មហាសេដ្ឋី Elon Musk លេងសើចច្រើន ដូចមនុស្សទំនេរ! ចុះហេតុអ្វីបានជាកូនចៅនៅស្តាប់គាត់?
ឡុង វឌ្ឍនៈAUGUST 22 2022269 views

ប្រសិនបើអ្នកមិនធ្លាប់ស្គាល់មហាសេដ្ឋីលេខ១ Elon Musk ដែលជាស្ថាបនិកក្រុមហ៊ុនយក្សធំៗ និងប្លែកៗដូចជា Tesla & SpaceX អ្នកអាចនឹងវាយតម្លៃថាលោកជាមនុស្សដែលមិនសូវមានអ្វីអស្ចារ្យក៏ថាបាន ព្រោះអត្តចរិតលេងសើចច្រើនរបស់លោក។

ប៉ុន្តែលោកគឺជាមនុស្សដែលពិសេសអស្ចារ្យលើសពីមនុស្សធម្មតាខ្លាំងមែនទែន រហូតត្រូវបានមនុស្សមួយចំនួន ថាលោកមិនមែនជាមនុស្សធម្មតានោះទេ លោកជាមនុស្សភពក្រៅ ឬអេលៀនទៅវិញ។ ទន្ទឹមនឹងនេះដែរ ក៏មានមនុស្សមួយចំនួនឆ្ងល់ថា បើមហាសេដ្ឋី Elon Musk លេងសើចច្រើន ដូចមនុស្សទំនេរ! ចុះហេតុអ្វីបានជាកូនចៅនៅស្តាប់គាត់?

១. លេងសើចច្រើន តែលទ្ធផលក៏ច្រើន

ថ្វីត្បិតតែលោកជាមនុស្សលេងសើចច្រើនក៏ពិតមែន ប៉ុន្តែលោកក៏មិនមែនជាមនុស្សមិនបានការ ដឹកនាំកិច្ចការងារគ្មានលទ្ធផលនោះដែរ។ លោកលេងសើចច្រើនតាមកាលៈទេសៈមួយចំនួន តែក៏ជាមនុស្សខំធ្វើការខ្លាំងលើសមនុស្សធម្មតា រហូតអាចបង្កើតលទ្ធផលអស្ចារ្យ ដែលមនុស្សធម្មតាភាពច្រើនមិនអាចធ្វើបានដូចលោកផងដែរ។ លទ្ធផលការងារនេះហើយ ដែលធ្វើឱ្យបុគ្គលិក គោរពកោតសរសើរលោករហូតមក។

២. លេងសើចតាមពេល តែកុំលេងសើចលើការងារ

សម្រាប់មហាសេដ្ឋីរូបនេះ ការងារគឺមិនអាចលេងសើចច្រើននោះទេ ជាពិសេសនៅគ្រាដែលមានវិបត្តិសេដ្ឋកិច្ចដូចពេលបច្ចុប្បន្ននេះតែម្ដង។ លោកធ្លាប់បានព្រលយសារក្រើនរំលឹកដល់បុគ្គលិកមួយចំនួន ដែលបន្តធ្វើការងារពីចម្ងាយ មិនបានមកធ្វើការនៅការិយាល័យ ក្រោយពេលដែលការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បានធូរស្បើយថា “ចង់ត្រឡប់មកធ្វើការនៅការិយាល័យ ឬចង់លាឈប់ពីការងារ” ដែលនេះជាជម្រើសដែលលោកបានផ្ដល់ទៅដល់បុគ្គលិកខ្លួន។ គ្រាលំបាកបំផុត មានតែការខំប្រឹងឱ្យខ្លាំង ធ្វើការងារទ្វេដង ទើបអាចចម្លងក្រុមហ៊ុនឱ្យរស់ឆ្លងគ្រាមានវិបត្តិបាន។ រាល់បុគ្គលិកទាំងអស់​​អាចលេងសើចតាមពេល តែកុំលេងសើចលើការងារ ខ្លាំងពេក។

ជារួមមកវិញ ក្នុងការដឹកនាំ គឺមិនអាចផ្គាប់ចិត្តមនុស្សគ្រប់រូបឱ្យស្រលាញ់ចូលចិត្តលើខ្លួនទាំងអស់នោះទេ ប្រៀបបីដូចជាគេនិយាយថា ប្រសិនបើខ្លួនជាមេដឹកនាំ តែចង់ធ្វើឱ្យមនុស្សគ្រប់រូបសប្បាយចិត្តជាមួយការដឹកនាំខ្លួន គួរតែលាឈប់ទៅធ្វើជាអ្នកលក់ការ៉េមវិញទៅ មិនបាច់ធ្វើជាអ្នកដឹកនាំគេទេ ព្រោះអ្នកដឹកនាំគេ ជៀសមិនផុតពីគេអន់ចិត្តជាមួយលើរឿងមួយចំនួននោះទេ។ ទន្ទឹមនឹងនេះដែរ ប្រសិនបើអ្នកជាមេដឹកនាំ ដែលមានអត្តចរិតលេងសើចច្រើន គប្បីត្រូវធ្វើជាមេដឹកនាំដែលមានចរិតលក្ខណៈ ២យ៉ាងនេះគឺ៖ ១. លេងសើចច្រើន តែលទ្ធផលក៏ច្រើន និងទី២. លេងសើចតាមពេល តែកុំលេងសើចលើការងារ ៕

 អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)

តេឡេក្រាម៖ 096 351 7713 

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia