែងនឹងស្តង់ដារពិភពលោក។ សមិទ្ធិផលនេះបានត្រួសត្រាយផ្លូវសម្រាប់៖
ឱកាសសេដ្ឋកិច្ច៖ ការបង្ហាញសមត្ថភាពបែបនេះបានបើកទ្វារសម្រាប់កិច្ចសហការអន្តរជាតិបន្ថែមទៀត ដោយដាក់ប្រទេសកម្ពុជាជាដៃគូគួរឱ្យជឿជាក់ និងអាចទុកចិត្តបាននៅក្នុងវិស័យឌីជីថលសកល។
ការអភិវឌ្ឍជំនាញ៖ ការប្តេជ្ញាចិត្តរបស់ Ezecom ក្នុងការផ្ទេរជំនាញ និងការកសាងសមត្ថភាពក្នុងអំឡុងពេលស៊ីហ្គេម បានបង្កើនកម្លាំងការងាររបស់កម្ពុជា ដោយរៀបចំពួកគាត់សម្រាប់អនាគត។
ការកសាងទំនុកចិត្តជាមួយស្ថាប័នរដ្ឋាភិបាល៖ តាមរយៈការអនុវត្តគម្រោងធំដ៏ល្អឥតខ្ចោះនេះ Ezecom មិនត្រឹមតែបង្ហាញពីសមត្ថភាពរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងទំនុកចិត្តជាមួយរដ្ឋាភិបាលផងដែរ។ ទំនុកចិត្តនេះមានសារៈសំខាន់ណាស់ នៅពេលដែលប្រទេសកម្ពុជាកំពុងដើរឆ្ពោះទៅរកអនាគតឌីជីថល។
“នេះគឺជាការបង្ហាញពិតប្រាកដពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្នុងការកសាងប្រទេសតាមរយៈនវានុវត្តន៍បច្ចេកវិទ្យា និងការពង្រឹងសមត្ថភាពឌីជីថល” មានប្រសាសន៍ដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។
នៅពេលដែលការប្រកួតកីឡាស៊ីហ្គេមបានបញ្ចប់ ទីតាំងនៃការប្រកួតនានាត្រូវបានរុះរើបន្តិចម្តងៗ ជាមួយនឹងការបន្សល់ទុកនូវកេរដំណែលមួយសម្រាប់កម្ពុជា។ ប្រទេសកម្ពុជាបានប្រកាសដោយមោទកភាព ក្នុងការឈានចូលរបស់ខ្លួននៅលើឆាកពិភពលោក។ ហើយនៅពីក្រោយការគ្រប់គ្រងការងារទាំងអស់ ដើម្បីផ្តល់នូវការសម្តែង និងការប្រកួតកីឡាប្រកបដោយភាពជោគជ័យនេះ មានមនុស្សរាប់មុឺននាក់ដែលបានឈរដោយមោទកភាព។
ក្នុងការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះ IBC ក្រុមហ៊ុន Ezecom បានបញ្ចូលខ្លួនឯងទៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា។ នេះមិនមែនគ្រាន់តែជាការផ្សាយព្រឹត្តិការណ៍កីឡាប៉ុណ្ណោះ ទេ នេះគឺជាការផ្សាយសម្លេងបេះដូងរបស់ប្រជាជនកម្ពុជារាប់លាននាក់។ ជាមួយនឹងគ្រប់ឈុតឆាក រាល់ការផ្សាយ និងរាល់សញ្ញាសម្គាល់ ក្រុមហ៊ុន Ezecom បានផ្ញើសារដ៏មានអត្ថន័យមួយថា ប្រទេសកម្ពុជាយើងគឺនៅទីនេះ ត្រៀមខ្លួនជាស្រេចសម្រាប់យុគសម័យឌីជីថល ហើយក្រុមហ៊ុន Ezecom គឺជាអ្នកនាំមុខដ៏មានមោទកភាពរបស់កម្ពុជា។