ធ្វើការឲ្យគេតែក្លាយជាសេដ្ឋីពាន់លា.ន$! នេះជាប្រភពចំណូលធំៗដែលធ្វើឲ្យមេ Apple លោក Tim Cook មានទ្រព្យជាង២ពាន់លា.ន$
Toeuy HongSEPTEMBER 11 2024137 views

 បងប្អូនច្បាស់ជាស្គាល់ហើយលោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក។ លោក Tim Cook បានឡើងតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននៅឆ្នាំ២០១១បន្ទាប់ពីលោក Steve Jobs ស្ថាបនិកក្រុមហ៊ុន Apple បានស្លាប់ទៅ។

 

ថ្វីត្បិតតែលោក Tim Cook ជាអ្នកធ្វើការឲ្យគេពិតមែនតែលោកគឺជាមនុស្សម្នាក់ដែលអាចកសាងទ្រព្យសម្បត្តិរហូតមានទ្រព្យប្រមាណជា២.២ពាន់លានដុល្លារ។ ខាងក្រោមនេះគឺប្រភពចំណូលដែលធ្វើឲ្យលោកTim Cook អាចក្លាយទ្រព្យសម្បត្តិដល់ទៅជាង២ពាន់លានដុល្លារ។

 

. ប្រភពនៃទ្រព្យ៖  លោកមានប្រាក់ខែនៅក្រុមហ៊ុនAppleដោយទទួលបានប្រាក់ខែប្រមាណជាង៣លានដុល្លារក្នុងមួយឆ្នាំ។ លើសពីនេះលោកក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុនApple ផងដែរដោយតម្លៃភាគហ៊ុនរបស់គាត់មានតម្លៃរាប់លានដុល្លារ។

 

. ប្រាក់លើកទឹកចិត្ត៖ ក្រុមហ៊ុនApple តែងតែផ្ដល់ប្រាក់លើកទឹកចិត្តដល់នាយកប្រតិបត្តិនៅពេលដែលនាយកប្រតិបត្តិធ្វើការបានល្អឲ្យក្រុមហ៊ុនរីកចម្រើន។ ជាក់ស្ដែងកាលពីឆ្នាំ២០២២លោក Tim Cook ទទួលបានប្រាក់លើកទឹកចិត្តជិត១០០លានដុល្លារ។

 

. អចលនទ្រព្យ៖ លោក Tim Cook ក៏ជាមនុស្សម្នាក់ដែលចូលចិត្តវិនិយោគលើអចលនទ្រព្យផងដែរ។ លោកមានអចលនទ្រព្យដែលមានតម្លៃរាប់លានដុល្លារនៅក្នុងរដ្ឋកាលីហ្វញ៉ានិង Wyoming។

 

. វិនិយោគក្នុងអាជីវកម្ម៖ លោកក៏ជាអ្នកវិនិយោគក្នុងអាជីវកម្មផងដែរ ជាពិសេសដឹកនាំទៅលើគំនិតផ្ដួចផ្ដើមនៃការច្នៃប្រឌិតសម្រាប់ iPhone, Apple Watch, AR/VR និង Apple Vision Pro ដែលធ្វើឲ្យលោកមានភាគហ៊ុននៅក្នុងក្រុមហ៊ុនApple តម្លៃរាប់លានដុល្លារ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia