ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រថយន្ត Tesla ត្រូវបានរងការបំផ្លិចបំផ្លាញយ៉ាងដំណំតាមទីសាធារណៈ ការ៉ាសលក់ឡាន, Show Room និងបណ្តាញសាកថ្ម Supercharger របស់ក្រុមហ៊ុន ពីសំណាក់ក្រុមអ្នកស្អប់លោក Elon Musk។ នេះបើយោងតាម TESLARATI ចុះនាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។
ឆ្លើយតបទៅនឹងការបំផ្លាញខាងលើ ក្នុងកិច្ចប្រជុំ All-Hands របស់ក្រុមហ៊ុន Tesla ដែលបានផ្សាយផ្ទាល់តាមបណ្តាញសង្គម X មហាសេដ្ឋី Elon Musk បានលើកឡើងយ៉ាងដូច្នេះថា៖ «វាជាអាកប្បកិរិយាឆ្គួតឡប់! ឈប់ឆ្គួតទៅ។ គ្រប់ពេលដែលខ្ញុំមើលទូរទស្សន៍គឺឃើញតែរថយន្ត Tesla ឆេះ។ តើមានរឿងអ្វីកើតឡើង?»។ លោកបានបន្តទៀតថា៖ «សូមស្តាប់ណា មិនចាំបាច់ត្រូវទិញផលិតផលរបស់យើងទេ ប៉ុន្តែអ្នកក៏មិនចាំបាច់ដុតបំផ្លាញវាទាំងអស់ដែរ។ វាមិនសមហេតុផលទាល់តែសោះ»។
យ៉ាងណាមិញ មនុស្សជាច្រើនដែលស្អប់ Tesla បានបន្តប្រើអំពើហឹង្សាទៅលើក្រុមហ៊ុន និងម្ចាស់រថយន្ត។ ក្នុងនោះពាក្យស្លោក “កុំទិញ Tesla” ត្រូវបានគេប្រើស្រែកហ៊ោកញ្ជ្រៀវនៅតាមទីកន្លែងសាធារណៈនានា ដូចជាទីក្រុងប៊ែរឡាំង និងវេលស៍ជាដើម។ ខណៈក្រុមហ៊ុន Tesla ក៏ទទួលបានជំនួយពីរដ្ឋាភិបាលផងដែរ។ ភ្នាក់ងារ FBI បានបង្កើតក្រុមការងារពិសេសដើម្បីស៊ើបអង្កេតករណីសកម្មភាពបំផ្លាញ និងអំពើហឹង្សាទៅលើរថយន្ត Tesla។ ចំណែកឯប្រធានាធិបតី Donald Trump ក៏បានប្រកាសថា ការវាយប្រហារទៅលើ Tesla កំពុងត្រូវបានចាត់ទុកជាអំពើភេរវកម្មក្នុងស្រុក៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook