ក្រសួងសាធារណការ ប្រកាសតម្លៃថ្មីនៃសេវាសាកថ្មឡានអគ្គិសនីសាធារណៈដែលអនុវត្ដចាប់ពីខែសីហាទៅ
Srey NuthJULY 25 2023810 views

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹងស្ដីពីការយកកម្រៃ ទៅលើសេវាសាកថ្មរថយន្តអគ្គិសនី ក្នុងតម្លៃ១.៦០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង ខណៈសេវាសាធារណៈ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ  និងដឹកជញ្ជូន។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ការយកសេវាសាកថ្មរថយន្តអគ្គិសនីនេះគឺចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ ខណៈការយកកម្រៃនេះគឺដើម្បធ្វើជាមូលដ្ឋានក្នុងការកំណត់តម្លៃជាក់លាក់លើការធ្វើអាជីវកម្មស្ថានីយរវាងប្រតិបត្តិករ និងអ្នកប្រើប្រាស់ទាំងអស់ឲ្យមានគណនេយ្យភាព ប្រសិទ្ធភាព ប្រកបដោយនិរន្តភាព។

ទាក់ទងនឹងការយកកម្រៃខាងលើនេះក្នុងនោះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន មានសង្ឍឹមយ៉ាងមុតមាំថា សាធារណជន នឹងចូលរួមសហការណអនុវត្តន៍ តាមសេចក្ដីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕​

362682564 600353082275690 8241893693685508277 N

អត្ថបទដោយ៖ ឌឿក ស្រីនុត

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia