ខេត្ដចំនួន ៦ នឹងមានគម្រោងផ្លូវល្បឿនលឿនសាងសង់ឆ្លងកាត់នាពេលឆាប់ៗខាងមុននេះ
Bunthoeun KoemAPRIL 27 20231.6 K views

បច្ចុប្បន្នរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្ដទុកដាក់យ៉ាងខ្លាំងនៅក្នុងការអភិវឌ្ឍគម្រោងផ្លូវល្បឿនលឿន និងបានសហការជាមួយក្រុមហ៊ុនឯ​កជនដើម្បីធ្វើការសាងសង់ផ្លូវនេះឡើង។ ជាក់ស្ដែងកាលពីចុងឆ្នាំ២០២២កន្លងទៅ ផ្លូវដ៏សំខាន់មួយនេះក៏ទើបនឹងបានដាក់ឲ្យប្រើប្រាស់មួយខ្សែផងដែរ ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្ដព្រះសីហនុ។

យ៉ាងណាក្រៅពីផ្លូវល្បឿនលឿនខាងលើ ពេលនេះរាជរដ្ឋាភិបាលក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿន ២ បន្ថែមទៀតផងដែរ គឺផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនភ្នំពេញ-សៀបរាម។ អ្វីដែលគួរឲ្យកត់សម្គាល់ផ្លូវទាំងពីរខ្សែនេះនឹងត្រូវសាងសង់ឆ្លងកាត់ខេត្ដចំនួន ៦ រួមមាន៖ ខេត្ដកណ្ដាល ខេត្ដព្រៃវែង ខេត្ដស្វាយរៀង ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ និងខេត្ដសៀមរាប

F Et Qac Vvea M12q K (2)

ទន្ទឹមគ្នានេះដែរ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាគម្រោងផ្លូវល្បឿនលឿនទី២នៅកម្ពុជានឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះហើយ។ គម្រោងនេះនឹងចាប់ផ្ដើមសាងសង់ពីចំណុចក្រវាត់ក្រុងទី៣ ឆ្លងកាត់ខេត្ដកណ្ដាល ខេត្ដព្រៃវែង និងខេត្ដស្វាយរៀង រួចឆ្ពោះទៅក្រុងបាវិតព្រំដែលកម្ពុជា-វៀតណាម។ តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងផ្លូវល្បឿនលឿនទី២ នេះមានប្រវែងសរុប ១៣៨ គីឡូម៉ែត្រ ទទួលការសាងសង់ដោយក្រុមហ៊ុនអាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ក្រោមទុនវិនិយោគប្រមាណជាង ១៦០០ លានដុល្លារ។

ដោយឡែកសម្រាប់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដែលជាផ្លូវល្បឿនលឿនទី៣ បច្ចុប្បន្នបានកំពុងធ្វើការសិក្សាសម្រាប់ការសាងសង់នៅពេលខាងមុខ។ ហើយគម្រោងនេះក៏ទទួលការសិក្សាដោយក្រុមហ៊ុន CRBC ផងដែរ។ បើតាមគំរូប្លង់នៃការសិក្សាផ្លូវល្បឿនលឿនទី៣ នេះនឹងតភ្ជាប់ពីភ្នំពេញឆ្លងកាត់ខេត្ដកណ្ដាល ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ និងខេត្ដសៀម៕

អត្ថបទ៖ កឹម ប៊ុនធឿន

338017218 928710945035592 6454579239700343677 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia