អ្នកជំនាញអប់រំ លោក ហេង សំភ័ស្ស បង្ហើបថានៅស.វទី២១ ឪពុកម្តាយគួរ ចាក់ពុម្ពឱ្យកូនមានជំនាញ៣នេះ
Ping Chou EngAUGUST 23 20231 K views

ឪពុកម្តាយគ្រប់គ្នាតែង យកកែវភ្នែក បេះដូង ថ្លើមប្រម៉ាត់របស់ពួកគាត់យកទៅដាក់សាលាដើម្បីទទួលបានការអប់រំ។ ប៉ុន្តែក្រៅពីរុញកូនយកទៅដាក់សាលា​ដើម្បីទៅរៀនចំណេះដឹង ហើយចូរកុំភ្លេចនូវទំនួលខុសត្រូវលើការអប់រំ ផ្នែកផ្នត់គំនិត អត្តចរិត និងការរស់នៅដល់ពួកគាត់ផង។

368149868 277999301638089 6896130236216786262 N

ទាក់ទិននឹងប្រធានបទនេះដែរ លោក ហេង សំភ័ស្ស អ្នកជំនាញអប់រំមានបទពិសោធន៍ជាង១០ឆ្នាំបានឱ្យដឹងថាមាតាបិតាផ្តល់ឱ្យកូនរៀននូវជំនាញស្នូល ជំនាញចាំបាច់ ជំនាញអាចរកលុយបានហើយ នាសតវត្សទី២១នេះ ក៏គួរចាក់ពុម្ពឱ្យកូនមានជំនាញ៣នេះបន្ថែមទៀតដែរ ទើបអនាគតកូនកាន់តែរឹងមាំ ក្លាហាន ហ្មត់ចត់ និងមានទំនួលខុសត្រូវខ្ពស់៖

Photo 2022 09 21 19 22 59

១. ជំនាញដោះស្រាយបញ្ហា

មហាសេដ្ឋីភាគច្រើន អាចក្លាយជាអ្នកមាន មានគេគោរពស្រឡាញ់ច្រើនដោយសារពួកគាត់អាចដោះស្រាយបញ្ហា​មនុស្សបាន។ យ៉ាងណាមិញ លោក  ហេង សំភ័ស្ស​ ដែលជានាយកសាលារៀនអេម៉ាញ៉ូអែល (Emmanuel Community School) បានឱ្យដឹងថា កុមារគួរតែទទួលបានការអប់រំគំនិតឱ្យមានភាពក្លាហានក្នុងការដោះស្រាយបញ្ហានានា នៅក្នុងជីវិតដោយចាប់ផ្តើមអប់រំគាត់លើជំនាញនេះតាំងពីតូចទៅ។​

368511990 723837142901706 4868773814483233296 N

នៅពេលដែលយើងព្យាយាមបណ្តុះជំនាញនេះដល់គាត់ ពួកគាត់ធំឡើងគាត់នឹងមិនភ្ញាក់ផ្អើលទេ ថាជីវិតនឹងជួបការលំបាក ដែលត្រូវចេះដោះស្រាយ និងមិនរុញឱ្យអ្នកដទៃទេ គឺត្រូវរស់នៅពឹងលើដៃទាំងពីររបស់ខ្លួនឯង។

ត្រង់ចំណុចនេះ ដំណាក់កាលដែលអាចបណ្តុះផ្នត់គំនិតឱ្យកុមារឬកូនតូចរបស់យើង ឱ្យចេះប្រឈមមុខដោះស្រាយបញ្ហា និងក្លាយជាមនុស្សពូកែនាពេលអនាគតនោះគឺវាផ្តើមចេញពីទម្លាប់តូចតាចបំផុត ដូចជាឱ្យគាត់ស្វែងរកមធ្យាបាយ ដោះស្រាយបញ្ហាចំពោះមុខភ្លាមៗតាមដែលអាចធ្វើបាន ឧទារហណ៍ថា​ បើគាត់ធ្វើឱ្យកំពប់ទឹកឬបែកកែវ តើគាត់គួរធ្វើបែបណា? ដោះស្រាយយ៉ាងម៉េច ធ្វើអ្វីបានខ្លះ?

Photo 2023 08 23 18 58 34

២. មានទម្លាប់ចេះរស់នៅឱ្យល្អ

នៅក្នុងសាលា ECS របស់នាយកវ័យក្មេងរូបនេះគឺមានកម្មវិធីសិក្សាមួយប្រភេទ ដែលបណ្តុះកុមារតាំងពីមេត្តយ្យសិក្សាឱ្យមានទម្លាប់ល្អ ចេះបន្សំាខ្លួន និងមានវិន័យ ហើយកម្មវិធីនេះនឹងអប់រំឱ្យកុមារមានទម្លាប់ដែលបុគ្គលឆ្នើមមាន។

367523678 619256236941103 4300636001290816502 N

ដូច្នេះមាតាបិតាអាចបណ្តុះគំនិតឱ្យកូនមានទម្លាប់រស់នៅល្អៗ ដោយចាប់ផ្តើមពីការងារតូចៗក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដូចជាទម្លាប់ឱ្យគាត់ទទួលទានបាយហើយចេះជួយលាងចាន​ ឬអានសៀវភៅជាប្រចាំ ហើយពន្យល់គាត់អំពីផលអ្វីខ្លះដែលអាចជះឥទ្ធិពលឱ្យគាត់ ប្រសិនបើគាត់មានទម្លាប់រស់នៅល្អបែបហ្នឹង ចេះជួយទុក្ខធុរៈ ចេះអានសៀវភៅ ហើយយើងគួរតែបង្ហាញផ្លូវថាគាត់គួរតែសម្រេចវាបែបណាជាដើម។

Photo 2023 08 23 18 59 16

៣. មានវិន័យផ្ទាល់ខ្លួន

លោក Brain Tracy ដែលជាអ្នកនិពន្ធដ៏ល្បីឈ្មោះម្នាក់បានឱ្យដឹងថា វិន័យគឺជាស្ពានមាសចម្លងធ្វើឱ្យគោលដៅក្នុងជីវិត។ ជាក់ស្តែងនាយកសាលា ECS រូបនេះក៏បានលើកឡើងថាតាមរយៈបាវចនាសាលារបស់លោកទាំង៣ មានដូចជា គុណភាព វិន័យ គុណតម្លៃ ដែលជាកត្តាធ្វើឱ្យលោកមានគោលដៅអប់រំក្មេងៗឱ្យរស់នៅនិងប្រកបសកម្មភាពផ្សេងៗយ៉ាងមានវិន័យ ជាពិសេសវិន័យលើខ្លួន។

367619586 851332292671474 8636836690811739531 N

ដូច្នេះហើយក្រៅតែអំពីចំណេះដឹងដែលឪពុកម្តាយ អាចផ្តល់ឱ្យកូនបាន កុំភ្លេចចាក់ពុម្ពផ្នត់គំនិតឱ្យកូនមានវិន័យ ដូចជាបង្រៀនឱ្យកូនមាន ទំនួលខុសត្រូវចំពោះការងារជាដើម ហើយបើកូនគ្មានទំនួលខុសត្រូវទេ វាអាចនាំឱ្យកូនជាមនុស្សយ៉ាងម៉េច បាត់បង់អ្វីខ្លះបើកូនមិនធ្វើវា។  

គូរជម្រាបផងដែរថា លោក ហេង សំភ័ស្ស គឺជានាយកសាលា Emmanuel Community School ដែលជាគ្រឹះស្ថានសិក្សា បណ្តុះកុមារឱ្យមានគុណភាពសិក្សាអប់រំខ្ពស់ តែតម្លៃសិក្សាសមរម្យ  ដែលអ្នកដឹកនាំរូបនេះដឹកនាំដោយឈរលើចក្ខុវិស័យចង់ឃើញកុមារមានភាពជាអ្នកដឹកនាំ មានគោលដៅ ស្វែងរកគុណតម្លៃ នៅក្នុងខ្លួនតាំងពីតូចក្រូចឆ្មារ៕

សម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចចូលទៅកាន់គេហទំព័រ៖ Emmanuel Community School-ECS

364710570 882415453415224 5223825101133464429 N

368391918 995502478434124 2825936057122124447 N

367717502 678901407074375 1077679305039022526 N

368306469 172785545835772 1052717296086966480 N

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia