មួយរយៈចុងក្រោយនេះសេដ្ឋកិច្ចពិភពលោកមានការវិលថយក្រោយ និងបានធ្វើឱ្យផលប៉ះពាល់ជាច្រើនដល់ក្រុមហ៊ុនតូចធំនៅលើពិភពលោក។ ក្នុងនោះក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនខាតយក្សមួយក៏បានខាតលុយអស់ជាច្រើនក្នុងឆ្នាំ២០២២ នេះប្រមាណជាង ៦៥.៦ ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Standard។
ក្នុងនោះផងដែរមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បានផ្តល់ដំបូន្មានដល់ស្ថាបនិក Amazon លោក Jeff Bezos ថាចូលរួមពិធីជប់លៀងឱ្យតិចជាងមុន ហើយធ្វើការបន្ថែមទៀតប្រសិនបើគាត់ចង់រកស៊ីលែងខាតហើយអាចឱ្យក្រុមហ៊ុនអវកាសរបស់គាត់អាចឡើងទៅទីអវកាសបាន។ ក្រោយក្រុមហ៊ុនអវកាស Blue Origin របស់ក្រុមហ៊ុនលោក Bezos បានពន្យារពេលជើងហោះហើរទេសចរណ៍ជាលើកទីប្រាំទៅកាន់ទីអវកាសដែលដើមឡើយមាន បំណងហោះហើរនៅថ្ងៃទី ២០ ខែឧសភាកន្លងទៅ។
ជាមួយគ្នានេះដែរយោងតាមរបាយការណ៍បានបង្ហាញថា ក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២២នេះ ទ្រព្យសម្បត្តិសុទ្ធរបស់ Bezos ក៏បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងនៅឆ្នាំនេះផងដែរ ដោយបានធ្លាក់ចុះចំនួន ៦៤.៦ ពាន់លានដុល្លារ ។
ដោយឡែក Elon Musk កំពុងបន្តរក្សាតំណែងនៅក្នុងតារាង បុរសមានជាងគេបំផុតលើពិភពលោកនឹងបានណែនាំលោក Jeff Bezos តាមរយៈគណនី Twitter ថាប្រសិនបើស្ថាបនិក Amazon រូបនេះកាត់បន្ថយការជប់លៀងសប្បាយខ្លះបាននោះលោករកស៊ីមិនខាតនោះទេ៕
អត្ថបទដោយ៖ ពីង ជូអេង