ខ្លាំងដៃ! ទិញបានTwitter តម្លៃ៤៤ពាន់លាន$ភ្លាម Elon Musk ទាត់បុគ្គលិកកំពូល២នាក់ចេញភ្លែត
ឡុង វឌ្ឍនៈOCTOBER 28 2022257 views

ក្រោយក្លាយជាម្ចាស់កម្មសិទ្ធបណ្ដាញសង្គម Twitter មហាសេដ្ឋីលេខ១ Elon Musk បានធ្វើកំណែទម្រង់ជាច្រើននៅក្នុងក្រុមហ៊ុននេះ រហូតឈានដល់ការផ្លាស់ប្ដូររចនាសម្ព័ន្ធ ក្បាលម៉ាស៊ីនដឹងនាំក្រុមហ៊ុននេះថ្មីផងដែរ។

ជាក់ស្ដែង បើយោងតាម CNN សេដ្ឋីរូបនេះបានសម្រេចចិត្តផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំសំខាន់ៗ ចំនួន២រូបចេញផងដែររួមមានលោក Parag Agrawal ដែលត្រូវជានាយកប្រតិបត្តិ និងលោក Ned Segal ដែលជាប្រធានផ្នែកហិរញ្ញវត្ថុ។

ចំពោះមូលហេតុសម្រេចចិត្តផ្លាស់ប្ដូរនេះ មិនត្រូវបានលោកបង្ហើបឱ្យដឹងជាផ្លូវការនៅឡើយ ប៉ុន្តែលោកធ្លាប់មានប្រសាសន៍ចង់ធ្វើកំណែទម្រង់បណ្ដាញសង្គមនេះឱ្យកាន់តែមានភាពល្អប្រសើរឡើង។ Musk បាននិយាយថា គាត់គ្រោងនឹងគិតឡើងវិញនូវគោលនយោបាយសម្របសម្រួលមាតិការបស់ Twitter ក្នុងការផ្តល់វិធីសាស្រ្តអតិបរមាបន្ថែមទៀតចំពោះ "ការបញ្ចេញមតិដោយសេរី" ។ មហាសេដ្ឋីរូបនេះក៏បាននិយាយថាគាត់មិនយល់ស្របនឹងការអនុវត្តការហាមប្រាមជាអចិន្ត្រៃយ៍របស់ Twitter សម្រាប់អ្នកដែលបំពានច្បាប់របស់ខ្លួនម្តងហើយម្តងទៀតនោះទេ។

ទន្ទឹមនឹងការចង់កែប្រែបណ្ដាញសង្គមនេះឱ្យក្លាយជាកន្លែងបញ្ចេញមតិដោយសេរី តែលោកក៏មិនចង់ឱ្យអ្នកដែលបញ្ចេញមតិលើបណ្ដាញសង្គមនេះ តែលើរឿងឥតប្រយោជន៍ ឬមិនមានសារសំខាន់នោះដែរ។

គួរជម្រាបផងដែរថា នាពេលកន្លងមក សេដ្ឋីរូបនេះក៏ធ្លាប់បានលើកឡើងថា ការទិញយកបណ្ដាញសង្គមមួយនេះ គឺមិនបានធ្វើដើម្បីផ្តោតលើការរកលុយនោះទេ ប៉ុន្តែគឺដើម្បីធ្វើឱ្យបណ្ដាញសង្គមនេះក្លាយជាទីកន្លែងបញ្ចេញមតិជាសាធារណៈដ៏គួរឱ្យទុកចិត្តបំផុតមួយ ដែលមានសារៈសំខាន់បំផុតមួយសម្រាប់មនុស្សជាតិ៕

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia