រអាក់រអួលភ្លើង ៤ថ្ងៃ! ចាប់ពីស្អែកទៅខណ្ឌចំនួន ៨ នៅភ្នំពេញ នឹងមានការរអាក់រអួលភ្លើង
ធី ស្រីល័ក្ខMAY 17 20231.1 K views

ចាប់ពីថ្ងៃទី ១៨ នេះរហូតដល់ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០២៣ អគ្គិសនីកម្ពុជា (EDC) នឹងធ្វើការជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅតំបន់មួយចំនួនក្នុង ខណ្ឌដូនពេញ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌកំបូល ខណ្ឌដង្កោ ខណ្ឌឫស្សីកែវ និងខណ្ឌច្បារអំពៅ យ៉ាងណាមិញការរុះរើងនេះនឹងធ្វើការផ្គត់ផ្គង់អគ្គិសនីមានភាពរអាក់រអួលផងដែរ។ យោងតាមសេចក្ដីជូនដំណឹងរបស់ EDC កាលពីថ្ងៃទី១៦ ខែ ឧសភា ដំណើរការជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី នឹងអនុវត្ដទៅតាមពេលវេលា និងទីតាំងដូចខាងក្រោម៖

១.នៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៣ ក្នុងចន្លោះម៉ោង៨ដល់ម៉ោង៤រសៀល

  • ខណ្ឌដូនពេញ ៖ តំបន់ភ្លើងលេខ ប.ត 015, OP027 ស្ថិតនៅក្នុងសង្កាត់ស្រះចក (សាខាវត្តភ្នំ)
  • ខណ្ឌសែនសុខ ៖ តំបន់ភ្លើងលេខ P4211 រួមទាំងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លា សង្កាត់ភ្នំពេញថ្មី សង្កាត់គោកឃ្លាង (សាខាអូរបែកក្អម និង សាខាអូដឹម)
  • ខណ្ឌពោធិ៍សែនជ័យ ៖ តំបន់ភ្លើងលេខ P1621 ស្ថិតនៅក្នុងសង្កាត់ត្រពាំងក្រសាំង (សាខាអូដឹម)
  • ខណ្ឌដង្កោ ៖ តំបន់ភ្លើងលេខ P3456 រួមទាំងតំបន់ភ្លើងមួយចំនួនទៀតដែលស្ថិតនៅក្នុងសង្កាត់ព្រៃវែង សង្កាត់ពងទឹក សង្កាត់ព្រៃស សង្កាត់សាក់សំពៅ សង្កាត់ប្រទះឡាង សង្កាត់គងនយ សង្កាត់រលួស សង្កាត់ក្រាំងពង្រ (សាខាទួលពង្រ)
  • ២.នៅថ្ងៃទី ១៩ ខែ ឧសភា ក្នុងចន្លោះពីម៉ោង ៨ដល់ម៉ោង ១រសៀលនៅ

    • ខណ្ឌសែនសុខ ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់គោកឃ្លាង (សាខាអូរបែកក្អម និងសាខាអូរដឹម)
    • ខណ្ឌពោធិ៍សែនជ័យ ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ចោមចៅទី៣ សង្កាត់ត្រពាំងក្រសាំង (សាខាអូរដឹម)

    ៣.ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ៤ រសៀល

    • ខណ្ឌមានជ័យ ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ សង្កាត់ចាក់អង្រែក្រោម (សាខាចាក់អង្រែក្រោម)
    • ខណ្ឌសែនសុខ ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅសង្កាត់ឃ្មួញ (សាខាអូរដឹម)

    ៤.ថ្ងៃទី ២០ ខែ ឧសភា ក្នុងចន្លោះម៉ោង ៨ដល់ម៉ោង ១រសៀល

    • ខណ្ឌឬស្សីកែវ ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ សង្កាត់ទួលសង្កែទី២ សង្កាត់ឬស្សីកែប សង្កាត់គីឡូម៉ែត្រលេខ៦ (សាខាវត្តភ្នំ)
    • ខណ្ឌពោធិ៍សែនជ័យ ៖ តំបន់មួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ចោមចៅទី ៣ សង្កាត់ត្រពាំងក្រសាំង(សាខាអូរដឹម)
    • ខណ្ឌកំបូល ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់កន្ទោក សង្កាត់កំបូល (សាខាអូរដឹម)

    ៥.ចន្លោះម៉ោង ៨ដល់ម៉ោង ៥រសៀល

    • ខណ្ឌដង្កោ ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស(ខាងទួលពង្រ)
    • ក្រុងតាខ្មៅ ខេត្តកណ្តាល ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ដើមមៀន សង្កាត់ព្រែកឬស្សី សង្កាត់តាក្តុល សង្កាត់តាខ្មី សង្កាត់ព្រែកហូរ សង្កាត់កំពង់សំណាញ់(សាខាចាក់អង្រែក្រោម)

    ៦.ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១រសៀល

    • ខណ្ឌសែនសុខ ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់ឃ្មួញ (សាខាវត្តភ្នំ និងសាខាអូបែកក្អម)
    • ខណ្ឌមានជ័យ ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់បឹងទំពន់ទី១ សង្កាត់បឹងទំពន់ទី២ សង្កាត់ស្ទឹងមានជ័យទី២ សង្កាត់ចាក់អង្រែលើ (សាខាទួលពង្រ និង សាខាចាក់អង្រែក្រោម)

    ៧.ក្នុងចន្លោះម៉ោង ៨ដល់ម៉ោង ៤រសៀល

    • ខណ្ឌច្បារអំពៅ ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់វាលស្បូវ សង្កាត់ព្រែកប្រា សង្កាត់ព្រែកឯក (សាខាចាក់អង្រែក្រោម) ។

    អាស្រ័យហេតុនេះសម្រាប់បងប្អូនអាជីវកម្មដែលរស់នៅតាមខណ្ឌដែលបានរៀបរាប់ខាងលើសូមជ្រាបជាដំណឹង និងសូមអនុគ្រោះចំពោះភាពរអាក់រអួលក្នុងរយៈពេលខ្លីនេះផងដែរ៕

    346876075 766826321719883 1183863665516700012 N

    346095344 207805438780037 2993516188290827035 N

    346669889 917041826188201 7065139248349025596 N

    អត្ថបទដោយ៖សម្បត្តិ សុខឡាង

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia