សេដ្ឋីអវកាសប្រែហើយ! ព្រោះបញ្ហាធំ១នេះ Elon Musk ប្ដូរទម្លាប់ឈប់គេងយប់តិចម៉ោងទៀតហើយ
ឡុង វឌ្ឍនៈMAY 19 20236.8 K views

មនុស្សធម្មតាធ្វើការប្រហែលជា ៤០ម៉ោងប៉ុណ្ណោះក្នុង១សប្ដាហ៍ ប៉ុន្តែសម្រាប់មហាសេដ្ឋីលេខ ១ Elon Musk វិញ លោកធ្វើការស្មើនឹងមនុស្ស៣នាក់ឯនោះ ពោលគឺលោកធ្វើការជាមធ្យមខ្ទង់ ១២០ម៉ោងក្នុង១សប្ដាហ៍។ ទម្លាប់ធ្វើការធ្វើការខ្លាំងដូចជាម៉ាស៊ីននេះហើយ បានធ្វើឱ្យក្រុមហ៊ុនភាគច្រើនដែលលោកបង្កើត តែងតែទទួលបាននូវភាពជោគជ័យមហិមា និងពិបាកឱ្យដៃគូប្រជែងយកឈ្នះបំផុត។

ថ្វីត្បិតតែសល់ទ្រព្យមហាសាល ទោះចាយ៣ជំនាន់ទៀតក៏មិនអស់ក៏ដោយ ប៉ុន្តែលោកគឺពិតជាមានទម្លាប់គេងនិងធ្វើការគួរឱ្យខ្លាចបំផុតផងដែរ។ ជាក់ស្ដែងលោកបានបំប្លែងអូហ្វីសធ្វើការរបស់លោក ជាកន្លែងសម្រាប់គេង ហើយខ្លះទៀត លោកគេងនៅលើកម្រាលព្រំ តាមរោងចក្រដែលលោកធ្វើការក៏មាន។ មានថ្ងៃខ្លះ គាត់ធ្វើការតាំងតែពីពេលយប់ រហូតដល់ម៉ោង៤ព្រឹកក៏មានដែរ។

លោកធ្លាប់និយាយថា៖ «ថ្ងៃខ្លះខ្ញុំធ្វើការដល់ទៅ២២ម៉ោងក្នុង១ថ្ងៃ ហើយខ្ញុំនឹងត្រឡប់ទៅធ្វើការភ្លាមៗបើទោះបីជាម៉ោង៣ព្រឹក ឬថ្ងៃអាទិត្យក៏ដោយ ឱ្យតែមានបញ្ហាប្រឈមណាមួយទាមទារឱ្យខ្ញុំត្រូវដោះស្រាយជាបន្ទាន់ រហូតដល់ពេលខ្លះ គេងក្នុងរោងចក្រតែម្ដងក៏មាន»។

ថ្វីត្បិតតែសេដ្ឋីរូបនេះ ជាមនុស្សដែលឱ្យតម្លៃលើការងារលើសពីសុខភាពខ្លួនក៏ដោយ ប៉ុន្តែពេលនេះលោកនឹងសម្រេចចិត្តផ្លាស់ប្ដូរទម្លាប់ឈប់គេងយប់តិចម៉ោងដូចមុនទៀតហើយ ដោយជំនួសមកវិញគឺគេងឱ្យគ្រប់ ៦ម៉ោងក្នុង១យប់។ ចំពោះមូលហេតុដែលធ្វើឱ្យលោកសម្រេចចិត្តចិត្តឱ្យតម្លៃលើការគេងច្រើនជាងមុន ព្រោះដោយសារលោកមានបញ្ហាសុខភាព ជាពិសេសគឺសមត្ថភាពខួរក្បាលថយចុះ ព្រោះលោកថាការគេងតិចម៉ោងបានធ្វើឱ្យខួរក្បាលរបស់លោកមានអារម្មណ៍ឈឺចាប់បំផុត។

Musk បាននិយាយថា៖ «ខ្ញុំបានព្យាយាមគេងតិច ព្រោះគិតថាទោះបីជាខ្ញុំភ្ញាក់ពីគេងច្រើនម៉ោងក៏ដោយ ក៏ខ្ញុំធ្វើការងារបានតិចដែរ”។ ផ្ទុយទៅវិញកម្រិតនៃការឈឺចាប់ខួរក្បាលគឺអាក្រក់ ប្រសិនបើខ្ញុំគេងតិចជាងប្រាំមួយម៉ោងក្នុងមួយយប់»។

គួរបញ្ជាក់ថា ទាក់ទងនឹងការគេង បរិមាណនៃការគេងដែលល្អ គឺប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ប៉ុន្តែសម្រាប់មនុស្សពេញវ័យភាគច្រើនដែលមានអាយុចន្លោះពី ១៨ ទៅ ៦០ឆ្នាំ គួរតែគេងយ៉ាងហោចណាស់ ៧ម៉ោងក្នុងមួយយប់ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ ព្រោះការ​គេង​មិន​លក់​មាន​ទំនាក់ទំនង​ទៅ​នឹង​ជំងឺ​បេះដូង ជំងឺ​តម្រងនោម ជំងឺ​លើស​ឈាម ទឹកនោមផ្អែម ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ធាត់ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត​។ ដូច្នេះទោះបីជាអ្នករវល់ការងារខ្លាំងយ៉ាងណា សូមកុំភ្លេចថែរក្សាសុខភាពឱ្យបានល្អទាំងការហូបចុក ការគេង និងកុំភ្លេចហាត់ប្រាណឱ្យបានញឹកញាប់ផងដែរ៕

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia