ក្រុមហ៊ុន Ezecom ប្រកាសភាពជាដៃគូ ជាមួយក្រុមហ៊ុន Exotel ដើម្បីពាំនាំយកបច្ចេកវិទ្យា AI សម្រាប់វិស័យបម្រើសេវាអតិថិជន ដោយភ្ជាប់ជាមួយនឹងបណ្តាញខ្លោដ
Daneth MechDECEMBER 5 2022

វិស័យបម្រើសេវាអតិថិជន (Customer Engagement) និងការទំនាក់ទំនងឆ្លាតវៃដោយបញ្ញាសិប្បនិមិត្ត(AI)នៅ កម្ពុជាបានបោះជំហានទៅមុខបន្ថែមទៀត ដោយសារកិច្ចសហការរវាងក្រុមហ៊ុន Exotel ដែលជាភ្លែតហ្វមបម្រើសេវាអតិថិជនឈានមុខគេនៅទីផ្សារកំពុងរីកចម្រើនជាមួយនិង ក្រុមហ៊ុន Ezecom ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត (ISP) លំដាប់ខ្ពស់ឈានមុខគេមួយនៅប្រទេសកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរូយ៉ាល់គ្រុប។
 
កិច្ចសហប្រតិបត្តិការនេះ មានការរំពឹងទុកថានឹងជំរុញប្រសិទ្ធភាពប្រតិបត្តិការទូទៅនិងរក្សាអតិថិជន សម្រាប់ក្រុមហ៊ុនក្នុងស្រុកជំរុញឱ្យក្រុមហ៊ុននានា ផ្លាស់ប្តូរការទំនាក់ទំនងអតិថិជនរបស់ពួកគាត់ទៅជាការប្រើសេវាខ្លោដឯកជនដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការផ្លាស់ប្តូរទៅកាន់សេវាខ្លោដនេះ ក្រុមហ៊ុនក្នុងស្រុកនឹងទទួល បានអត្ថប្រយោជន៍ពីការធ្វើឱ្យសេវាបម្រើអតិថិជនកាន់តែប្រសើរឡើងបង្កើតដំណើរការដែលកាន់តែមានប្រសិទ្ធភាព រក្សាបានអតិថិជនរបស់ខ្លួនតាមរយៈការបង្កើនការពេញចិត្តរបស់អតិថិជន ខណៈពេលដែលអនុលោមតាម បទប្បញ្ញត្តិក្នុងស្រុកស្តីពីអភិបាលកិច្ចទិន្នន័យអតិថិជន។
 
អត្ថប្រយោជន៍មួយចំនួននៃការប្រើប្រាស់ភ្លែតហ្វម ទំនាក់ទំនងរបស់ក្រុមហ៊ុន Exotel រួមមានការដំឡើងបណ្តាញរង់ចាំសម្រាប់ការហៅទូរស័ព្ទចូល (call-routing) ការថតការហៅទូរស័ព្ទ(call-recording) និងការវិភាគការហៅទូរស័ព្ទ (call-analytic) បង្កើតមណ្ឌលសេវាបម្រើអតិថិជននិម្មិតដំណើរការឧបករណ៍ហៅទូរស័ព្ទដោយស្វ័យប្រវត្តិ (automated dialer) សម្រាប់ក្រុមការងារផ្នែកលក់រួមបញ្ចូលឧបករណ៍និងសូហ្វវែរ ពាក់ព័ន្ធនឹងការលក់និងដាក់ដំណើរការសេវាការ ឆ្លើយតបជាសំឡេងនិងការផ្ទេរការហៅទូរស័ព្ទ។ លើសពីនេះទៀត ផលិតផលនេះគឺជាដំណោះស្រាយមណ្ឌលបម្រើអតិថិជនរួមមួយ ដែលភ្ជាប់ទៅកាន់ចំណុចទំនាក់ទំនងទៅកាន់អតិថិជនឌីជីថលទាំងអស់ដែលបង្កើត ប្រសិទ្ធភាព ការងារនៅក្នុងមណ្ឌលទំនាក់ទំនងអតិថិជន។ ជាមួយនឹងការផ្តល់ជូន ផលិតផលរបស់ក្រុមហ៊ុនExotelនៅលើខ្លោដ ឯកជនផ្ទាល់របស់ក្រុមហ៊ុន Ezecom ក្នុងប្រទេសកម្ពុជាមានការធានាថាទិន្នន័យអតិថិជនទាំងអស់នឹងមានសុវត្ថិភាពនិងស្ថិតនៅក្នុងប្រទេសកម្ពុជា។

Ezecom Ceo

លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុន Ezecom មានប្រសាសន៍ថា៖ «បទពិសោធសេវាបម្រើអតិថិជនដ៏ល្អឥតខ្ចោះគឺជាផ្នែកដ៏សំខាន់មួយនៃតម្លៃអាជីវកម្មសម្រាប់ការប្រកួតប្រជែង។ វិសាលភាពនេះមាននៅទូទាំងឧស្សាហកម្មចម្រុះ រាប់ពីឧស្សាហកម្ម ហិរញ្ញវត្ថុរហូតដល់ឧស្សាហកម្មពាណិជ្ជកម្ម អេឡិចត្រូនិក បដិសណ្ឋារកិច្ច និងសូម្បី តែរាជរដ្ឋាភិបាលផងដែរ»។

លោកស្រីបានបន្ថែមថា៖ «ភ្លែតហ្វមខ្លោដសេវាបម្រើអតិថិជន ដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) អាចឱ្យអ្នកដឹកនាំក្រុមហ៊ុនអាជីវកម្មបង្កើតជាគំរូ CX ដែលអាចព្យាករបានជាជាងប្រតិកម្មតបនាពេលក្រោយ។ ការធ្វើបែបនេះនឹងធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវបទពិសោធរបស់អតិថិជននិងកំណើនអាជីវកម្ម ប៉ុន្តែក៏មានការរក្សាបុគ្គលិកផងដែរ ខណៈពេលដែលសមត្ថភាពឌីជីថលកើនឡើង»។
 
លោកស្រីបន្តថា៖ «នេះគឺជានិន្នាការដែល កើនឡើងនៅទូទាំងតំបន់និងទូទាំងពិភពលោក ដែលអ្នកទទួលយក បច្ចេកវិទ្យាទាំងនេះទៅប្រើប្រាស់មុនគេបង្កើតតម្លៃ អាជីវកម្មខ្លាំងជាងគេនិងទទួលបានគុណតម្លៃពីអតិថិជន។ នៅ ក្រុមហ៊ុន Ezecom យើងតែងតែគិតទុកជាមុនសម្រាប់ អតិថិជននិងធានាថាភ្លែតហ្វមឌីជីថលរបស់យើង ជួយដល់ អាជីវកម្មរបស់ពួកគេឱ្យរីកចម្រើនទៅមុខ»។
 
យោងតាមរបាយការណ៍ថ្មីៗដែលចេញ ផ្សាយដោយនិយតករទូរគមនាគមន៍កម្ពុជា ប្រទេសកម្ពុជាមានអ្នកចុះឈ្មោះ ប្រើប្រាស់អ៊ិនធឺណិតជាង ១៧,៦លាននាក់ គិតត្រឹមខែតុលាឆ្នាំ២០២១។ បន្ថែមពីលើនេះ យោងតាមរបាយការណ៍ដដែល នេះមានអ្នកចុះឈ្មោះប្រើប្រាស់ សេវាទូរស័ព្ទចំនួន២០លាននាក់។ ការប្រើប្រាស់សារជាសំឡេង (Voice)នៅតែជា មធ្យោបាយសំខាន់សម្រាប់អតិថិជនដើម្បីធ្វើការទំនាក់ទំនងឱ្យសម្រេចបានការតភ្ជាប់ទំនាក់ទំនង និងការតភ្ជាប់ ផ្ទាល់ខ្លួន ។

Exotel

លោក Binzad Aliar អគ្គនាយករងផ្នែកលក់របស់ក្រុមហ៊ុនExotel ទទួលបន្ទុកទីផ្សារថ្មីនិងទីផ្សាររួមគ្នានៅតំបន់មជ្ឈឹមប្រទេសអាស៊ី ប៉ាស៊ីហ្វិច និងទីផ្សារអឺរុបមានប្រសាសន៍ថា«ក្រុមហ៊ុនEzecom នឹងក្លាយជាដៃគូក្លោដ ដែលនឹងនាំយកនូវដំណោះស្រាយ Cloud ECC/AI មកទីផ្សារកម្ពុជា។ ជាមួយនឹងភាពជាដៃគូនេះ យើងគ្រោងនឹងពង្រីកទៅកាន់អតិថិជនគោលដៅអោយកាន់តែច្រើន និងជួយសម្រួលអោយអតិថិជនអាចមានលទ្ធភាពប្រើប្រាស់រួមទាំងផ្តល់ភាពងាយស្រួលសម្រាប់សហគ្រាសខ្នាមមធ្យមនិងធំ»។

យោងតាមក្រុមហ៊ុន Exotel ប្រព័ន្ធទំនាក់ទំនងរបស់ក្រុមហ៊ុន Exotel មានភាពល្អប្រសើរសម្រាប់កម្មវិធីជាច្រើនរាប់ ចាប់ពីកម្មវិធីគាំទ្រមណ្ឌលសេវាបម្រើអតិថិជន ដែលមានភ្នាក់ងារចំនួន៥នាក់ រហូតដល់ការតភ្ជាប់ភ្នាក់ងាររាប់ម៉ឺន នាក់ ដែលមាននៅក្នុងមណ្ឌលទំនាក់ទំនង។ កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Exotel និងក្រុមហ៊ុន Ezecom រំពឹង ថានឹងផ្តល់អត្ថប្រយោជន៍ដល់វិស័យពាណិជ្ជកម្មអេឡិច ត្រូនិកនិងMFIដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងដើម្បីជួយជំរុញឌីជីថលនីយកម្មរបស់ក្រុមហ៊ុននានានៅទូទាំងប្រទេស។
 
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ Use-Cases-Global (exotel.com (https://exotel.com/en/use-cases/))៕
 

Photo 2022 12 05 09 34 22 (1)
អំពីក្រុមហ៊ុន Exotel
ក្រុមហ៊ុនExotel គឺជាប្រតិបត្តិករផ្តល់សេវាភ្លែតហ្វមទំនាក់ទំនងអតិថិជនឈានមុខគេនៅទីផ្សារកំពុងរីកចម្រើន និង ប្រតិបត្តិករទូរគមនាគមន៍និម្មិត ដែលផ្តោតលើតម្រូវការរបស់ក្រុមហ៊ុនអាជីវកម្ម។ បង្កើតឡើងក្នុងឆ្នាំ២០១១ ផលិតផលដែលមានមូលដ្ឋានលើខ្លោដលំដាប់ ពិភពលោករបស់ក្រុមហ៊ុនExotelបម្រើសេវាទំនាក់ទំនងអតិថិជន៥០ លាន ក្នុងមួយថ្ងៃសម្រាប់ក្រុមហ៊ុនជាង ៦០០០ នៅក្នុងប្រទេសឥណ្ឌាតំបន់អាស៊ីអាគ្នេយ៍មជ្ឈិមបូព៌ា និងអាហ្វ្រិក។

សព្វថ្ងៃនេះ ក្រុមហ៊ុនដែលរីកចម្រើនលឿនបំផុតមួយចំនួននៅក្នុងទីផ្សារ ដែលកំពុងរីកចម្រើន(ក្រុមហ៊ុន Ola ក្រុមហ៊ុន Swiggy ក្រុមហ៊ុន Flipkart ក្រុមហ៊ុន GoJek ក្រុមហ៊ុន Byju's ក្រុមហ៊ុន Urban Company ក្រុមហ៊ុន HDFC Bank ក្រុមហ៊ុន Zomato ក្រុមហ៊ុន Oyo ជាដើម) គ្រប់គ្រងការងារទំនាក់ទំនងអតិថិជនរបស់ខ្លួន ជាមួយនឹងមណ្ឌលទំនាក់ ទំនងomnichannel របស់ក្រុមហ៊ុនExotel ដែលជាកម្មវិធីទំនាក់ទំនងAPIsនិងភ្លែតហ្វមសន្ទនាប្រើប្រាស់បច្ចេកវិទ្យា AIនៅលើខ្លោដ។ ក្រុមហ៊ុនទាំងនេះ គឺជាប្រភេទក្រុមហ៊ុនក្នុងថ្នាក់Series Dដែលមានលទ្ធភាពប្រមូលមូលនិធិ១០០លានដុល្លារ និងមានប្រាក់ចំណូលប្រចាំឆ្នាំ(ARR)ចំនួន៥០លានដុល្លារ។
 
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ exotel.com៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia