ពិធីសម្ភោធភោជនីយដ្ឋាន LITTLE SHEEP HOT POT សាខាផ្សារទំនើប Exchange Square
Sopheak PichDECEMBER 31 2022

LITTLE SHEEP HOT POT ជាភោជនីយដ្ឋាន ស៊ុបសាច់ចៀម ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងរសជាតិដ៏សំបូរបែប ដែលមានប្រភពដើមពីតំបន់ភូមិភាគកណ្តាលនៃប្រទេស ម៉ុងហ្គោលី (Mongolia) និងទទួលបានការគាំទ្រយ៉ាងធំធេងអស់រយៈពេល 20 ឆ្នាំកន្លងមកនេះ រួមទាំងបានបើកភោជនីយដ្ឋានលើសពី 300សាខា នៅទូទាំងពិភពលោកជាពិសេសនៅអាស៊ីដូចជា​ មីយ៉ាន់ម៉ា សិង្ហបុរី ជប៉ុន ម៉ុងហ្គោលី និងកម្ពុជាជាដើម ព្រមទាំងទទួលបានពានរង្វាន់ជាច្រើនក្នុងរយៈពេល 20 ឆ្នាំមកនេះ។ មូលហេតុជាច្រើនដែលអាចធ្វើឲ្យ LITTLE SHEEP HOT POT មានភាពល្បីលាញ និងមានការគាំទ្រខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃពីសំណាក់អតិថិជនផ្ទាល់នោះ គឺដោយសារទឹកស៊ុបរបស់គេសម្បូរទៅដោយសារធាតុថ្នាំបំប៉ន គ្រឿងផ្សំដែលមានគុណភាពខ្ពស់បំផុត  ព្រមទាំងមានការផ្គត់ផ្គង់តាមស្តង់ដារច្បាស់លាស់ ដែលជាហេតុធ្វើឲ្យរដ្ឋាភិបាលម៉ុងហ្គោលីប្រគល់សិទ្ធក្នុងការធ្វើសេចក្តីព្រាងពី “ស្តង់ដារនៃគ្រឿងផ្សំស៊ុប” នៅក្នុងឆ្នាំ 2008។ ហាងស៊ុបនេះត្រូវគេទទួលស្គាល់នូវទឹកជ្រលក់ឆ្ងាញ់ និងជាប់មាត់របស់អតិថិជន រួមទាំងសាច់ចៀមដែលមកពីវាលស្មៅរបស់ប្រទេសម៉ុងហ្គោលី និងមានអាយុត្រឹមតែ១៨០ថ្ងៃប៉ុណ្ណោះ ទើបអនុញ្ញាត្តិឱ្យដាក់ចូលទៅក្នុងទឹកស៊ុបរបស់គេ។

Photo 2022 12 31 11 05 47

Photo 2022 12 31 11 05 50

Photo 2022 12 31 11 05 54សព្វថ្ងៃ LITTLE SHEEP HOT POT CAMBODIA មាន៣សាខា នៅទីក្រុងភ្នំពេញ ដែលសាខាទី១ នៅផ្លូវសម្តេចប៉ាន សាខាទី២​ នៅផ្សារទំនើប អ៊ីអនមលសែនសុខ និងសាខាទី៣ នៅ The Park Community Mall បឹងស្នោរ។ដោយមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន នៅនាថ្ងៃទី30 ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះដែល  LITTLE SHEEP HOT POT CAMBODIA ​បានបើកដំណើរការនូវសាខាថ្មីមួយទៀតនៅក្នុងផ្សារទំនើប Exchange Squareជាន់ផ្ទាល់ដី ជាមួយនឹងការរចនាម៉ូតថ្មីបំផុត ស្អាតជាងមុន និងទំនើបជាងមុន រួមទាំងជាសាខាដំបូងគេបង្អស់ដែលមានបម្រើជូននូវអាហារបែបប៊ីប៊ីឃ្យូ និងគ្រឿងសមុទ្រស្រស់ជាច្រើនប្រភេទផងដែរ។ អតិថិជនទាំងអស់អាចទទួលទាននូវស៊ុប និងសាច់អាំងបានក្នុងពេលតែមួយ នឹងរឹតតែពិសេស នៅសាខាថ្មីនេះ យើងក៏មានការផលិតនំខេកប្រចាំហាងផងដែរ ដែលរចនាម៉ូត និងយ៉ាងស្រស់ស្អាត រួមទាំងបន្ទប់ VIP ជាច្រើនជម្រើសសម្រាប់ពិធីខួបកំណើត ឬកម្មវិធីជួបជុំផ្សេងៗ​។ ក្នុងថ្ងៃសម្ភោធសាខាថ្មីនោះផងដែរ LITTLE SHEEP HOT POT CAMBODIA ក៏បានផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៥០%ផងដែរ និងរឹតតែពិសេសក៏មានការបញ្ចុះតម្លៃ ២០% បន្ថែមសម្រាប់ការញាំការ៉េមនៅហាង Häagen Dazs ជូនទៅដល់អតិថិជនដែលបានមកធ្វើការពិសារអាហានៅក្នុងថ្ងៃសម្ភោធថែមទៀត។

Photo 2022 12 31 11 06 00

Photo 2022 12 31 11 06 03កុំភ្លេចអញ្ជើញមកទទួលទាន និងភ្លក្សនូវរសជាតិសាច់ចៀមជាច្រើនជម្រើសរបស់ LITTLE SHEEP HOT POT ដូចជា​ សាច់ចៀមអាំងចង្កាក់  សាច់ចៀមស្រស់ជាមួយទឹកស៊ុបសាច់ចៀម​ជាច្រើនរសជាតិ ព្រមទាំងសាច់ចៀមប៊ីប៊ីឃ្យូ (មានតែនៅសាខា Exchange Square ថ្មីនេះតែមួយគត់)។

ភោជនីយដ្ឋាន LITTLE SHEEP HOT POT សាខា Exchange Square Mall Tel: 095 999 771
ព័ត៌មាន​បន្ថែម​សូមចូល​ទៅ​ផេក Facebook: Little Sheep Hot Pot Cambodia​ ឬ Instagram: @littlesheepcam

Sopheak Pich

អត្ថបទសរុប៖ 707

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia