មហាសេដ្ឋីលេខ១ Elon Musk ប្រកាសមិនចែកភាគហ៊ុនឲ្យកូនសម្បី ១ហ៊ុន បើកូនៗគ្មានរបស់ ២នេះក្នុងខ្លួន
Kan DaraAUGUST 19 2025580 views

មហាសេដ្ឋីលេខ១ លើលោក Elon Musk ប្រកាសមិនចែកភាគហ៊ុនក្រុមហ៊ុនកំពូលៗឲ្យកូនទាំង ១០ របស់ខ្លួនឡើយ ប្រសិនបើពួកគេគ្មានលក្ខណៈពិសេស ២ ដែលលោកចង់បាន។ នេះបើយោងតាមការឲ្យដឹងពី Yahoo Finance

 

ចំពោះលក្ខណៈសម្បត្តិធំៗចំនួន២យ៉ាងនោះគឺ៖ មានចំណង់ចំណូលចិត្តងុបងល់ជាមួយនឹងអាជីវកម្មណាមួយ ហើយគាត់ជាមនុស្សដែលមានសមត្ថភាពពិតៗអាចគ្រប់គ្រងអាជីវកម្មឱ្យរីកចម្រើនទៅមុខ ទើបគាត់អាចមានឱកាសទទួលបានចំណែកភាគហ៊ុនពី Elon Musk។ ផ្ទុយទៅវិញបើសិនជាមិនមាន លក្ខណៈសម្បត្តិ២នេះ កូន Elon Musk ១០នាក់ នឹងគ្មានបានចំណែកក្រុមហ៊ុនសូម្បី១ហ៊ុន។

 

យ៉ាងណាមិញ លោកបានបញ្ជាក់ថា ខ្លួនធ្វើបែបនេះព្រោះចង់ឲ្យក្រុមហ៊ុនត្រូវបានគ្រប់គ្រងដោយមនុស្សដែលមានសមត្ថភាពបំផុត ដោយមិនគិតពីទំនាក់ទំនងគ្រួសារ។ លោក​ជឿជាក់​ថា​នេះ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ធានា​ថា​ក្រុមហ៊ុន​របស់​លោក​បន្ត​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត។

 

គួរជម្រាបផងដែរថា មហាសេដ្ឋី Elon Musk ជឿជាក់ថា ការចែកទ្រព្យ ចែកហ៊ុនឱ្យកូនដោយស្រួលៗ វាជាកំហុសដ៏ធំមួយ ហើយវាជារឿងសំខាន់សម្រាប់កូនៗ ក្នុងការរកចំណូលផ្ទាល់ខ្លួនក្នុងជីវិតហើយពួកគេមិនគួរត្រូវបាន ប្រគល់ទ្រព្យសម្បត្តិដោយគ្រាន់តែពួកគេកើតក្នុងគ្រួសារអ្នកមានស្រាប់នោះទេ

 

 អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia