ចាប់ពីថ្ងៃទី ២៧នេះរហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៣ អគ្គិសនីកម្ពុជា (EDC) នឹងធ្វើការជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅតំបន់មួយចំនួនក្នុងខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ ខណ្ឌបឹងកេង ខណ្ឌទួលគោក ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល។ យ៉ាងណាមិញការរុះរើងនេះនឹងធ្វើការផ្គត់ផ្គង់អគ្គិសនីមានភាពរអាក់រអួលផងដែរ។ យោងតាមសេចក្ដីជូនដំណឹងរបស់ EDC កាលពីថ្ងៃទី២៦ ខែមេសា ដំណើរការជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី នឹងអនុវត្ដទៅតាមពេលវេលា និងទីតាំងដូចខាងក្រោម៖
១. នៅថ្ងៃទី២៧ ខែមេសា ចន្លោះម៉ោង ៨ ដល់ម៉ោង ១៦
២. ថ្ងៃទី២៨ ខែមេសា ចន្លោះម៉ោង ៨ ដល់ម៉ោង ១៣
- ខណ្ឌបឹងកេងកង ៖ នៅតំបន់ភ្លើងលេខ ប.ត509 , ប.ត 509A ស្ថិតនៅក្នុងសង្កាត់ទន្លេបាបឹងកេងកងទី១ (សាខាចាក់អង្រែក្រោម)។
- ខណ្ឌទួលគោក ៖ តំបន់ភ្លើងលេខ P731,P3830 ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ (សាខាវត្តភ្នំ)
- ខណ្ឌដង្កោ ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ព្រៃស សង្កាត់ដង្កោ សង្កាត់ជើងឯក (សាខាទួលពង្រ)
- ខណ្ឌពោធិ៍សែនជ័យ ៖ តំបន់ភ្លើងមួយចំនួននៅក្នុងសង្កាត់សំរោងក្រោម សង្កាត់ត្រពាំងក្រសាំង (សាខាអូរដឹម)
- ខណ្ឌកំបូល ៖តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅសង្កាត់ស្នារ សង្កាត់កំបូល (សាខាអូរដឹម)
៣.ថ្ងៃទី ២៩ ខែ មេសា ចន្លោះម៉ោង ៨ដល់ម៉ោង ១៣
- ខណ្ឌសែនសុខ ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់ទឹកថ្លាសង្កាត់គោកឃ្លាង (សាខាអូរបែកក្អម និង សាខាអូរដឹម)
- ខណ្ឌពោធិ័សែនជ័យ ៖ តំបន់ភ្លើងដែលស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ (សាខាទួលពង្រ)
- ខណ្ឌដង្កោ ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ព្រៃស សង្កាត់ដង្កោ (សាខាទួលពង្រ)។
៤.ថ្ងៃទី ៣០ ខែ មេសា ចន្លោះម៉ោង ៨ ដល់ម៉ោង ១៦
- ខណ្ឌព្រែកព្នៅ ៖ តំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅក្នុងសង្កាត់គោករកា (សាខាអូដឹម)
អាស្រ័យហេតុនេះសម្រាប់បងប្អូនអាជីវកម្មដែលរស់នៅតាមខណ្ឌដែលបានរៀបរាប់ខាងលើសូមជ្រាបជាដំណឹង និងសូមអនុគ្រោះចំពោះភាពរអាក់រអួលក្នុងរយៈពេលខ្លីនេះផងដែរ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង