ក្រុងសៀមរាប៖ កាលពីព្រឹកមិញនេះ ក្រុមហ៊ុនដឹកអ្នកដំណើរ អុីប៊ុកឃីង អុិចប្រេស និងក្រុមហ៊ុន កក់រម៉កកង់បី តាដា ( TADA) បានរៀបចំកម្មវិធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការពាណិជ្ជកម្មទ្វេភាគី ដែលកិច្ចព្រមព្រៀងនេះមានសុពលភាព ១ឆ្នាំ ដោយរាប់ចាប់ពីថ្ងៃទី២២ ខែមករា ២០២៤ រហូតដល់ថ្ងៃទី២២ ខែមករា ២០២៥។
ក្រោមអធិបតីភាព លោក រៀមសិរីវឌ្ឍ ជា អគ្គនាយករងនៃក្រុមហ៊ុនដឹកអ្នកដំណើរ អុីប៊ុកឃីង អុិចប្រេស និងលោក ម៉ៅ សុមឿន ជា ប្រធានប្រតិបត្តិការ នៃក្រុមហ៊ុន តាដា (TADA). ដែលអត្ថន័យនៃកិច្ចព្រមព្រៀង នឹងផ្ដល់អត្ថប្រយោជន៍ ជាច្រើនដល់អតិថិជន របស់ក្រុមហ៊ុនទាំងសងខាងដែលមានដូចខាងក្រោម។
អ្នកដំណើររបស់ក្រុមហ៊ុនដឹកអ្នកដំណើរ អុីប៊ុកឃីង អុិចប្រេស នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 8,000៛ ក្នុងមួយថ្ងៃ និង ទទួលបានជារៀងរាល់ថ្ងៃ លើថ្លៃធ្វើដំណើរតាមរយៈ កង់បី តាដា (TADA) ដោយគ្រាន់តែ អ្នកដំណើរចុចហៅកង់បី TADA App ដើម្បីធ្វើដំណើរឆ្ពោះទៅក្រុមហ៊ុនដឹកអ្នកដំណើរ អុីប៊ុកឃីង អុិចប្រេស រឺក៏ចាក់ចេញពី អុីប៊ុកឃីង អុិចប្រេស ដើម្បីត្រលប់ទៅផ្ទះវិញ. ការផ្ដល់ជូននេះសម្រាប់គ្រប់អតិថិជនទាំងអស់ មិនថាអតិថិជនចាស់ រឺអតិថិជនថ្មីក៏ទទួលបានការផ្ដល់ជូននេះផងដែរ។
ក្នុងនោះអតិថិជនរបស់ក្រុមហ៊ុន តាដា ( TADA ) ដែលធ្លាប់បានប្រើប្រាស់សេវាកម្មរបស់តាដា នឹងទទួលបានការបញ្ចុះតម្លៃ 10% ទៅលើតម្លៃសរុបនៃការកក់សំបុត្រឡានធ្វើដំណើរតាមរថយន្ត ក្រុមហ៊ុនដឹកអ្នកដំណើរ អុីប៊ុកឃីង អុិចប្រេសផងដែរ។ អតិថិជនរបស់ក្រុមហ៊ុនទាំង២ និងទទួលបានអត្ថប្រយោជន៍នេះ ចាប់ពីថ្ងៃទី២៥ ខែមករា ២០២៤ រហូតដល់ផុតកំណត់នៃកិច្ចព្រមព្រៀង នៅថ្ងៃទី២២ ខែមករា ២០២៥។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនដឹកអ្នកដំណើរ អុីប៊ុកឃីង អុិចប្រេស ជាក្រុមហ៊ុនដឹកអ្នកដំណើរប្រភេទ វីអាយភី VIP (15 កៅអី) មានឡានចេញដំណើរជារៀងរាល់ថ្ងៃ និងគ្រប់ម៉ោង ពីសៀមរាប ទៅភ្នំពេញ និង ពីភ្នំពេញ ទៅសៀមរាប, ជាពិសេសជាងនេះទៅទៀត ក្រុមហ៊ុនមានរថយន្ដពេលរាត្រី ( Hotel Bus ) មានគ្រែគេងធំទូលាយ មានបន្ទប់ទឹកប្រកបដោយផាសុខភាព ចេញដំណើរក្នុងមួយថ្ងៃមាន ២ជើង ម៉ោង 10:30យប់ និងម៉ោង 11:30យប់។
- ដែលរថយន្តរបស់ក្រុមហ៊ុនជារថយន្ដថ្មី ម៉ាស៊ីនត្រជាក់ ត្រជាក់ល្អ ផ្ដល់ផាសុកភាពល្អដល់អ្នកដំណើរ
- អ្នកបើកបរមានបទពិសោធន៍ បើកបរដោយវិជ្ជាជីវៈ គោរពច្បាប់ចរាចរណ៌
- បុគ្គលិករួសរាយរាក់ទាក់ ផកដល់សេវាកម្មប្រកបដោយស្នាមញញឹម រួសរាយរាក់ទាក់
- ការិយាល័យធំទូលាយ មានចំណតធំទូលាយ
លើសជាងនេះទៅទៀត ក្រុមហ៊ុនបានទិញកញ្ចប់ ធានារ៉ាប់រង ពីក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ (Forte) ដែលបានធានាទៅលើអ្នកដំណើរលើរថយន្ដ (15កៅអី) ទៅលើគ្រោះថ្នាក់រហូតដល់ទៅ $ 10,000 (មួយមុឺនដុល្លារ) ក្នុងអ្នកដំណើរម្នាក់។
ដើម្បីកក់សំបុត្រ សូមទំនាក់ទំនង
☎️ 086 500 500
📶 031/0765 500 500
Telegram: https://www.t.me/ebookingcambodia
សាខាសៀមរាប ស្ថិតនៅ: ផ្លូវជាតិលេខ០៦ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ទល់មុខក្រុមហ៊ុន Hyundai.
ផែនទី: https://goo.gl/maps/EyrrGZwY9Ld6AtUt6
សាខាភ្នំពេញ ស្ថិតនៅ: ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទល់មុខបញ្ឈិត វត្តចិនដុំដែក.
ផែនទី: https://goo.gl/maps/tjacq64WBkaNEpag8
ចុចដំឡើង App អុីប៊ុកឃីង អុិចប្រេស
https://app.ebookingexpress.com (Available soon)
----------------------------
ក្រុមហ៊ុន តាដា ( TADA ) ជាក្រុមហ៊ុនចុចហៅកង់បីដ៏មានប្រជាប្រិយភាពនៅប្រទេសកម្ពុជា
ដើម្បីដំឡើង App TADA https://tada-rider.app.link/ExpFCNH97Fb
ចំណែកក្រុមហ៊ុន តាដា ( TADA ) សាខា ភ្នំពេញ : ផ្ទះលេខ៩៣បេ ផ្លូវ៥៩០ ភូមិទី១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
សាខាសៀមរាប: ផ្លូវតាភុល ភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ជាប់នឹងភោជនីយដ្ឋានតេប៉ាក